លោក​ជំទាវ​ឱ វណ្ណឌី​ន ចោទសួរ​រិះគិត​ថា ហេតុអ្វី​បានជា​បុគ្គល​ខ្លះ​មិន​អនុវត្តន៍​បាន​នូវ​វិធានការ​ការពារ​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូ​វីដ​-១៩​បាន​?…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ បាន​ជ្រាប​រួច​មក​ហើយ​ថា គិត​ត្រឹម​ម៉ោង​០៣:០០​ល្ងាច ថ្ងៃ​ទី​៩​ ខែ​មេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​រហូត​ទៅដល់​៥៧៦​នាក់​(​ឆ្លង​សហគមន៍​ទាំងអស់​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ជាសះស្បើយ​ចំនួន​៧០​នាក់។ចំនួន​នេះ បានធ្វើ​ឲ្យ​អ្នកជំងឺ​កូ​វីដ​-១៩​សរុប​កើនឡើង​រហូតដល់​៣៦០៤​នាក់ , អ្នក​សម្រាក​ព្យាបាល​ចំនួន​១៥៥១​នាក់ និង​ចំនួន​ជាសះស្បើយ​សរុប​កើនឡើង​១៩៨៤​នាក់ និង​សរុប​ស្លា​.​ប់​២៤​នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​បញ្ជាក់​​ថា ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រាតត្បាត​ក្នុង​សហគមន៍​ហើយ និង​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​ដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ជំទាវ​ ឱ វណ្ណឌីន អ្នក​នាំពាក្យក្រសួងសុខាភិបាល នៅ​រាត្រី​ឆ្លង​ចូល​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ២០២១​ បានបង្ហោះសារបង្ហាញពីក្ដីបារម្ភ​ថា «ខ្ញុំ​សម្រាន្ត​មិន​លក់ ព្រោះ​នៅតែ​មិន​អស់ចិត្ត ចោទសួរ​រិះគិត​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុអ្វី​បានជា​បុគ្គល​ខ្លះ គាត់​មិន​អនុវត្តន៍​បាន​នូវ​វិធានការ​ការពារ​ ដែល​អាច​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​កូ​វីដ​-១៩​បាន​? បើ​ខ្ញុំ​អាច​អនុវត្តន៍​ជំនួស​ពួកគាត់​បាន ខ្ញុំ​ប្រាកដជាធ្វើ​ជូន​ពួកគាត់ តែ​បើ​ខ្ញុំ​ធ្វើ​ គឺ​ការពារ​បានតែ​រូបខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ការពារ​មិន​ចម្លង​ជំងឺ​សាហាវ​នេះ ទៅ​ក្រុមគ្រួសារ​ខ្ញុំ​តែប៉ុណ្ណោះ​។ ចុះបើ​​យើង​សុខចិត្ត​លំបាក​ក្នុង​រយ​:​ពេល​ខ្លី នាំគ្នា​អនុវត្តន៍​វិធានការ​ការពារ​ទាំងអស់​គ្នា យើង​នឹង​ចៀសផុត​នូវ​ការ​លំបាក​ក្នុង​រយ​:​ពេល​វែង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ឆ្លង​រក​​ឃើញ​កើន​​ឡើង​ច្រើន​​បង្កើត​នូវ​ការព្រួយបារម្ភ​ដល់​ផលប៉ះពាល់​សុខភាព​សាធារណ​: ក្នុង​រយ​:​ពេល​យូរ​ដែល​យើង​កំពុង​ប្រឈម​ទៅនឹង​ហានិភ័យ​ខ្ពស់​ណាស់​សម្រាប់​ឈាន​ចូល​ដល់​ការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​សហគមន៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ផល​រំខាន​ដល់​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​។ដូច្នេះ ខ្ញុំ​សូម​បង្កើត​ពាក្យ​ថា​៖ “ ចូលឆ្នាំ​នៅផ្ទះ “ ឬ “New Year at Home” ជាមួយនឹង​ការអនុវត្ត​វិធានការ ៖ ៣​ការពារ + ៣​កុំ + ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​អាចឱ្យ​បុគ្គល​អាច​វ៉ៃ​បក​បាន​ទៅ​នឹង​ការវាយលុក​ធ្ងន់ធ្ងរលើសរីរាង្គកាយ​របស់ខ្លួន ចៀសផុត​នូវ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ និង​ឆាប់​បាន​វិលត្រឡប់​ទៅ​រក​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី​វិញ​បាន និង​ឆាប់​បាន​ធ្វើ​ឱ្យ​មានការ​ងើប​​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​សង្គមជាតិយើង​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​គោរព​សូម​ជូនពរ​ឆ្នាំ​ថ្មី​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នូវ​ពាក្យ​ថា “​ចូលឆ្នាំ​នៅផ្ទះ​” មិន​ប៉ះ​កូ​វីដ​-១៩ សុខភាព​មាំមួន មាន​សុខ​សិរី ជ័យ​មង្គល​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​។ រីករាយ​ឆ្នាំ​ថ្មី​! សួស្ដី​ឆ្នាំ​ថ្មី​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ឆ្នាំ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​ឈ្នះ​ទាំងអស់គ្នា​។ សូម​អរគុណ»។ ក្រោយ​លោក​ជំទាវ ​បង្ហោះ​សារ​បែបនេះ​រួច​មក ​ស្រាប់តែ​ពេល​រសៀល ​ថ្ងៃទី៩ ខែមេសា​នោះ ​ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​រហូត​ដល់ ៥៧៦នាក់តែម្ដង៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្តល់សិទ្ធដោយ : https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*