Home សិល្បៈកម្សាន្ត

សិល្បៈកម្សាន្ត

ចង់ដឹងទេ!! តើការតុបតែងខ្លួនរបៀបណាដែល ទើបអាចទាក់ទាញ ក្រសែភ្នែក មនុស្សបាន?

សព្វថ្ងៃ បុរសភាគច្រើន មិនមែនចូលចិត្តនារីៗណា ដែលស្លៀកពាក់ស៊ិចស៊ី ឬតុបតែងខ្លួនហួសហេតុពេកនោះទេ។ ហេតុដូចនេះ បងប្អូននារីៗគួរចៀសវាង ការស្លៀកពាក់ហួសហេតុពេល ប្រសិនបើចង់ទាក់ទាញ ក្រសែភ្នែក របស់មនុស្សប្រុស។ ខាងក្រោយនេះ យើងនឹងបង្ហាញពិធីសាស្រ្ដ ក្នុងការរៀបចំតុបតែងខ្លួនសម្រាប់បងប្អូននារីៗ ដែលអាចធ្វើអោយបុរសៗមើលពេញចិត្ត ចូលចិត្តបំផុត៖ ១. ពាក់វ៉ែនតា នារីៗដែលពាក់វ៉ែនតា មើលទៅមានភាពស៊ិចស៊ីខ្លះៗដែរ តែអ្វីដែលពិសេស គឺគួរស្រលាញ់ ពីព្រោះវាដូចជាបង្កើនសម្រស់ នៅត្រង់បរិវេណភ្នែក បានយ៉ាងដូច្នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើអោយយើងមើលទៅពោរពេញដោយចំណេះដឹង។ ២. ស្លៀករ៉ូប បុរសភាគច្រើនចូលចិត្តនារី ដែលស្លៀកពាក់រ៉ូបស្តើងៗ សាមញ្ញៗ ពីព្រោះវាជួយអោយ មើលទៅកាន់តែមានភាពស្រស់ស្អាត។ ពិសេសវាមើលទៅជាមនុស្សដែលចូលចិត្តភាពរីករាយ។ ៣. ពាក់មួកកាតិប នារីដែលពាក់មួកកាតិប គឺជាចំណុចខ្សោយ របស់បុរសៗហើយ ពីព្រោះវាអាចធ្វើឲ្យនារីៗយើង...

ញាក់សាច់ពេលដឹងថា តារាល្បីនៅថៃរូបនេះ កំពុងតែកែសម្ភស្សបន្ថែម….!!(មានវីឌីអូ)

ថៃ៖ តារាថៃភេទទី៣ អ៊ំស្រី Sitang Buathong បច្ចុប្បន្នកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តេញទំនាក់ទំនងសង្គម ដោយសារតែរូបសម្រស់ ក៏ដូចជាក្បាច់រាំក្រវីសក់មានតែមួយ គ្មានពីរនៅលើលោក របស់អ៊ំស្រីផងដែរ។ប៉ុន្តែទោះជាយ៉ាងណា ទន្ទឹមនឹងកំពុងតែមានសន្ទុះប្រជាប្រិយភាពខ្លាំង គួរឲ្យ​កត់សម្គាល់នេះផងដែរ គេសង្កេតឃើញថា អ៊ំស្រី Sitang Buathong ក៏បានទៅព្យាបាលនិងថែរក្សាសម្រស់ ឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត នៅឯគ្លីនិក កែសម្ផស្សមួយស្ថិតនៅ កណ្តាលទីក្រុងបាំងកកកតែម្តង។ដោយក្នុង នោះ អ៊ំស្រី បានព្យាបាលមុខខ្មូត ក៏ដូចជាចាក់បំពេញផ្ទៃមុខ ឲ្យកាន់តែមានភាពតឹងណែនរលោង ក្មេងជាងវ័យផងដែរ៕តោះទស្សនាទាំងអស់គ្នា៖ 

