៣ វិធីដើម្បីការពារកុំឲ្យឆ្លងកូវីដ១៩ពីលុយ

មេរោគជំងឺកូវីដ១៩អាចឆ្លងតាមក្រដាសប្រាក់បាន ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់​នោះ រួចហុចបន្ដទៅអ្នកដ៏ទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ជាក់ជាមិនខាន​ ព្រោះក្រដាសប្រាក់អាចផ្ទុកទឹករំអិលផ្លូវដង្ហើម ដូចជា សំបោរ ឬស្លេស​ ទឹកមាត់​ ។ ល។

សម្រាប់ដំណោះស្រាយក្នុងករណីនេះ គឺងាយៗមែនទែន ដោយគ្រាន់តែបងប្អូនត្រូវធ្វើតាមការណែនាំដូចខាងក្រោម៖
– ឧស្សាហ៍លាងអាល់កុលឬជែលនិងលាងដៃជាមួយទឹកនិងសាប៊ូ
– ពាក់ម៉ាស់គ្រប់ពេលវេលាពេលធ្វេីការងារ
– ហាមយកដៃប៉ះមុខភ្នែកនិងច្រមុះ​
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

Be the first to comment

Leave a Reply

Your email address will not be published.


*