ប្រពៃណាស់!ឧក​ញ្ញា អ៊ា​ន សៀវ​ម៉ី ប្រកាស​មិន​យក​ថ្លៃ​ជួល​តូប និង​បន្ទប់ ដែលមានកំរៃថ្លៃជួលសរុបរហូតដល់…​…

មហាជនក៏បានដឹងហើយថា កន្លងមក ឧក​ញ្ញា អ៊ា​ន សៀវ​ម៉ី ជាអ្នកមានទ្រព្យស្តុកស្តម និងតែងតែជួយឧបត្ថម្ភថវិការមួយចំនួនក្នុងកម្មវិធីសប្បុសនានាក្នុងសង្គម ហើយជា​ម្ចាស់ ផ្សារ និង បន្ទប់​ជួល ដោយបានប្រកាស​មិន​យក​ថ្លៃ​ជួល​តូប និង​បន្ទប់ រយៈពេល​៣​ខែ គឺ​ចាប់ពី​ខែមេសា ដល់ ខែ មិថុនា ឆ្នាំ​២០២១​។​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​បង្ហោះនៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​យប់​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ដោយហេតុថា ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ និង គោរពជំរាបសួរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និង ពុកម៉ែ ពូមីង បងប្អូនជនរួមជាតិទាំងអស់គ្នា ដោយសេចក្តីនឹករលឹកជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហេតុថា មានការរីករាលដាលយ៉ាងខ្លាំងនៃជំងឺខូវីត១៩ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភះ បានធ្វើអោយមានការឆ្លងកើនឡើងយ៉ាងច្រើន រហូតដល់មានអ្នកបាត់បង់ជីវិតទៀតផង ដោយឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺខូវីត១៩ នេះ និង ដើម្បីជួយចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមនាងខ្ញុំជាម្ចាស់ ផ្សារ និង បន្ទប់ជួល ដែលមានចំនួន ១៦៣ តូប បូករួមទាំងបន្ទប់ ដែលមានកំរៃថ្លៃជួលសរុប ៦១៣០$ ក្នុង១ខែនោះ នាងខ្ញុំនឹងមិនយកថ្លៃជួលតូប និង បន្ទប់ រយះពេល៣ខែ គឺចាប់ពីខែមេសា ដល់ ខែ មិថុនា ឆ្នាំ២០២១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះសូមបងប្អូនមេត្តាជ្រាបជាដំណឹង ហើយនិង សូមជួយចូលរួមគោរពតាមការណែនាំ និង វិធានការ របស់ក្រសួងសុខាភិបាលអោយបានម៉ត់ចត់ ជាពិសេស គោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣កុំ អោយបានមុឺងម៉ាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមប្រទានពរ និង គោរពជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ពុកម៉ែ ពូមីង បងប្អូន ជនរួមជាតិទាំងអស់ ទទួលបាននូវ សំណាងល្អ សុខភាពល្អបរិបូរណ៍ និង ជៀសឆ្ងាយពីជំងឺនានា សូមអរព្រះគុណ និង គោរពអរគុណ អំពីខ្ញុំព្រះករុណាខ្ញុំ ឩកញ្ញា អ៊ាន សៀវមុី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តសសិទ្ធដោយ : https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*