ញាក់​សាច់​! ខួបកំណើត​កែវ វាសនា​, ភរិយា ជូន​កាដូ​ ជា​ លុយ​ដុល្លារ​មួយ​ខ្សែ ​ប៉ុន្តែ​មាន​តម្លៃ​ត្រឹម​ដង​សន្ទូច​មួយ​ដើម​ប៉ុណ្ណោះ(មានវីដេអូ)

កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ​នេះ ភរិយា​របស់លោក​កែវ វាសនា បានរៀបចំ​ពិធី​ខួបកំណើត​ឲ្យ​ប្ដី​យ៉ាង​ពិសេស​លក្ខណៈ​គ្រួសារ ជាមួយ​នឹង​ការ​Surprise លុយ​ដុល្លារ​មួយ​ខ្សែ ឃើញ​ហើយ​ពិតជា​រីករាយ​ជំនួស​គ្រួសារ​ដ៏​តូច​មួយ​នេះ​ណាស់​។​

ភរិយា​តារា​ចម្រៀង​កែវ វាសនា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​រៀបរាប់​បែបនេះ​ថា «​ខួប​ប្តី​យប់មិញ​ធ្វើ​តិចតួច​ជុំគ្នា​ក្នុង​បន្ទប់​KTV​នៅផ្ទះ អត់​បាន​ហៅ​ញាតិមិត្ត​បងប្អូន​ទេ​ព្រោះតែ​កូ​វីត​មិន​ហ៊ាន​ ប្តី​មិនដឹង​ខ្លួន​ថា​ប្រពន្ធ​រៀប​អោយ​បែប​ហ្នឹង​ទេ គិតថា​ទៅ​ញាំ​អី​ជាមួយ​កូនៗ​ធម្មតា តែមាន​ណា​សប្បាយ​សន្លប់​គ្រប់គ្នា​»​។​

អ្នកស្រី​បន្តថា «​អរគុណ​បង​សម្រាប់​ភាពស្មោះត្រង់​ស្រលាញ់​ប្រពន្ធ​កូន​លើស​អ្វីៗ ហើយ​តែងតែ​ផ្តល់​តម្លៃ​អោយ​ប្រពន្ធ​ម្នាក់​នេះ​ធ្វើ​អ្វី​តាម​ចិត្ត​គ្រប់យ៉ាង គ្រួសារ​យើង​តូច​មែន​ពិតតែ​ពោ​ពេញ​ដោយ​សុភមង្គល ទោះ​យើង​មិនមែន​ជា​សេដ្ឋី ​ឬ​អ្នកមាន​មហាសាល​ក៏ដោយ​ ក៏​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​អាច​រស់នៅ​ស្រួល​មិន​ខ្វះមុខខ្វះក្រោយ ញុំា​ឆ្ងាញ់​គេង​ស្រួល ផ្គត់ផ្គង់​កូនៗ​បានល្អ តែងតែ​យក​ពេលវេលា​ជាធំ​ជាមួយ​កូនៗ មិន​បៀតបៀន​ច្រណែន​គេ​ឬ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នកដទៃ ​ធំ​បំផុត​យើង​មិនមាន​បំណុល​ជាមួយ​អ្នកណា​ទាំងអស់នេះ​ជា​សេច​ក្តី​សុខ​ផ្លូវចិត្ត »​។​

អ្នកស្រី​បញ្ជាក់ទៀតថា «ជា​ចុងក្រោយ​អ្វីដែល​ប៉ង​ក្នុង​ចិត្ត​សូមអោយ​ឆ្នាំ​2021​យើង​លក់​ដី​ចំណេញ​ៗ​ច្រើនៗ​គ្រប់កន្លែង​ តែ​បញ្ជាក់​ប្រាប់​ប្តី​អោយ​ហើយ​ ទោះ​យើង​ទើប​ទិញ​ផ្ទះ​ធំ​បន្ថែម​មួយទៀត​កាល​3​ខែ​មុន​ក៏ដោយ ក៏​ឆ្នាំ​2021​នេះ​ ក៏​អូន​ត្រូវការ​កាដូ​​បន្ថែម​មួយទៀត​នោះ​គឺ​….​️​អ្នកណា​ទាយ​ត្រូវអោយ​រង្វាន់​ជាពិសេស​ Keo Veasna»​។​

ក្រោយមក​ភរិយា​លោក​កែវ វាសនា បាន​បង្ហោះ​វីដេអូ​ជាច្រើន​ឃ្លី​ប អមដោយ​ការរៀបរាប់​យ៉ាង​ពិសេស​ថា «​មើល​វីដេអូ​ទាំង​4​នេះហើយ​សើច​ខ្លាំង​ម៉​ង មុខ​ញុំ​សឿង​ហើយ​ សំខាន់​កាដូ​2500$​សម្រាប់​ដងសន្ទូច​មួយ​ដើម​ ព្រោះ​ជីវិត​ប្តី​ខ្ញុំ​បន្ទាប់ពី​ប្រពន្ធ​កូន​មានតែ​ការ​ស្ទូចត្រី​ទេ​ដែលជា​ចំណូលចិត្ត​គាត់​ខ្លាំង​ខ្វះ​មិនបាន ហើយ​ដងសន្ទូច​ថ្លៃ​យ៉ាង​ណាក៏​ទិញ​ដែរ​ Keo Veasna»៕




Be the first to comment

Leave a Reply

Your email address will not be published.


*