ទេព បូ​ព្រឹក្ស Live​វីដេអូ​ ចាក់​ដោត​ខ្លាំងៗទៅ​លើ​អ្នក​ពូកែ​រិះគន់ (មានវីដេអូ)

ភ្នំពេញ ​៖ ​តារាចម្រៀង​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ​កញ្ញា ទេព បូ​ព្រឹក្ស មហាជន​បានដឹង​គ្រប់គ្នា​ហើយ​ថា ​មួយរយៈ​នេះ ​នាង​ហាក់​មាន​យីអ៊ុន​មិនសូវ​ល្អ​នោះ​ទេ​ ស្រប​ពេលដែល​សកម្មភាព​មួយចំនួន​តែង​ត្រូវ​រង​ការរិះគន់​ជា​បន្ត​បន្ទាប់ពី​ទស្សនិកជន។ ម្យ៉ាងទៀត​តារា​ស្រី​រូបនេះ​អំឡុងពេល​នេះដែរ​ក៏ត្រូវ​បាន​គេ​មើលឃើញថា​អាជីព​សិល្បៈ​នាង​ដូច​ជា​មាន​ភាព​រង្វើល​ដោយហេតុថា​ផលិតកម្ម​ហង្ស​មាស​មិនសូវ​ទម្លាក់​បទ​ឲ្យ​ច្រៀង។ ជាក់ស្តែង​កញ្ញា ទេព បូ​ព្រឹក្ស កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមកនេះ​ នាង​បាន​ទទួលរង​ការរិះគន់​ចំនួន​ពីរលើក​ផ្ទួនៗ​គ្នា​ដោយ​ករណី​ទីមួយ​លើ​ការ​ស្លៀកពាក់ ​និង​ករណី​ទី​ពីរ​ក្រោយពេល​នាង​បញ្ចេញ​បទ​ចម្រៀង​មាន​អត្ថន័យ​ផ្លែផ្កា​​បញ្ឆិតបញ្ឆៀង​ចំពោះ​អ្នកគាំទ្រ​ ដែល​តែង​ធ្វើការ​រិះគន់​រាល់​សកម្មភាព​របស់​នា​ង​មួយចំនួន។ ឆ្លើយតប​នឹង​ការរិះគន់​នេះដែរ​តារាចម្រៀង​ពូកែ​​ខាង​ចាក់​ក្បាច់​រាំ​កក្រើក​ឆាក​កញ្ញា ពេ​ទ បូ​ព្រឹក្ស ថ្មីៗ​នេះ​បានធ្វើការ​Live វីដេអូ​ភ្ជាប់​នឹង​ការ​លើកឡើងថា ឈ្លោះ​គ្នា​គឺ​ឈ្លោះ​ជា​មិត្ត​មិនមែន​ឈ្លោះ​គ្នា​ជាស​ត្រូវ​ទេ។ នៅលើ​បណ្តាញ​សង្គម​ឈ្លោះ​ចុះ​ព្រោះ​ដើម្បី​ចង់បាន​ផល​ចំណេញ​រៀងៗ​ខ្លួន៕

កត្តា៤ ចំណុចដែលអាចបញ្ជាក់ថា អ្នកធ្លាប់ធ្វើការឲ្យគេ មានភាគរយខ្ពស់ ក្លាយជាថៅកែជោគជ័យ

