តាមពិត ខេមរៈ ស្រីពៅ បាត់ខ្លួនពីសិល្បៈមួយរយៈដោយសារមូលហេតុនេះសោះ!!!!!

កញ្ញា ខេមរៈ ស្រីពៅដែលជាតារាចម្រៀងស្រីស្ថិតនៅក្នុងផលិតកម្មសាន់ដេ ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត នោះ ក្រោយបាត់ខ្លួនពីវិស័យសិល្បៈមួយរយៈធំត្រូវបានមជ្ឍដ្ឋានជាច្រើនបាននិយយាតៗគ្នាថា ការបាត់ខ្លួនរបស់នាងគឺដោយសារនាងមានជំងឺធ្ងន់ធ្ងរ ប៉ុន្តែលោក ខេមរៈ សិរីមន្តលើកឡើងថាកញ្ញា ខេមរៈ ស្រីពៅពុំមានជំងឺថ្កាត់អ្វីឡើយ ដោយលោកបន្ថែមថាការបាត់ខ្លួនរបស់ប្អូនស្រីរបស់លោកគឺនាងចង់​សម្រាក​ដកឃ្លា​ពី​សិល្បៈ​បន្តិច​តែប៉ុណ្ណោះ មិនតែប៉ុណ្ណោះមិនយូរទេម្ចាស់​បទ «​ទូរស័ព្ទ​ផ្តាច់​ស្នេហ៍​»  កញ្ញា ខេមរៈ ស្រីពៅនឹង​ចូលមក​កាន់​វិថី​សិល្បៈ​ជាមួយ​លោកវិញជាមិនខាន។

មិនយូរប៉ុន្មាន ស្រាប់តែថ្មីៗនេះគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយទំព័រ​ហ្វេ​ស​ប៊ុ​កលោក ខេមរៈ សិរីមន្ត បានសរសេររៀបរាប់ថា «ជាច្រើនឆ្នាំមកនេះប្អូនស្រីដ៏កំសត់ម្នាក់នេះមិនដែលចង់ឃើញ fan ដែលគាំទ្រគាត់ពិបាកចិត្តព្រោះតែស្ថានភាពជំងឺរបស់គាត់ឡើយគាត់ចង់ឃើញ fan គាត់រីករាយគ្រប់ពេលវេលាតែក្នុងនាមខ្ញុំជាបងប្រុសរបស់គាត់ចង់ប្រាប់បងប្អូនទាំងអស់គ្នាថានៅពេលខាងមុខនេះគាត់ត្រូវឆ្លងកាត់ការវះកាត់ដ៏គ្រោះថ្នាក់មួយខ្ញុំជាបងប្រុសជូនពរប្អូនអោយឆ្លងផុតពេលវរលាដ៏លំបាក់នេះ ??? បើបងប្អូនស្រលាញ់នឹងគាំទ្រគាត់សូមជូនពរគាត់អោយឆ្លងផុតគ្រោះនេះផងដើម្បីគាត់មានសុខភាពល្អមកបំពេញការងារសិល្បះវិញណា???»៕

 

Be the first to comment

Leave a Reply

Your email address will not be published.


*