ញាក់សាច់​! ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ឧបត្ថម្ភ​សម្ភារៈ និង​ថវិកា ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រហូតដល់​…

លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​ផងដែរ ហើយ​តែងតែ​ចូលរួមចំណែក​ជួយ​សង្គម តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​ជាច្រើន​នាពេល​កន្លងមក​។​


ការជួយ​នាពេល​កន្លងមក​នោះ ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ផងដែរ ពី​សំណាក់​អ្នកគាំទ្រ ហើយ​ថ្ងៃនេះ​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូបនេះ ក៏បាន​ចំណាយ​សម្ភារៈ និង​ថវិកា​ផ្ទាល់ខ្លួន​ក្នុងការ​ចូលរួមចំណែក​ប្រឆាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ជាមួយនឹង​មន្ទីរពេទ្យ​សូ​វៀត​ផងដែរ​។​

ជាក់ស្ដែង​លោកជំទាវ​ឧកញ៉ា​វ័យក្មេង ដែលមាន​ដើមកំណើត​ពី​ខេត្តព្រៃវែង​រូបនេះ បាន​បង្ហោះ​រូបភាព អមដោយ​សារ​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា «​ក្នុងនាម​ខ្មែរ​តែមួយ រួបរួមសាមគ្គី ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាង​ខ្ញុំ អ៊ា​ន សៀវ​ម៉ី និង ក្រុមគ្រួសារ បាន​ចូលរួម​ឧបត្ថម្ភ ថវិកា​ចំនួន ២០,០០០,០០០ រៀល ម៉ាស​ចំនួន ៥ កេស និង​ជែ​ល​លាងដៃ​ចំនួន ៥០០ ដប ជូន​ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​ពិនិត្យ ធ្វើតេស្ត និង​ព្យាបាល​អ្នកជំងឺ Covid-19។ សូម​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​នានា​ សូម​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ​ សូម​អរគុណ​ដល់​ស្មារតី​រួបរួម​ក្នុងនាម​ខែ្មរ​តែមួយ​»​។​


តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌​នេះ ត្រូវបាន​អ្នកគាំទ្រ​លើកសរសើរ និង​ជូនពរ​ស្រដៀងៗ​គ្នា​ថា «​ទឹកចិត្ត​ជំទាវ​ល្អ​ណាស់ ខ្ញុំ​នៅតែ​គាំទ្រ សូម​ទេវតា​តាម​ថែរក្សា​ជំទាវ​ឧកញ៉ា​និង​ក្រុមគ្រួសារ​អោយ​ជួប​តែ​រឿង​ល្អៗ​និង​សុខ​សុភមង្គល​»​។ «​សូម​ស​រសើរ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​ប្អូន​ដែល​តែងតែ​ជួយ​ដល់​សង្គម​ជួយ​ដល់​ពលរ​ដ្ឋ ​ដែល​ខ្វះខាត​ទោះបី​មួយ​រយៈ​នេះ​ប្អូន​មានការ​ប៉ះពាល់​អារ​ម្ម​ណ៍​ខ្លះៗ​តែ​ទឹកចិត្ត​ប្អូន​នៅតែ​មិន​ភ្លេច​ទេ​នូវ​ទឹកចិត្ត​ជួយ​ដល់​សង្គម​សូម​ជូនពរ​ប្អូន​ជួបតែ​សេចក្តីសុខ​និង​សុភមង្គល​សំរេចកា​ងារ​គ្រប់​ភារកិច្ច​»​។

«​អំពើ​ល្អ​នឹងមិន​សាប​សូន​ទេ​ក្មួយ​អ៊ី​ជូនពរ​ឲ្យ​ក្មួយ​ទាំងពីរ​ជាសផុត​ពីរ​គ្រោះ​ចង្រៃ​សូម​ឲ្យ​ក្មួយ​ជួបតែ​សំណាងល្អៗ​»​។ «​ធ្វើអំពើ​ល្អ ដូច​ភ្លៀង រលឹម ធ្វើ​រហូត​មិន ដែល​ឃើញ ឈប់ សំខាន់ ធ្វើ​របៀប​ណា ក៏ដោយ​អោយតែ បាន​ចូលរួម​ជួយ​សង្គម ខ្ញុំ​មានតែ​ជូនពរ​ចែ មាន​សុខ​ភាពល្អ រក​ស៊ី​មានបាន មានបំណង​ប្រាថ្នា អ្វី បានសំរេច​គ្រប់យ៉ាង រឿង​អាក្រក់ រលាយ អស់ ហើយ​មាន សេចក្តីសុខ អោយ​ច្រើន​ជាមួយ​ក្រុមគ្រួសារ​»៕​

Be the first to comment

Leave a Reply

Your email address will not be published.


*