ឆាយ វីរៈ​យុទ្ធ ឧបត្ថម្ភ​៥​លាន​រៀល​ជូន​សម្ដេច​តេ​ជោ​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ខណៈ​ព្រាប សុវត្ថិ ឧបត្ថម្ភ​រហូតដល់​…

ក្រោយពី​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ត្រៀម​បម្រុង​ថវិកា​ទិញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នោះ គេ​សង្កេតឃើញថា មាន​សប្បុរសជន​ជាច្រើន បាន​ចូលរួម​បរិច្ចាគ​វិកា​ជា​បន្តបន្ទាប់​ជូន​សម្ដេច ក្នុងនោះ ​ក៏មាន​តារាចម្រៀង​ផងដែរ​។​

ជាក់ស្ដែង​តារាចម្រៀង​ឆាយ វីរៈ​យុទ្ធ បាន​បង្ហោះ​សារ​ពី​ការចូលរួមចំណែក​រប​ស់​ខ្លួន​ជូន​សម្ដេច​តេ​ជោ​ថា «​ខ្ញុំបាទ ឆាយ វីរ​:​យុទ្ធ និង ភរិយា សែ ចាន់​ឌី ព្រមទាំង​កូនស្រី សូម​គោរព​ឧបត្ថម្ភ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នូវ​ថវិកា 5,000,000 ៛ ( ប្រាំ​លាន​រៀល ) ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥតគិតថ្លៃ​»​។​


ដោយឡែក​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ក៏បាន​ចូលរួម​បរិច្ចាគ​ផងដែរ ដោយ​ត្រូវបាន​លោក​ហេង ឡុង បង្ហោះ​សារ​បញ្ជាក់​ដូច្នេះ​ថា «​តារាចម្រៀង លោក ព្រាប សុវត្ថិ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​លាន​រៀល ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​»​។​

ក្រៅពី​តារាចម្រៀង​ទាំង​២​នាក់​ខាងលើនេះ ក៏មាន​តារាចម្រៀង​ជាច្រើន​នាក់​ផ្សេងទៀត​ផងដែរ ដែល​បាន​ចូលរួមចំណែក​ក្នុង​រឿងនេះ ក្នុងនោះ​ត្រូវ​បា​លោក​ហេង ឡុង បង្ហោះ​សារ​ជា​បន្តបន្ទាប់ ដោយ​បញ្ជាក់ថា «​តារាចម្រៀង ខេ​ម ឧបត្ថម្ភ ១០​លាន​រៀល ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ »​។​


«​តារាចម្រៀង សួស វី​ហ្សា និង​គ្រួសារ បាន​ឧបត្ថម្ភ ១.០០០​ដុល្លារ ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​»​។ «​តារាចម្រៀង ខេមរៈ សិរីមន្ត ឧបត្ថម្ភ ៤​លាន​រៀល ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឥតគិតថ្លៃ​»​។​ «​តន់ ចន្ទ​សី​ម៉ា ឧបត្ថម្ភ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថវិកា 10.000.000 រៀល ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ ចែកជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដោយ​ឥតគិតថ្លៃ »៕

Be the first to comment

Leave a Reply

Your email address will not be published.


*