ក្ដៅៗ! កូវីដ១៩ ថែម ២នាក់ទៀតហើយព្រឹកនេះ ម្នាក់ជាអតិថិជន Zando និងម្នាក់ទៀតជា….

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រសួងបានរកឃើញ ២ ករណីបន្ថែមទៀត ក្នុងនេះមាន ១ នាក់ ជាករណីឆ្លងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និង ១ នាក់ទៀត ករណីនាំចូល ។
ចំពោះអ្នកឆ្លងដែលរកឃើញថ្មីនេះមាន ៖ -បុរសឈ្មោះ យេ វាសនា អាយុ ២៩ ឆ្នាំ រស់នៅឃុំទូលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកដំណើរមកពីជប៉ុន ដោយឆ្លងកាត់កូរ៉េខាងត្បូង តាមជើងហោះហើរ មកដល់នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។
-បុរសឈ្មោះ ខន ប្រសើរ អាយុ ៣៧ ឆ្នាំ រស់នៅសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង ដែលកន្លងមកក្រសួងបានរកឃើញមនុស្សចំនួន ៥ នាក់បានឆ្លងរួចមកហើយ ។ បច្ចុប្បន្ន អ្នកជំងឺទាំង ២ ត្រូវបានគ្រូពេទ្យបញ្ជូនទៅសម្រាក និង ព្យាបាលទៅពេទ្យខ្មែរ-រុស្ស៊ី ។
​​គួរឱ្យដឹងដែរថា គិតត្រឹមព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ អ្នកឆ្លងសរុបទូទាំងប្រទេសមាន ៣៥៦ នាក់ ក្នុងនេះអ្នកឆ្លងក្នុងសហគមន៍ ៣៩ នាក់ និង មានអ្នកជាសះស្បើយ ៣០៧ នាក់ ៕


ប្រភព៖ ប្រជាប្រិយ

Be the first to comment

Leave a Reply

Your email address will not be published.


*