​គ្រាន់តែហ្វេ​នៗ​កាត់​រូប​ខ្លួន​បែបនេះ អ្នកស្រី​ទ្រី ដា​ណា រំភើបចិត្តរហូតដល់បូងសួង សូមឲ្យ …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​នេះ បានធ្វើការ​បួងសួង​ឲ្យ​ប្រជាជន​ខ្មែរ​ឱ្យ​រួច​ផុតពី​គ្រោះ​ចង្រៃ​កូ​វីដ​១៩ ដើម្បីឱ្យ​គ្រប់គ្នា​ឆាប់​បាន​ប្រកបមុខរបរ​រកស៊ី ធ្វើការ​រកប្រាក់​ចំណូល​ឡើងវិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក អ្នកស្រី​ទ្រី ដា​ណា បានធ្វើការ​បួងសួង​ដូច្នេះ​ថា «​នាង​ខ្ញុំ ទ្រី ដា​ណា សូម​បួងសួង​ដល់ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុណ្យ​បារមី​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស ទេវតា​ឆ្នាំ​ថ្មី ព្រះនាម ម​ណ្ឌា​ទេវី សូម​ការពារ​ប្រជាជន​ខ្មែរ​ឱ្យ​រួច​ផុត​ពី​គ្រោះ​ចង្រៃ​កូ​វីដ​១៩ ដើម្បីឱ្យ​គ្រប់គ្នា​ឆាប់​បាន​ប្រកបមុខរបរ​រកស៊ី ធ្វើការ​រកប្រាក់​ចំណូល​ឡើងវិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​គោរព​ជូនពរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ សូមឱ្យ​មាន​សុខ​ភាពល្អ​បរិបូ​ណ៍ ការងារ​ជោគជ័យ​គ្រប់ប្រការ បញ្ហា​វិនាស​ចៀស​ឆ្ងាយ មាន​កម្លាំងកាយ​មាំមួន ប្រកប​របរ​ទទួលទាន​មានបាន និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ឆ្នាំនេះ គ្មាន​ការ​ប្រារព្ធ​ពិធី​អបអរ ឬ​មិន​អាច​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ជួប​អ្នកមានគុណ មនុស្ស​ជាទី​ស្រលាញ់ តែ​យើង​នៅសល់​ពេល​ច្រើន​ទៀត ឱ្យតែ​យើង​រួមគ្នា​ការពារ​បានល្អ កម្ចាត់​កូ​វីដ​១៩​។ សូម​បងប្អូន​ចូលរួម​អនុវត្ត​វិធានការ ៣​កុំ ៣​ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន​(​ហើយក៏​សូម​អរគុណ​ដល់​ហ្វេ​ន​ដែល​កាត់ត​រូបនាង​ខ្ញុំ​ទៅជា​រូប​ទេវតា​)​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ អ្នកស្រី​ទ្រី ដា​ណា ក៏បាន​បង្ហោះ​រូបថត​មួយ​សន្លឹក អម​ដោយ​សារ​អរគុណ​ដល់​អ្នក​កាត់ត​រូប​ខ្លួន​ក្លាយ​ជា​ទេវតា​ដ៏​ស្រស់​ស្អាត​ថា «​អរគុណ​ខ្លាំង​ណា​ស់​ណប់​ចិត្ត​អើយ ហ្វេ​នៗ​គាត់​ស្រលាញ់​ចែ​ដា​ណា​ពេក​យក​ទៅ​កាត់ត​ជា​រូប​ទេវតា​ឡើង​ស្អាត រំភើបចិត្ត​ខ្លាំង​ណាស់​ប​ង​ប្អូន​ពិតជា​អរគុណ​មែន​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្តល់សិទ្ឌដោយ : https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*