មហាសប្បុរធម៏! អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ទម្លាយរឿងក្នុងចិត្ត និង ជូនថវិកា​កាកបាទ​ក្រហម​កម្ពុជារហូតដល់…

កាកបាទ​ក្រហម​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​បញ្ជាក់​ថា ដោយសារ​ការ.​រាត.ត្បាត​.ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ កាកបាទក្រហម​កម្ពុជា ពុំ​មានការ​ប្រារព្ធ​មិ​ទ្ទីង​ថ្នាក់ជាតិ និង​ថ្នាក់​សាខា​ដើម្បី​អបអរ​ខួប​ទី ១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២១ នាពេល​ខាងមុខ​នេះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នោះបាន​បញ្ជាក់ទៀតថា ទោះបីជា​ពុំ​ការ​ប្រារព្ធ​មិ​ទ្ទីង​ថ្នាក់កណ្ដាល ថ្នាក់​សាខា​ក៏ដោយ ក៏​កាកបាទក្រហម​កម្ពុជា​នៅតែ​បន្ត​ស្វាគមន៍​ការចូលរួម​វិភាគទាន​ពី​សំណាក់​សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា សប្បុរសជន​មកពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ដូច​បាន​ធ្វើ​កាលពី​ឆ្នាំ​២០២០​កន្លងមក ទាំង​ថ្នាក់កណ្ដាល និង​ថ្នាក់​សាខា​។​ក្រោយ​សេចក្ដីប្រកាស​ព័ត៌មាន​ខាង​លើ​នេះ គេ​សង្កេត​ឃើញថា មាន​សប្បុរសជន​ជា​បន្តបន្ទាប់ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​កាក​បាទក្រហមកម្ពុជា ហើយ​ក្នុងចំណោម​សប្បុរសជន​ជាច្រើន​នោះ ក៏មាន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​កំពូល​តារាចម្រៀង​លោក​ព្រាប សុវត្ថិ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១​នេះ អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​ខ្ញុំ​សូម​បរិច្ចាគ​ជូន​កាកបាទក្រហមកម្ពុជា​ចំនួន​(១.៤​លាន​) #​មួយ​លាន​បួន​សែន​ដុល្លារ សូម​ឧទ្ទិស​ផលបុណ្យ​នេះ​ជូនទៅ​ឲ្យ​ម្ដាយ​ខ្ញុំ​ដែល​បាន​ចែក​ឋាន​ទៅ គ្រួសារ​ខ្ញុំ​ក៏​ធ្លាប់​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​ដែរ»។អ្នក​ឧកញ៉ា ​បាន​បញ្ជាក់​ទៀត​ថា «ចំណែក​ខ្ញុំ​វិញ​ជីវិត​គឺ​សេសសល់​ពី​ភាពក្រីក្រ ខ្ញុំ​ប៊ិះ​បាត់​បង់ជីវិត​ប៉ុន្មាន​ដង​ហើយ ដូច្នេះ​ខ្ញុំ​គ្មាន​ភាព​រុញរា​ក្នុង​ការ​ជួយ​សង្គម​ឡើយ​បើសិន​ខ្ញុំ​មានលទ្ធភាព​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ធ្លាប់​វេទនា​ហើយ ខ្ញុំ​ធ្លាប់​ក្រ​ហើយ​ថ្វីត្បិតតែ​ខ្ញុំ​មិន​រស់​ក្នុងសម័យ​សង្គ្រា.ម​តែ​ខ្ញុំ​បាន​ធ្វើ​ស.ង្គ្រាម​ជាមួយនឹង​ក្រពះ​របស់​ខ្លួនឯង​អស់​រយៈពេល​ជិត​30 ឆ្នាំ​»​។ដោយឡែក​នៅ​ថ្ងៃ​ដដែល​នេះ កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ក៏បាន​បង្ហោះ​សារ​ដែរ​ថា «​ខ្ញុំបាទ​និង​ក្រុមគ្រួសារ សូម​ចូលរួម​ឧបត្ថម្ភ​ថវិកា ១០.០០០.០០០​រៀល ក្នុងឱកាស​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១​។​កាកបាទក្រហមកម្ពុជា បានធ្វើ​សកម្មភាព​មនុស្សធម៌​ស.ង្គ្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជួប​គ្រោះ ធម្មជាតិ ជីវភាព​ខ្វះខាត ជាពិសេស​បន្ត​ផ្តល់​សេវាកម្ម​មនុស្សធម៌​ប្រ.យុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ : https://osjanass.com/

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*