ក្រោយ​សួស វី​សា សាង​បុណ្យ​កោសល្យ, ថ​មមី​ សម្រេច​ចិត្ត​កោរសក់ ព្រោះតែ​មូលហេតុ​ដ៏​ចម្បង​នោះ​គឺថា​…

ប្រិយមិត្ត​បាន​ជ្រាប​រួចមកហើយ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារាចម្រៀង​មាន​ដើមកំណើត​នៅ​ខេត្តស្វាយរៀង​អ្នកនាង សួស វី​សា បាន​សម្រេច​ចិត្ត​សាងសង់​ផ្ទះ​ជូន​លោកតា​ម្នាក់ ហើយ​ទីបំផុត​ផ្ទះ​នោះ ក៏​សាងសង់​ជិត​រួចរាល់​ហើយ​ដែរ។

សួស វី​សា បាន​បង្ហោះ​រូបថត​ផ្ទះ​សាងសង់​ជិត​រួចរាល់​នោះ អម​ដោយសារ​រៀបរាប់​បែបនេះ​ថា «​ផ្ទះ​ដែល​ខ្ញុំ​សន្យា​ថា​ធ្វើ​ជូន​លោកតា​ពេលនេះ​រួចរាល់​បាន​90%​ហើយ ទោះជា​ចៅ​មិន​មាន​លទ្ធភាព​ជួយ​លោកតា​ច្រើនជាង​នេះ តែ​យ៉ាងហោចណាស់​ក៏​ចៅ​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​លោកតា​បាន​មួយ​ផ្នែកធំ ព្រោះ​ពេលនេះ លោកតា​មាន​ផ្ទះ​សមរម្យ​សម្រាប់​រស់នៅ មាន​ផ្ទះ​បាយ និង​មាន​បន្ទប់ទឹក​សម្រាប់​ប្រើប្រាស់​ទៀត​»​។​

សួស វី​សា បន្តថា «​ចៅ​សូម​ជូនពរ​លោកតា​ចូល​រស់នៅ​ផ្ទះ​ថ្មី​សូមអោយ​សុខ​សប្បាយ​ និង​មាន​ព្រះជន្ម​វែង​.. បុណ្យ​កុសល​ដែល​ខ្ញុំ​ប្រឹងប្រែង​សន្សំ​ទាំងអស់ ​ខ្ញុំ​សូម​ចែករំលែក​កុសល​ដល់​បងប្អូន​ទាំង​អស់​គ្នា​ផង ជាពិសេស​សូម​អោយ​គ្រួសារ​របស់ខ្ញុំ​សុខ​សប្បាយ​ ដោយ​ក្តី​គោរព​ពី​ខ្ញុំ សួស វី​សា»។

ក្រោយពី​សួស វី​សា សាង​បុណ្យ​កុសល​នោះ ស្រាប់តែ​លោក​ថ​មមី ជា​ស្វាមី បានសម្រេច​ចិត្ត​កោរសក់ អម​ដោយ​ការ​បញ្ជាក់​ពី​មូលហេតុ​ដ៏​ចម្បង​ដូច្នេះ​ថា «កោរសក់​លាង​គ្រោះ​ចង្រៃ​ចេញ​អោយ​អស់ គោលបំណង​ កោរ​សក់​សុំ​សេចក្តីសុខ​កើត​ចូល​មក លាងបាប​កម្ម​ចេញ​អោយ​អស់ សុំ​អោយ​គ្រោះភ័យ​ចង្រៃ​ផ្សេងៗ​កុំ​កើតមាន​ដល់​ក្រុម​គ្រួសារ កោរ​សក់​កុំ​អោយ​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ​កើតមក​ដល់​លើ​ក្រុមគ្រួសារ កោស​ក់​សាង​សទ្ធា​ទាន​សីល​សុំ​ផល​បុណ្យ​ខំ​សាង​តាម​ថែរក្សា»។

«សូម​ខមាទោស​ពៃ​ផ្សេងៗ​បើ​ខុសឆ្គង​ត្រង់​កន្លែង​ណា​មិន​គប្បី​ដែល​មិនបាន​តាំងចិត្ត​ចំពោះ​ឪពុកម្តាយ​បងប្អូន​ប្រពន្ធ​កូន​យាយ​តា​ញាតិ​មិត្ត​ទាំងអស់ សូម​អោយ​វត្ថុ​សក្ដិសិទ្ធិ​និង​បារមី​គ្រប់ទិសទី​ជួយ ជួយ​បន្ទន់ចិត្ត ជួយ​អោយ​កូនចៅ​រក​ស៊ី​មានបាន ចំរើន​តែ​សុខ​ សូម​ខែ​នេះ​ជា​ខែ​ចុងក្រោយ​នៃ​គ្រោះ​ចង្រៃ​កូ​វីដ​១៩ សូម​អោយ​ជំងឺ​កូ​វីដ​១៩​នេះ​រលាយ​ផុតពី​ពិភពលោក​យើង​នេះ​ជាពិសេស​ប្រទេស​កម្ពុជា​យើង 🇰🇭 ខ្ញុំ​បាទ​ជូនពរ​អោយ​បងប្អូន​ប្រជាជន​កម្ពុជា​យើង​រួច​ផុតពី​គ្រោះ​នេះ​ទាំង​អស់​គ្នា»៕

Be the first to comment

Leave a Reply

Your email address will not be published.


*