ក្រោយពីមានការអន្តរាគនម៏ច្រើនមក មន្ត្រី​នគរបាល​រូបនេះ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាកា ហើយទទួលដំណឹងថា…

កាលពី​វេលា​ម៉ោង​៨​និង​៥៧​នាទី​យប់ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​នេះ ស្ថិតនៅ​ក្បែរ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បាត់បង់​ជីវិត​។​ករណីនេះ ផ្ដើមឡើង​ដោយសារ​ក្រុមក្មេងស្ទាវ បាន​វាយ​គ្នា​នៅខាងមុខ​ធនាគារ ABA ទើប​សន្តិសុខ​ជា​អ្នកយាម ហាមឃាត់​ក្រុម​ជន​ទំនើង​ទាំងនោះ តែ​ពួកគេ​នៅតែ​មិន​ស្តាប់ ថែមទាំង​ខឹ​.​ង​សម្បារ​សន្តិសុខ រហូត​រត់​ទៅយក​កាំ​.​បិត ចង់​ចា​.​ក់​សន្តិសុខ ទើប​បណ្តាលឱ្យ​សន្តិសុខ​ដក​កាំ​.​ភ្លើង​បា​.​ញ់​ការពារ​ខ្លួន​តែម្តង​។​ពាក់ព័ន្ធ​ករណី​ផ្ទះ​អាវុធ​ដើម្បី​ការពារ​ខ្លួន​នៅ ទាំង​នាយ​នគរបាល​ជាន់ខ្ពស់​ជាច្រើនរូប ក៏ដូចជា​មហាជន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook អំពាវនាវ​ដល់​ស្ថាប័ន​តុលាការ ពិសេស​តំណាង​អយ្យការ គួរ​ពិនិត្យ​ទិដ្ឋភាព​ច្បាប់ និង​ស្ថានភាព​ជាក់ស្ដែង​នៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើយ៉ាងណា​ទម្លាក់ចោល​បទ​ចោ.ទ ទៅលើ​មន្ដ្រីនគរបាល​រូបនោះ អាច​គេច​ផុស​ពី​ការទទួលខុសត្រូវ​ព្រហ្ម.ទណ្ឌ។ពួកគាត់​ចាត់ទុកថា ការ​ផ្ទុះអាវុធ​នេះ​ដើម្បី​ការពារ​ខ្លួន​សុទ្ធសាធ ហើយ​បើ​មិន​បា.ញ់​នោះទេ ម្ល៉េះ​ប្រហែល​ពេលនោះ​នគរបាល​ខាងលើ ត្រូវ​បុគ្គល​បែក​ថ្នាំ​ចា.ក់​ធ្លាយ​ពោះ​បាត់ទៅហើយ​។ ក្រៅពី​ការអំពាវនាវ​នេះ ក៏មាន​មេធាវី​ចិត្តធម៌​លេចមុខ​ស្ម័គ្រចិត្ត​ជួយ​ការពារ​ក្ដី​ឲ្យ ដោយ​មិន​គិតថ្លៃ​ទៀតផង។មេធាវី ចិត្តធម៌​ម្នាក់ ឈ្មោះ ឌី បូរី​ម៉ា បាន​ចូល comment ផុស​របស់​«​ប៊ុន​រឿន ប្រុស​ស្អាត​ជ្រោយចង្វារ​» ថា «​ខ្ញុំ មេធាវី ឌី បូរី​ម៉ា សូម​ផ្ដាំផ្ញើ តាមរយៈ នាយក TNB TV ផង បើ​គាត់​គ្មាន មេធាវី​ការពារ​ទេ ខ្ញុំ​នឹង​ស្ម័គ្រចិត្ត ជួយ​គាត់ មិន​យក​កម្រៃ​សេវា ដើម្បី​ស្វែងរក​សិទ្ធិ និង​យុត្តិធម៌ តាម​នីតិវិធី​ច្បាប់​ជូន​គាត់។ ពិសេស​សូម​ផ្តាំ ទៅ​គាត់​កុំ​អោយ​បាក់​ទឹកចិត្ត សូម​ថែរក្សា​សុខភាព​អោយ​ល្អ ទេវតា​មាន​ភ្នែក , អរគុណ​ច្រើន​»​។​ដោយ​ទទួល​ដំណឹង​ល្អនេះ លោក​ផែង វណ្ណៈ បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២១ ដោយ​បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ថា «​អញ​សប្បាយចិត្ត​ណាស់​ពេល​ទទួលដំណឹង​ថា ពួកម៉ាក​ឯង​ចង់ធ្វើ​ជា​មេធាវី​ការពារ​ជូន​ប្អូនប្រុស​មន្ត្រីនគរបាល​យាម​ធនាគារ ABA ដោយ​មិន​គិត​សេវា»។លោក ផែង វណ្ណៈ បាន​បញ្ជាក់​ទៀត​ថា «ព្រឹក​នេះ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន សុខ បាន​បញ្ជូន​ប្អូនប្រុស​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ។ សូម​រង់ចាំ​ដំណឹង​ល្អ​នៅថ្ងៃនេះ»។ ក្រៅពីនេះ ក៏មានសប្បុរសជនជាបន្តបន្ទាប់ បានជួយឧបត្ថម្ភដល់មន្ត្រីនគរបាលរូបនេះផងដែរ។គួរ​បញ្ជាក់​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បញ្ជូន​ខ្លួន​មន្ដ្រីនគរបាល​ដែល​យាម​នៅ​ធនាគារ ABA ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​នោះ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។ តែ​លទ្ធផល​យ៉ាងណា​នោះ សូម​រង់ចាំ​ទាំងអស់គ្នា​៕​

ផ្តល់សិទ្ធដោយ : https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*