ខ្មែរ​ជួយ​ខ្មែរ​! តារា​ចម្រៀង ឈិន ម៉ា​និច្ច បរិច្ចាគ​ថវិកា​​ចំនួន… ជូន​រាជរដ្ឋាភិបាល ផ្ទុះ​ការ​សរសើរ​ពេញ​ហ្វេ​ស​ប៊ុ​ក​

ក្រោយពី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ប្រកាស​ត្រៀម​បម្រុង​ថវិកា​ទិញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នោះ គេ​សង្កេតឃើញថា មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជា​បន្តបន្ទាប់​ជូន​សម្ដេច ក្នុងនោះ ក៏មាន​តារាចម្រៀង​ជាច្រើន​ផងដែរ។

ក្នុងចំណោម​តារា​ចម្រៀង​ជាច្រើន​ដួង​នោះ ក៏​មាន​តារា​ចម្រៀង​ឈិន ម៉ា​និច្ច ផងដែរ ដោយ​កញ្ញា បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០ ដូច្នេះ​ថា «​នាង​ខ្ញុំ ឈិន ម៉ា​និច្ច សូម​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ កូ​វីដ ១៩ ដើម្បី​គ្រួសារ​យើង និង​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា»។

ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ លោក​ហេង ឡុង ក៏បាន​បង្ហោះ​សារ​ អម​ដោយ​រូបថត​តារា​ចម្រៀង​ឈិន ម៉ា​និច្ច និង​សប្បុរសជន​ផ្សេងទៀត ​ដូច្នេះ​ថា «១.​កញ្ញា ឈិន ម៉ា​និច្ច បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០០ ដុល្លារ​២.​លោក មុំ សា​ម៉េ​ត ថវិកា​ចំនួន ២២២ ដុល្លារ ៣.​លោក ហេង គុយ ហាង និង ភរិយា លី ហេ​លីន ថវិកា​ចំនួន 99.99​ដុល្លារ ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ»។

តាមរយៈ​នេះ អ្នកគាំទ្រ​តារា​ចម្រៀង​ឈិន ម៉ា​និច្ច បាន​បញ្ចេញយោបល់​លើក​សរសើរ​ស្រដៀង​ៗ​គ្នា​ថា «​ស្អាត​ហើយ​រួសរាយ​រាក់ទាក់​មិន​ឆ្មើងឆ្មៃ​ហើយ​ចិត្តល្អ​ទៀត ​ជូនពរ​ឱ្យ​អូន​ជួប​តែ​សំណាងល្អ​ហេង​ហេង​អូន​និ​ច​, អរគុណ​ហើយ​បង​គួរឲ្យ​ស្រលាញ់​ណាស់​, ទឹកចិត្ត​ល្អ​ណាស់​អូន​, ល្អ​ណាស់​ប្អូនស្រី សូម​សរសើរ​ទឹកចិត្ត​អូ​, បាន​បុណ្យ​ណាស់​អូន​, ល្អ​ណាស់​ពៅ​មាស​ខ្មែរ​ជួយ​ខ្មែរ​, អរគុណ​ច្រើន​អាយ​ដល់»៕

Be the first to comment

Leave a Reply

Your email address will not be published.


*