ញាក់សាច់!!! ការវះកាត់ខុសបច្ចេកទេស របស់គ្រូពេទ្យឯកជនមួយកន្លែង ធ្វើអោយម្ចាស់ផលិតកម្មចក្រវាឡពេជ្រ ថុង ស៊ីវទៀង ស្ទើរស្លាប់ខ្លួន

ភ្នំពញៈ នៅថ្ងៃនេះ នៅលើបណ្តាញសង្គម​ មានរឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីតារាសម្តែង​ និងជាពិធីករ​ លោក​ អ៊ឹម​ ជីវ៉ា​ បានបង្ហោះសារថា​ ម្ចាស់ផលិតកម្ម​ចក្រវាឡពេជ្រភាពយន្ត លោកស្រី ថុង ស៊ីវទៀង ស្ទើរបាត់បង់ជីវិត ដោយសារការវះកាត់ខុសបច្ចេកទេស​ របស់ក្រុមគ្រូពេទ្យមួយក្រុម​ នៅមន្ទីពេទ្យឯកជនមួយកន្លែង ដោយលោកបានសរសេរនៅលើបណ្តាញសង្គម​ ថា  “ថ្ងៃនេះ លោកឧកញ៉ា ឃ្លោក និង ខ្ញុំបាទ អ៊ឹម ជីវ៉ា បានចុះមកសួសុខទុក្ខលោកស្រី ថុង ស៊ីវទៀង ដែលជាអគ្គនាយិការផលិតកម្មចក្រវាឡពេជ្រភាពយន្ត និងជាក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ នៅគេហដ្ឋានលោកស្រី ក្នុងបុរីវិមានភ្នំពេញ​ ដោយលោកស្រីបានឲ្យក្រុមគ្រួពេទ្យវះកាត់គ្រួសក្នុងប្រមាត់ តែក្រុមគ្រូពេទ្យវះកាត់ខុសបច្ចេកទេស ​រហូតដល់បែកប្រមាត់ធ្លាយពេញពោះចេញមកក្រៅ រហូតក្រុមគ្រូពេទ្យមានការស្លន់ស្លោដោយប្រាប់លោកស្រីថា បើមិនទៅពេទ្យថៃយប់នេះទេ​ លោកស្រីមិនរស់ឡើយ លោកស្រីលឺបែបនេះ​ ក៏ឲ្យក្រុមគ្រួសារបញ្ជូនទៅថៃភ្លាមទាំងយប់ ពេលទៅដល់ថៃក្រុមពេទ្យថៃបានជួយសង្រ្គោះទាន់ពេលវេលា​ ដោយបន្ទោសថា ហេតុអ្វី​វះទុករហូតដល់ឆ្លងមេរោគបែបនេះ បន្ទាប់ពីសម្រាកនៅថៃ អស់រយៈពីរខែ លោកស្រីក៏វិលស្រឡប់មកភ្នំពេញវិញ”។ លើសពីនេះទៅទៀតលោកក៏បានសរសេរបន្ថែមទៀតថា “ចំពោះស្ថានភាពជំងឺលោកស្រីនៅពេលនេះ លោកស្រីមិនទាន់ជាសះស្បើយស្រួលបួលវិញនៅឡើយទេ គឺជាបានត្រឹម៦០ភាគរយប៉ុណ្ណោះ តែនៅតាមដានបន្តទៀត​ ដោយលោកស្រី និងវិលទៅព្យបាលនៅថៃបន្តទៀត នៅពីរសប្ផាហ៍ក្រោយ”៕

 

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*