ពិតជាខ្មែរជួយខ្មែរ!! រាជិនីចិត្តធម៌ ស្រីអូន បរិច្ចាគថវិកាច្រើនសន្ធឹក ដល់ទៅ … មុឺនដុល្លារ ទិញវ៉ាក់សាំងប្រឆាំងកូវីដ ១៩

អ្នកលក់អនឡាញអ្នកនាង ស្រីអូន ដែលកន្លងមកត្រូវបានមហាជនដាក់រហស្សនាមជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជិនីចិត្តធម៌នោះ ពេលនេះបានបង្ហាញទឹកចិត្តជួយចូលរួមចំណែកដល់ប្រទេសជាតិជាថ្មីម្ដងទៀត ដោយអ្នកនាង បានចូលរួមបរិច្ចាគថវិកាចំនួន ៦០០ លានរៀល ដែលស្មើនឹង ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងវីរុសកូវីដ ១៩ ដែលកំពុងរីករាលដាលជាសាកល ។ យោងតាមហ្វេសប៊ុកកូនក្រុមរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ស្រីអូន ម្នាក់ បានបង្ហោះថា «ទឹកចិត្តដ៏ថ្លៃថ្លារបស់ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បរិច្ចាគថវិកា 600,000,000 រៀល (15 ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាល ដើម្បីចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងមេរោគ កូវីដ-19» ។ នេះជាទឹកចិត្តដ៏ល្អប្រពៃ និង គួរឱ្យកោតសរសើរបំផុតសម្រាប់អ្នកនាង ស្រីអូន ដែលបានចូលរួមចំណែកផ្ដល់ថវិកាផ្ទាល់ខ្លួនជួយដល់សង្គមជាតិក្នុងគ្រាកំពុងលំបាក ៕

Be the first to comment

Leave a Reply

Your email address will not be published.


*