
ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ដោយសារមានទំនាស់គ្នានៃក្រុមក្មេងស្ទាវ បានវាយគ្នានៅខាងមុខធនាគារ ABA ទើបសន្តិសុខជាអ្នកយាម ហាមឃាត់ក្រុមជនទំនើងទាំងនោះ តែពួកគេនៅតែមិនស្តាប់ ថែមទាំងខឹ.ងសម្បារសន្តិសុខ រហូតរត់ទៅយកកាំ.បិត ចង់ចា.ក់សន្តិសុខ ទើបបណ្តាលឱ្យសន្តិសុខដកកាំ.ភ្លើងបា.ញ់តែម្តង។
ក្រោយរឿងនេះកើតឡើង វាបានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកពីសំណាក់មហាជន រហូតមានបុគ្គលល្បីៗមួយចំនួនលើកជាសំណួរ និងហេតុផល ជាមួយនឹងការបង្ហាញក្ដីសង្ឃឹមផងដែរ។ជាក់ស្ដែងលោកផែង វណ្ណៈ បានបញ្ចេញយោបល់ជាមួយនឹងការបង្ហាញក្ដីសង្ឃឹមថា «កំហុសដោយអចេតនាបែបនេះ ប្អូនកុំអស់សង្ឃឹម ស៊ូ ស៊ូ ឡើង បងប្អូនប្រជាពលរដ្ឋគោរពស្រលាញ់ គាំទ្រប្អូនច្រើនណាស់។
បងមិនមែនជាអ្នកមានទេ តែពេលឃើញប្អូនស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ បងសូមចូលរួមឧបត្ថម្ភ ១លានរៀលដល់ប្អូនតាមរយៈលោកអធិការខណ្ឌសែនសុខ។ សូមជូនពរប្អូនជួបតែសំណាងល្អ ហើយសង្ឃឹមថា មន្ត្រីអនុវត្តន៍ច្បាប់ នឹងយោគយល់បន្ធូរបន្ថយដល់ប្អូនជាក់ជាពុំខាន»។
ដោយឡែកឧត្តមសេនីយ៍ ទី ចំរើនកុសល បានលើកជាសំណួរនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ភ្ជាប់ជាមួយមាត្រាខ្លះនៃក្រមព្រហ្មទណ្ឌថា «តើមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌអាចជួយសង្គ្រោះខ្មាន់កាំភ្លើងឲ្យរួចផុតពីបទចោទបានដែឬទេ?»។នៅក្នុងមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌ ដែលឧត្តមសេនីយ៍ ទី ចំរើនកុសល បានលើកយកមកភ្ជាប់ជាមួយនោះ មានខ្លឹមសារថា «បុគ្គលណាដែលប្រព្រឹត្តបទ.ល្មើស ក្នុងសភាពការពារស្របច្បា.ប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌ ទេ។
ការការពារដោយស្របច្បា.ប់ ត្រូវមានលក្ខខណ្ឌ ដូចខាងក្រោម នេះ ៖ -បទ.ល្មើស ត្រូវចាត់ទុកថា ត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខ នឹងការឈ្លានពានមួយ ដែលមិនត្រឹមត្រូវ -បទល្មើស និង ការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង -គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ នឹង ទម្ងន់នៃការឈ្លានពាន»៕
ផ្តល់សិទ្ធដោយ : https://osjanass.com/
Be the first to comment