អ្នក​ណា​ក៏​ស្រមៃ​ចង់​រក​លុយ​ឲ្យ​បាន​ច្រើន​ក្លាយ​ជា​អ្នក​មាន​ដែរ ដើម្បី​នៅ​ថ្ងៃ​ក្រោយ​ទៅ​រស់នៅ​មិន​លំបាក​ទៀត​ ប៉ុន្តែ​មុន​នឹង​ឈោង​ចាប់​ក្ដី​ស្រមៃ​នេះ​បាន​ អ្នក​ត្រូវ​ឆ្លង​កាត់​ការ​លុត​ដំ​ នៅ​កន្លែង​ការងារ​ជា​មុន​សិន​។​ ៤​ ចំណុច​ខាងក្រោមនេះ​បង្ហាញ​ថា អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​បុគ្គលិក​គេ​ អនាគត​នឹង​​ក្លាយ​ជា​ថៅកែ​ជោគជ័យ​ខ្លួន​ឯង​បាន៖​ ១.​ ធ្វើ​ការ​ឲ្យ​គេ​ដូច​សាក​ល្បង​មើល​ពី​ទំនោរ​ចិត្ត​ខ្លួន​​ឯង​ ធ្វើ​ការ​ឲ្យ​គេ​ដូច​កំពុង​សាកល្បង​នូវ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ និង​ចង់​ធ្វើ​។​ អ្នក​អាច​ប្ដូរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត​ដោយ​មិន​ខាត​បង់​ ដូច​អ្នក​ប្ដូរ​មុខ​របរ​នោះ​ទេ។​ ពេល​អ្នក​ចាប់​បាន​អាជីព​ដែល​អ្នក​ស្រលាញ់​ហើយ​ អ្នក​ធ្វើ​បាន​ល្អ​ នោះ​បទពិសោធន៍​ទាំង​នោះ​ និង​ជួយ​អ្នក​ពេល​អ្នក​ចេញ​ធ្វើ​ជំនួញ​ខ្លួន​ឯង។​ ២.​ មាន​បទពិសោធន៍​ ដូចនេះ​ហានិភ័យ​ថយ​ចុះ អ្នក​បើក​ជំនួញ​ក្រោយ​ពេល​ធ្វើ​ការ​ឲ្យ​គេ​ មាន​ហានិភ័យ​បរាជ័យ​តិច​ជាង​អ្នក​មិន​ដែល​ធ្វើ​ការ​ឲ្យ​គេ។​ ដោយ​សារ​មាន​បទពិសោធន៍​ពី​ការ​ងារ​ និង​ការ​ចេះ​ស្វែង​យល់​ទី​ផ្សារ​ ទើប​ធ្វើ​ឲ្យ​​ជោគជ័យ​​ក្នុង​​ការ​ធ្វើ​ជំនួញ។​ ៣.​ អ្នក​ធ្វើ​ការ​មាន​បណ្ដាញ​ច្រើន អ្នក​ធ្លាប់​ធ្វើ​ការ​ ធ្លាប់​ប្រលូក​ចូល​ក្នុង​សង្គម​ ទើប​ធ្វើ​ឲ្យ​មាន​ខ្សែ​រយៈ​ច្រើន​ មិន​ចេះ​រីង​ និង​ទទួល​បាន​ព័ត៌មាន​ច្រើន​ផង​ដែរ​។​ ដូច្នេះ​ហើយ​ពេល​ចេញ​ធ្វើ​ជំនួញ​តែង​មាន​អ្នក​ជួយ​គាំទ្រ​ នៅ​ពី​ក្រោយ។ ៤.​ មាន​ដើម​ទុន​ អ្នក​ខ្លះ​មាន​គំនិត​សន្សំ​លុយ​​ និង​មាន​គម្រោង​ច្បាស់លាស់​សម្រាប់​ជីវិត​​។ ពេល​ធ្វើ​ការ​ឲ្យ​គេ​​ចប់​សល់​លុយកាក់​សម​ល្មម​ធ្វើ​ដើម​ទុន​រក​ស៊ី​៕ ...

ស្វីតដល់ក៏!!! លេងឆាតជាមួយគ្នា ធ្វើការធនាគារដូចគ្នា រហូតខាងស្រីចង់ប្លុកចោលទៀត ទីបំផុត …..

