ខ្លាំងមែន អាចលួចនាឡិកា១គ្រឿងតម្លៃរហូតដល់ …

លួចនាឡិកា១គ្រឿង​ តម្លៃជិត​ ១លានដុល្លារ​ រកកន្លែង​លក់មិនឃេីញ​នគរបាល​ក្របួចជាប់​ ជនសង្ស័យ០២នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចសម្ភារៈ មានតម្លៃជិត១លានដុល្លារ នៅចំណុចអាផិតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១ កន្លងមកបានសម្រេច ហើយគេចខ្លួនបាន១រយះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ខណ្ឌ៧មករា និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់៖ ទី១ ឈ្មោះ នៅ សុផានី ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ លី សុខលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ។ ដោយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះធ្វើឡើង រសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ផ្លូវ៧៩ ភូមិ ចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពថា កាលពី នៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១ ម៉ោងប្រហែល ០១ទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ ពួកខ្លួនពិតជាបានចូលធ្វើសកម្មភាពចូលលួចសម្ភារៈនៅក្នុងអាផិតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពិតប្រាកដមែន ដោយយកបានសម្ភារៈរួមមាន Computer, នាទ្បិកាដៃ(តម្លៃ ជាង៦០ម៉ឺន), ទូរសព្ទ័ដៃ , ដង្កាបបត់ និងខ្សែក្រវ៉ាត់ ហើយសម្ភារៈមួយចំនួនទុកប្រើ និងមួយចំនួនយកទៅលក់នៅផ្សារឃ្លាំងរំសេវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Be the first to comment

Leave a Reply

Your email address will not be published.


*