ដឹងលទ្ធផលហើយ បន្ទាប់ពីបានធ្វើតេស្ដមនុស្សជាង ៧០នាក់នៅសណ្ឋាគារចម្ប៉ាពេជ្រ ខេត្ដក្រចេះក្នុងនោះ….

ជុំវិញ «ព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា» នៅសណ្ឋាគារ ចម្ប៉ា ពេជ្រ នាខេត្តក្រចេះ ដែលជាសណ្ឋាគារមួយ ត្រូវបានអ្នកកើតកូវីដម្នាក់ ឈ្មោះ អិត កុម៉ាល់ រួមជាមួយមិត្តភក្តិ ៨ នាក់ទៀត បានទៅស្នាក់នៅទីនោះ រយៈពេលមួយយប់ កាលពីថ្ងៃថ្ងៃទី៣០ វិច្ឆិកា នោះ ក្រោយពីការស្រាវជ្រាវរកឬសគល់នៃអ្នកឆ្លងរួចមក នៅល្ងាចថ្ងៃទី ០៩ និងព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០នេះ មន្ទីរសុខាភិបាលបានចុះយកសំណាកពីអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យរកវីរុសកូវីដ១៩ ដែលសរុបទាំងអស់មានចំនួន​ ៧៣ នាក់​ ដែលក្នុងនោះមាន បុគ្គលិកសណ្ឋាគារចម្ប៉ាពេជ្រ ចំនួន ៧១ នាក់ និង ២ នាក់ផ្សេងទៀតពិនិត្យលើកទី ២ ។ គួរបញ្ចាក់ផងដែរថា លទ្ធផលដែលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ នៅព្រឹក ១១ ធ្នូ ២០២០ នេះ បានបញ្ជាក់ថាសំណាករបស់អ្នកទាំង ៧៣នាក់ ខាងលើ ដែលបានពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកានេះ គឺ អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភខ្លាំងពេក ប៉ុន្តែ សូមបន្តការប្រុងប្រយ័ត្ន អនុវត្តនូវវិធានការរបៀបរបបរស់នៅថ្មី ដែលណែនាំ ដោយក្រសួងសុខាភិបាល ដោយពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល កាត់បន្ថយការជួបជុំ ឬ ចេញក្រៅផ្ទះបើមិនចាំបាច់ ៕ ខាងក្រោមនេះជាបញ្ជីរាយឈ្មោះអ្នកពាក់ព័ន្ធទាំង ៧៣នាក់ មានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ៖



ប្រភព៖ ប្រជាប្រិយ

Be the first to comment

Leave a Reply

Your email address will not be published.


*