លេងឆាតជាមួយគ្នា ធ្វើការធនាគារដូចគ្នា រហូតខាងស្រីចង់ប្លុកចោលទៀត មិនដឹងថាគេចាប់អារម្មណ៍តាំងពីពេលណា ពេលដឹងខ្លួនម្តងទៀត ស្រាប់តែខាងប្រុសធ្វើរឿងមួយ… បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា “Mary BaRang” បានរៀបរាប់ទាំងអារម្មណ៍រំភើបថា “វាជាស្នេហាដែលមិនគិតថាហ្នឹងអាចកើតឡើង ព្រោះមិនដឹងថាជា fri fb គ្នាតាំងពីពេលណា ដឹងត្រឹមថាធ្វើការនៅ Bank ដូចគ្នា? ចាប់ផ្តើមលេង cmt ជាមួយគ្នាធម្មតាដូចគេដូចឯង តែមិនដឹងតាបុិកហ្នឹងគិតអីហ៊ាន chat មក?? chatមកស្ទើតែ 24hឲ្យតែញ៉ុមអនឡាញ “good morning Sis, good night sweet dream sis, Sis ញាំបាយនៅ? ងៃហ្នឹងធ្វើការហត់អត់?...

កូនៗលាន់មាត់គ្រប់ៗគ្នា ពេលនាយ ពាក់មី នាំកូនៗនៅមើលបន្ទប់ជួលចាស់ កាលធ្វើសំណង់ (មានវីដេអូ)

ភ្នំពេញ៖ មនុស្សយើងពិតជាមើលវាសនាខ្លួនឯងមិនឃើញនោះទេ ថ្ងៃនេះយើងក្រលំបាក ប៉ុន្តែថ្ងៃក្រោយយើងនឹងអាចស្រណុកក៏ថាបានដែរ ឲ្យតែយើងមានភាពឧស្សាហ៍ព្យាយាម ប្រឹងប្រែងតស៊ូ។ ជាក់ស្តែង តារាកំប្លែងកំពុងមានប្រជាប្រិយភាពខ្លាំង នាយ ពាក់មី ដោយសារតែការខិតខំប្រឹងប្រែងរបស់លោក បានធ្វើឲ្យ ជីវិតគ្រួសាររបស់លោក មានភាពល្អប្រសើរនិងសម្បូរបែប មិនថាផ្ទះធំ ឡាន លុយ និងសុភមង្គលក្នុងក្រុមគ្រួសារ គឺពិតជាអំណោយផលខ្លាំងមែនទែន ដោយផ្ទុយពីជីវិតរបស់លោកកាលពីប៉ុន្មានឆ្នាំមុនដាច់។ គួរឲ្យដឹងថា កាលពីមិនទាន់ចូលសិល្បៈ នាយ ពាក់មី និងភរិយា បានជួលបន្ទប់ជួលតូចមួយសម្រាប់រស់នៅ ដោយកាលនោះលោក ត្រឹមតែជាកម្មករសំណង់ រីឯភរិយា គឺជាកម្មការិនីរោងចក្រ ដោយប្រាក់ចំណូលរកបាន សម្រាប់រស់មួយថ្ងៃៗតែប៉ុណ្ណោះ។ មិនថាយ៉ាងណា កាលពីព្រឹកមិញនេះ នាយ ពាក់មី និងភរិយា...

ស្តាប់មួយបទនេះពិតជាចាក់ដោតអាណិតខាងស្រីជាប្រពន្ធណាស់(Video)

