ហ៊ុយៗ! លោក នី ណាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយបង្ហោះសារដៀមដាមរដ្ឋាភិបាលពេក

នៅរសៀលថ្ងៃទី ១១ ធ្នូ ២០២០ ​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាបានធ្វើការចាប់ខ្លួន បុគ្គល​មួយ​រូប​មានឈ្មោះ​ថា នីណា​ក់ បញ្ជូនទៅតុលាការហើយ បន្ទាប់ពីបុគ្គលរូបនេះ បង្ហោះសារមួយកាលពីថ្ងៃទី ៧ ធ្នូ ២០២០ នេះក្នុងន័យឌឺដងរដ្ឋាភិបាលថា ​«បាន​ត្រៀម​ឬ​ព្រៀង​លិខិត​និង​ឯកសារ​រួចរាល់​អស់ហើយ​ក្នុង​ការ​ស្នើ​ដាក់​ទ្រុងមាន់​របស់ខ្ញុំ​ក្នុង​ភាព​អាសន្ន» ។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី ០៧ ខែធ្នូ ដែល​មាន​ខ្លឹមសារ​ថា « ខ្ញុំ​បាន​ត្រៀម​ឬ​ព្រៀង​លិខិត​និង​ឯកសារ​រួចរាល់​អស់ហើយ​ក្នុង​ការ​ស្នើ​ដាក់​ទ្រុងមាន់​របស់ខ្ញុំ​ក្នុង​ភាព​អាសន្ន ព្រោះ​មូលហេតុ មាន​មេរោគ​ផ្តាសាយ​រលាក​ផ្លូវដង្ហើម កំពុង​តែ​រាតត្បាត​ក្នុង​កសិដ្ឋាន​។


ខ្ញុំ​មិន​ចង់​គិតដល់​ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើ​អោយ​ខូចខាត​សេដ្ឋកិច្ច​របស់​កូន​មាន់​យ៉ាងធ្ងន់ធ្ងរ​។ ខ្ញុំ​សង្ឃឹមថា កូន​មាន់​នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់​គ្នា​ហើយ​ដេក​នៅ​ក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​អោយ​សោះ​បើ​គ្មាន​ការ​ចាំបាច់» ៕ ប្រភព៖ ប្រជាប្រិយ

Be the first to comment

Leave a Reply

Your email address will not be published.


*