សូម​សរសើរ​ទឹកចិត្ត! សន វិ​ជ្ជ​បុត្រ ស្កាត់​ទៅ​ជួប​វីរ​សិល្បករ​ផ្នែក​ចាប៉ីដងវែង អ៊ិន សារុន ​ដល់​ខេត្ត​ស្វាយរៀង

ភ្នំពេញ ​៖ តារាចម្រៀង​ចិត្តធម៌​រូប​សង្ហា​លោក សន វុ​ជ្ជ​បុត្រ និង​ក្រុមការងារ​ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​និង​ការលំបាក​របស់​វីរ​សិល្បករ​ជើងចាស់​ផ្នែក​ចាប៉ីដងវែង​លោកតា អ៊ិន សារុន នោះ​កាលពី​ថ្ងៃទី​០៨ ខែធ្នូ​ឆ្នាំ​២០២០​ម្សិលមិញ​ បាន​ចុះទៅ​សួរសុខទុក្ខ​ ហើយ​នាំយក​សម្ភារៈ​រួមទាំង​ថវិកា​មួយចំនួន​ទៅ​ឧបត្ថម្ភ​ជូន​ដល់​គាត់​ផងដែរ​។

បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​តារាចម្រៀង​លោក សន វិ​ជ្ជ​បុត្រ បាន​រៀបរាប់ថា​ លោក​និង​ក្រុមការងារ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​នាំយក​ថវិកា​និង​សម្ភារៈ​មួយចំនួន​ទៅជូន​ដល់​វី​រ​សិល្បករ​ជើងចាស់​ផ្នែក​ចាប៉ីដងវែង​លោកតា អ៊ិន សារុន ខណៈដែល​បច្ចុប្បន្ន​លោកតា​កំពុង​រស់នៅ​យ៉ាង​កម្សត់​ក្នុង​ទឹកដី​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​

លោក សន វិ​ជ្ជ​បុត្រ បាន​បញ្ជាក់ថា​ ខ្ញុំ​បានមក​សួរសុខទុក្ខ​លោកតា អ៊ិន សារុន សិល្បៈ​ចាប៉ីដងវែង (​មរតក​មនុ​ស្សរស់​)​នៅ​ភូមិ​ត្រពាំងរុន​២ ច​ន្ត្រី ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ​អំណោយ​ដែល​នាំយកទៅ​ចែក​ជួន​នោះ​រួមមាន​៖ អង្ក ,​ទឹកត្រី ,​ទឹក​ស៊ី​អ៊ី​វ ,​មី​, ប្រេងឆា និង​ត្រីខ រួមទាំង​ថវិកា​មួយចំនួនទៀត​ផងដែរ​។​

តារា​ប្រុស​លោក សន វិ​ជ្ជ​បុត្រ និយាយ​បន្តទៀតថា​ ក្រៅ​តែ​សកម្មភាព​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ដល់​វីរ​សិល្បករ​ជើងចាស់​ផ្នែក​ចាប៉ីដងវែង​លោកតា អ៊ិន សារុន នោះ​ នៅ​ថ្ងៃ​ដដែល​នេះ​លោក​និង​ក្រុមការងារ​ ក៏​បន្តដំណើរ​ទៅ​ចែក​កង់​ចំនួន​៦​គ្រឿង​និង​សម្ភារៈ​សិក្សា​ដល់​សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​ភូ​មិ​ធំថ្មី ក្នុង​ទឹកដី​ភូមិ​ព្រះ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

ជាការ​កត់សម្គាល់​នេះ​ពុំមែន​ទើប​ជា​លើក​ទី​១​សម្រាប់​តារាចម្រៀង​លោក សន វិ​ជ្ជ​បុត្រ នោះទេ​ខណៈ​កន្លងមក​តារា​ប្រុស​រូបនេះ​តែងតែ​បង្ហាញ​ពី​សកម្មភាព​ចែករំលែក​ក្តី​ស្រលាញ់​ជូ​យ​ដល់​កុមារកំព្រា ចាស់ជរា និង​ប្រជាពលរដ្ឋ​ជួប​ការខ្វះខាត​ខាត​នៅតាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។​ សកម្មភាព​នេះ​ កំពុង​ទទួលបាន​ការគាំទ្រ​និង​លើកសរសើរ​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ទៀតផង​៕​

Be the first to comment

Leave a Reply

Your email address will not be published.


*