កាល​ថ្មីៗនេះ​ផលិតកម្ម 3 Pixel ​បាន​បង្ហោះ​វីដេអូ​ចម្រៀង​ MV ​ផ្លូវ​ការ​បទ «ប្ដី ៦៩» ​ដែល​ច្រៀង​ដោយ​លោក​ ហៃ ណា ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក្នុង​ស្រុក​ព្រោះ​តែ​មាន​ចូល​ទស្សនា​រាប់​ម៉ឺន​ដង​ហើយ។ អត្ថន័យ​ក្នុង​បទ​ចម្រៀង​នេះ ចង់​និយាយ​រៀប​រាប់​ទុក្ខ​សោក​របស់​ភរិយា​ម្នាក់​ដែល​មាន​ស្វាមី​រៀប​ការ​ស្រប​ច្បាប់ និង​រួម​រស់​នៅ​ជាមួយ​គ្នា​ជាង ៦​ឆ្នាំ ​រហូត​មាន​កូន​ស្រី​មួយ។ ​ក្រោយ​ទទួល​បាន​សមាជិក​ថ្មី​​ មិន​បាន​ធ្វើ​ឲ្យ​គ្រួសារ​នេះ​មាន​សុភមង្គល បង្កើន​​ភាព​សប្បាយ​រីករាយ​ទេ ​ព្រោះ​តែ​ស្វាមី​បាន​លួច​ទាក់​ទង​គូស្នេហ៍​ម្នាក់​ទៀត​ជា​បុរស​ដូច​គ្នា។ ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ ​ស្វាមី​បាន​នាំ​គូស្នេហ៍​មក​លេង​ដល់​ផ្ទះ​ដោយ​ជិះ​រថយន្ត​ជាមួយ​គ្នា​​យ៉ាង​ផ្អែម​ល្ហែម​ថែម​ទៀត។ ​ចំណែក​តួអង្គ​ភរិយា​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​គូស្នេហ៍​របស់​ប្ដី​នោះ​ទេ ​ដោយ​គិតថា​​ត្រឹម​ជា​មិត្តភ័ក្ដិ​ជិត​ស្និត​ធម្មតា​ម្នាក់ ​តែ​អ្វី​ៗ​ខុស​ពីការ​គិត​ទាំង​ស្រុង ​ដោយ​សារ​តែ​ពេល​មួយ​នាង​តាម​ទាន់​សកម្មភាព​ប្ដី​កំពុង​តែ​ស្រើប​ស្រាល​ជាមួយ​ប្រុស​ស្នេហ៍​ក្នុង​បន្ទប់​ ទើប​ចាប់​ផ្ដើម​បែក​ការណ៍​តាំង​ពី​ពេល​នោះ​មក។ ​បុរស​ជា​ប្ដី​បាន​និយាយ​ទៅ​កាន់​ភរិយា​កំពុង​តែ​យំ​សោក​ថា ​ខ្លួន​រៀប​ការ​ជាមួយ​នាង ​គឺ​គ្រាន់​តែ​តាម​ឪពុក​ម្ដាយ​ប៉ុណ្ណោះ តែ​ចិត្ត​ស្រលាញ់​បុរស​​ច្រើន​ជាង។ ​បន្ទាប់​ពី​តាម​ទាន់​ ចំណង​ស្នេហ៍​ទាំង​រកាំរកូស​រាប់​ឆ្នាំ ​ត្រូវ​ដល់​ផ្លូវ​បញ្ចប់​ដោយ​បុរស​ជា​ប្ដី​សុខ​ចិត្ត​ដឹក​ដៃ​ប្រុស​ស្នេហ៍ ចុះ​ចោល​ប្រពន្ធ ​កូន...

មានអ្នកចង់សែននំព្រះខែជាមួយIdolអត់នៅឆ្នាំក្រោយ?

លោកអ្នកប្រាកដជាធ្លាប់បានស្គាល់គាត់យ៉ាងច្បាស់ថាជានរណាហើយព្រោះគាត់ល្បីណាស់នៅលើសង្គមហ្វេសប៊ុកនេះ។ ចំពេលកាលពីម្សិលមិញជាថ្ងៃសែននំព្រះខែដែលជាទំនៀមទំលាប់ប្រពៃណីចិន គាត់ក៏បានបង្ហោះរូបភាព៤សន្លឹកដែលធ្វើអោយអ្នកលេងហ្វេសប៊ុកចាប់អារម្មណ៍ជាខ្លាំងផងដែរ។ ខាងក្រោមគឺជារូបថត៤សន្លឹកដែលគាត់បានថតកាលពីម្សិលមិញ មើលទៅមានពាក្យអីនិយាយអត់?

