ផ្ទះ​របស់​​តារា​ចម្រៀង​សួស វី​ហ្សា ​ត្រូវបាន​រដ្ឋបាលឫស្សីកែវ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ នាងបាន​បង្ហោះ​សារ​ថា…(វីដេអូ)

តារា​ចម្រៀង​សួស វី​ហ្សា ទើបតែ​ប្រកាស​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១ ក្រោយពី​សម្រាក​ព្យាបាល​អស់​រយៈពេល​១៧​ថ្ងៃ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​រូប​នេះ ត្រូវបាន​ប្ដី​របស់​នាង លោក​ថ​មមី ដឹក​ពី សណ្ឋាគារ​Great Duke​ត្រឡប់ទៅផ្ទះ​វិញ នៅ​រសៀល​ថ្ងៃ​ដដែល ហើយ​ពេលទៅដល់​លំនៅឋាន​វិញ​នោះ ផ្ទះ​របស់​នាង​ក៏​ត្រូវបាន​រដ្ឋបាល​​ឫស្សីកែវ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​អម​ដោយ​សា​រ​ជូនដំណឹង​បែបនេះ​ថា «​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បើក​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ផ្ទះ​របស់ តារា​ចម្រៀង​ផលិតកម្ម​ហង្ស​មាស សួស វី​ហ្សា និង បើក ០១​ទីតាំង​ទៀត ក្រោយ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាលរសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ដឹកនាំ​ដោយ ឯកឧត្ដម ជា ពិសី អភិបាលខណ្ឌ រួម​ដំណើរ​ដោយ លោកស្រី សួស សូលី​ដា អភិបាលរងខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ ​បាន​ចុះ​បើក​ដំណើរ​ឡើងវិញ​នូវ​ទីតាំង​ ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ ចំនួន​០២ កន្លែង នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ មាន​ដូចតទៅ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១/ ទីតាំង​ផ្ទះ​របស់ អ្នកនាង សួស ស្រី​ផល ហៅ សួស វី​ហ្សា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ស្ថិតនៅ​ផ្ទះ​លេខ​១៨ ផ្លូវ​លេខ​P១១ ភូមិខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២/ ទីតាំង ស្ថិតនៅ​បុរី​វិមាន​ភ្នំពេញ (​សាខា​ស្វាយប៉ាក​) ផ្ទះ​លេខ​18G ផ្លូវ​លេខ​១០៨ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ទីតាំង​ទាំងពីរ​ខាង​លើ​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​ ក្រោយពី​បាន​បញ្ចប់​ការអនុវត្ត​ដោយ​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឡែក​តារា​ចម្រៀង​សួស វី​ហ្សា បាន​បង្ហោះ​សារ​ព្រលប់​ថ្ងៃ​ទី​៧ ខែ​មេសា​នេះ​ដែរ​ថា «​ទីបំផុត​ថ្ងៃនេះ​ខ្សែ​ដែល​បាន​ហ៊ុមព័ទ្ធ​ផ្ទះ​របស់ខ្ញុំ​អស់​រយៈពេល​១៧​ថ្ងៃ​ ក៏​ត្រូវ​បាន​ដោះចេញ ក្រុម​គ្រួសារ​ខ្ញុំ​ក៏​មាន​សេរីភាព ខ្ញុំ​ក៏បាន​ជា​សះស្បើយ​ពី​ជំងឺ​COVID-19 បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដែរនាង​ខ្ញុំ​សូម​គោ​ព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកពូ ឯកឧត្ដម​ ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​លោកស្រី សួស សូលី​ដា អភិបាល​ខណ្ឌ​រង និង​មន្ត្រី​ពាក់ព័ន្ធ ​ដែល​បាន​ចុះ​មក​សួរសុខទុក្ខ​ក្មួយ​និង​ក្រុម​គ្រួសារ​ ថ្ងៃនេះ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​»៕ សូម​ទស្សនា​វីដេអូ សកម្មភាព​សួស វី​ហ្សា ធ្វើដំណើរ​ត្រឡប់មក​គេហដ្ឋាន​ដូច​ខាង​ក្រោម​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ : https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*