
តារាចម្រៀងហង្សមាស សុខ សីឡាលីន អំឡុងពេលដែលនាង និងសមាជិកក្រុមគ្រួសារកំពុងរង់ចាំលទ្ធផលសំណាកតេស្តកូវីដ-១៩លើកទី២ក៏ស្រាប់តែនាងទម្លាយនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលពីបុរសម្នាក់ដែលបានចូលក្នុងគ្រួសារខ្លួន។តារាស្រីកញ្ញា សុខ សីឡាលីន បានរៀបរាប់សារយ៉ាងវែងអន្លាយដូច្នេះថា មនុស្សប្រុសម្នាក់នេះល្អពេកហើយ ដែលជាបងប្រុសដ៏ល្អ ប្អូនថ្លៃដ៏ល្អស្វាមី និងប៉ាដ៏ល្អកូនប្រសាដ៏ល្អអរគុណដែលចូលមកក្នុងគ្រួសាររបស់នាង។
សុខ សីឡាលីន និយាយបន្តថា គ្រប់ពេលគាត់តែង តែជាជំហរដោះស្រាយអោយកម្លាំងចិត្តមិនថាគ្រួសារៗមានបញ្ហាធំឬរឿងរ៉ាវអ្វីគាត់មិនដែលស្តីបន្ទោសមិនខឹងសំបារយល់យោគហើយអោយតម្លៃ គិតគូរពីគ្រួសារណាស់រកដំណោះស្រាយល្អៗឱប ក្រសោបរ៉ាប់រងតែឯង ជាជំហរកូនប្រុស (បញ្ជាក់គ្រួសារបង្កើតគាត់ទៅនៅUSAអស់ហើយ)អញ្ចឹងខ្ញុំពិតជាគោរព ស្រលាញ់គាត់ណាស់ គាត់មើលថែប្អូនស្រីខ្ញុំ បានល្អណាស់។
សុខ សីឡាលីន បាននិយាយទៀតថា សុំទោសដែលរឿងខ្លះគាត់ត្រូវមកឈឺក្បាល និងរ៉ាប់រងទាំងគាត់មិន ដែលរអ៊ូរទាំមួយជីវិតខ្ញុំអស់បារម្ភពីប្អូនស្រី សុ ខ ស្រីលក្ខ័ណ ខ្ញុំហើយព្រោះគាត់នៅក្បែរមនុស្សល្អដូចបងប្រុស Ruon Ouk (ស្គាល់គាត់ជិត២០ ឆ្នាំតាំងពីមិនទាន់ក្លាយជាបងប្អូនគឺចរិតគាត់មិនប្រែប្រួលចិត្តល្អ អំណត់មនុស្សមានចំណេះដឹងនិងជាមនុស្សមានហេតុផល)។បញ្ជាក់ ពួកយើងទាំងអស់គ្នាមា នសុខភាពល្អធម្មតាកំពុងរង់ចាំការយកសំណាកលើកទី២។ អរគុណបងប្អូន ៣កុំ ៣ការពារ៕
ផ្តល់សិទ្ធដោយ : https://osjanass.com/
Be the first to comment