ពិរោះណាស់!!! G-DEVITH ចេញមួយបទថ្មីឲ្យ ខេមរៈ សេរីមន្តដោយផ្ទាល់​ ចេញល្បីភ្លែត(មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀង rapper លោក ងួន ចាន់ដេវីត (G-devith) ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗជាលំដាប់ និងជោគជ័យក្នុងវិស័យសិល្បៈពី Fanមិត្តយុវវ័យគ្រប់ស្រទាប់ក្នុងរយៈពេលដ៏ខ្លីជាមួយ នឹងបទជាក់កន្ត្រាក់អារម្មណ៍ ដែលសុទ្ធតែជាការនិពន្ធទំនុកច្រៀង និងបទភ្លេងដោយលោកផ្ទាល់។ ជាក់ស្តែងថ្មីលោក ងួន ចាន់ដេវីត G-devith មិនត្រឹមតែនិពន្ធបទចម្រៀងសម្រាប់ច្រៀងខ្លួនឯងនោះទេ តារារូបនេះក៏តែងតែនិពន្ធបទភ្លេងអោយយតារាចម្រៀងដទៃទៀត នៅក្នុងផលិតកម្មរស្មីហង្សមាសដែរ។ ដូចថ្មីៗនៅមុននេះបន្តិច លោក ខេមរៈ សេរីមន្ត បានបញ្ចេញ LYRIC VIDEO បទថ្មីរបស់ខ្លួន មានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» ដែលជាបទបែបមនោសញ្ចេតនា និងមានអត្ថន័យចាក់ដោតដល់ ស្នេហាយុវវ័យនាពេលបច្ចុប្បន្ន។ តែអ្វីដែលគួរអោយអោយកត់សម្គាល់នោះ បទថ្មីមួយបទនេះជាស្នាដៃនិពន្ធទំនុកច្រៀង...

តាមពិត ខេមរៈ ស្រីពៅ បាត់ខ្លួនពីសិល្បៈមួយរយៈដោយសារមូលហេតុនេះសោះ!!!!!

កញ្ញា ខេមរៈ ស្រីពៅដែលជាតារាចម្រៀងស្រីស្ថិតនៅក្នុងផលិតកម្មសាន់ដេ ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត នោះ ក្រោយបាត់ខ្លួនពីវិស័យសិល្បៈមួយរយៈធំត្រូវបានមជ្ឍដ្ឋានជាច្រើនបាននិយយាតៗគ្នាថា ការបាត់ខ្លួនរបស់នាងគឺដោយសារនាងមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែលោក ខេមរៈ សិរីមន្តលើកឡើងថាកញ្ញា ខេមរៈ ស្រីពៅពុំមានជំងឺថ្កាត់អ្វីឡើយ ដោយលោកបន្ថែមថាការបាត់ខ្លួនរបស់ប្អូនស្រីរបស់លោកគឺនាងចង់​សម្រាក​ដកឃ្លា​ពី​សិល្បៈ​បន្តិច​តែប៉ុណ្ណោះ មិនតែប៉ុណ្ណោះមិនយូរទេម្ចាស់​បទ «​ទូរស័ព្ទ​ផ្តាច់​ស្នេហ៍​»  កញ្ញា ខេមរៈ ស្រីពៅនឹង​ចូលមក​កាន់​វិថី​សិល្បៈ​ជាមួយ​លោកវិញជាមិនខាន។ មិនយូរប៉ុន្មាន ស្រាប់តែថ្មីៗនេះគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយទំព័រ​ហ្វេ​ស​ប៊ុ​កលោក ខេមរៈ សិរីមន្ត បានសរសេររៀបរាប់ថា «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កំសត់ម្នាក់នេះមិនដែលចង់ឃើញ fan ដែលគាំទ្រគាត់ពិបាកចិត្តព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយគាត់ចង់ឃើញ fan គាត់រីករាយគ្រប់ពេលវេលាតែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយខ្ញុំជាបងប្រុសជូនពរប្អូនអោយឆ្លងផុតពេលវរលាដ៏លំបាក់នេះ  បើបងប្អូនស្រលាញ់នឹងគាំទ្រគាត់សូមជូនពរគាត់អោយឆ្លងផុតគ្រោះនេះផងដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បះវិញណា»៕