​ទោះអតីត​ម្ដាយក្មេក​ ប្ដឹ.ង​ពី​បទ​បរិ.ហា.រកេ.រ្តិ៍​​ អ្នកនាងLove Riya នៅតែ … (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា អ្នកនាង​Love Riya ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីល្បាញ​មួយរូប ហើយ​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ អ្នកស្រី ទើបតែ​ត្រូវបាន​មតិ​មួយ​ចំនួន​ធ្វើការ​រិះគន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ឡាយ​វីដេអូ​ស្រែក​ខ្លាំងៗ ​និយាយ​ពី​លោក​ដែន សូ​នី ដេក​ជាមួយ​ស្រី ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ។ ដោយឡែក​លោក​ដែន សូ​នី ក្រោយពី​ត្រូវ​អ្នកនាង​Love Riya​ចោទប្រកាន់​នោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបលោក​ក៏បាន​ឡាយ​វីដេអូ​បកស្រាយ​ថា​មិន​មែនជា​ការពិត​នោះឡើយ ហើយ​ក្រោយមក​ក៏​សម្រេច​ទៅ​សាង​ផ្នួស​នៅ​វត្តមួយ ​ម្ដុំ​អ្នកលឿង​ ដែល​ជា​ស្រុកកំណើត​រហូត​មក​ទល់​នឹង​ពេលនេះ។ គេ​នៅ​ចាំ​បាន​ថា Love Riya

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន​រៀបការ​ជាមួយ​បុរស​សង្ហា​ម្នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ អាគារ F កាលពី​ថ្ងៃ​១៨ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយមាន​ភ្ញៀវ​ជាច្រើន​បាន​ចូលរួម​។ ប៉ុន្តែ​ក្រោយមក ដោយសារ​ការរស់នៅ​មិន​ចុះសម្រុង​គ្នា ក៏​សម្រេច​លែងលះ​គ្នា ដោយ​បន្សល់ទុក​នូវ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់ កំពុង​រស់នៅ​ជាមួយ​អ្នកនាង​​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ស្រាប់តែ​ទទួល​ដំណឹង ​តាមរយៈ​ឡាយ​ផ្ទាល់​របស់​ក្រុមការងារ​TNB​ថា អ្នកនាង​Love Riya ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​ខេត្តកណ្ដាល​កោះហៅ​ទៅ​សាកសួរ និង​ជំនុំជម្រះ​រឿង អតីត​ម្ដាយក្មេក​​​ដាក់ពាក្យ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការសាកសួរ​ចប់ អ្នកនាង​Love Riya​ក៏បាន​ចេញពី​តុលាការ​ខេត្ត​កណ្ដាល នៅ​ល្ងាច​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ ហើយ​ក្រុមការងារ​ខាងលើ ក៏​ប្រញាប់​កាន់​ទូរ​សព្ទ​ទៅធ្វើ​ការសម្ភាសន៍​អ្នកនាង​ជុំវិញ​ករណីនេះ ដើម្បី​ចង់ដឹង​ការ​តុលាការ​សម្រេច​យ៉ាងណា​ហើយ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​ការ​ឡាយ ឃើញថា គ្រាន់តែ​ឃើញ​ក្រុម​អ្នកសារព័ត៌មាន​ដើរ​សំដៅ​ទៅរក​ខ្លួន​នោះ អ្នកនាង​Love Riya​បាន​ប្រញាប់​ឡើង​ឡាន​យ៉ាង​រហ័ស រួច​បើក​ទៅ​បាត់ ដោយ​មិនបាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ជុំវិញ​ករណី​នេះ​នៅឡើយ​ទេ​៕ សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ឌដោយ : https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*