ជួយ​គាត់​ផង! លោកពូ​ប៉ូលិស​ចរាចរណ៍​ម្នាក់ ដែល​ឈរ​ហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង សម្រួល​ចរាចរណ៍​នៅ​ច្បារអំពៅ​នោះ ពេល​នេះ ធ្លាក់ខ្លួន​ឈឺ

មហាជន ប្រហែលជា​នៅចាំ​បាន​លោកពូ​ប៉ូលិស​ចរាចរណ៍​ម្នាក់ ដែល​ខិតខំ​បំពេញការងារ​សម្រួល​ចរាចរណ៍​ទាំង​មេឃ​ក្ដៅ ភ្លៀង ផ្គរ ហាលថ្ងៃ ហាលខ្យល់ នៅ​ភ្លើងស្ដុប​ច្បារអំពៅ ហើយ​ទទួលបាន​ការសរសើរ​ជាច្រើន ដោយ​សូម្បីតែ​ពិធីករ​ដ៏​ល្បី​លោក​ជា វណ្ណ​រិ​ទ្ធ ក៏​ធ្លាប់​បង្ហោះ​សារ​សរសើរ​ផង​នោះ។

ពេលនេះ លោកពូ មាន​ជំងឺ​ដុះ​ដំ​សាច់​ក្រោម​ថ្លើម ហើយ​កំពុង​សម្រាក ព្យាបាល នៅ​មន្ទី​រពេទ្យ​កាល់ម៉ែត សង្ឃឹមថា នឹងមាន​សប្បុរសជន ឧបត្ថម្ភ​លោកពូ​ជា​បន្តបន្ទាប់​ទៀត ដូចដែល​ធ្លាប់​បានធ្វើ ពេល​ឃើញ​សកម្មភាព​ដ៏​ល្អ បម្រើ​ពលរដ្ឋ មិន​ខ្លាច​នឿយហត់ នាពេល​កន្លងមក​នោះ​។​

ជាការ​ជូនដំណឹង​ជុំវិញ​ស្ថានភាព​ជំងឺ​របស់​លោកពូ អធិការ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃ​ម្សិលមិញ បាន​បង្ហោះ​រូបថត អម​ដោយសារ​បែបនេះ​ថា «នៅ​ព្រឹក ថ្ងៃទី​០៨-១២-២០២០ លោក ឧ​ត្ត​ម​សេនីយ៍​ទោ បេង ដា​ណា​រ៉ា ស្នងការរង ទទួល​ដឹកនាំ​អធិការដ្ឋាន នគរបាល ខណ្ឌ​ច្បារអំពៅ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ និង លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការ បាន​អញ្ជើញ​សួរសុខទុក្ខ លោក​អនុសេនីយ៍ឯក រស់ ហ៊​ន នាយរង​ផ្នែក​សណ្ដាប់ធ្នាប់ ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ដែលជា​មន្ត្រី​សកម្ម​ការងារ​ឈរជើង​ធ្វើ​ចរាចរណ៍​នៅ​ភ្លើងស្តុប ផ្លូវជាតិ​លេខ​១ (​ផ្សារ​ច្បារអំពៅ​) មាន​ជំងឺ​ដុះ​ដំ​សាច់​ក្រោម​ថ្លើម កំពុង​សម្រាក ព្យាបាល នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​»​។​

ប្រភព​បន្តថា «​ក្នុងឱកាស នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការរង បាន​នាំយក​អំ​ណោយ ឯកឧត្តម ស ថេត នូវ​ទឹក ប្រាក់ ៥០០​ដុល្លារ និង​អំណោយ​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ រួមមាន ៖ ទឹក​សុទ្ធ​០៤​កេះ​,​ទឹកក្រូច​០២​កេះ​, ទឹកដោះគោ ឆៅ​០២​ឡូ និង​ថវិកា​១.៥០០.០០០​រៀល ជូន​ដល់​លោក​អនុសេនីយ៍ឯក រស់ ហ៊​ន​ផងដែរ​»៕

Be the first to comment

Leave a Reply

Your email address will not be published.


*