នៅពេលឪពុកម្ដាយ​នៅ​ក្បែរ អូន ជេន​នី មានអារម្មណ៏កក់ក្តៅ សួស វី​ហ្សាបានរៀបរាប់ថា…

តារា​ចម្រៀង​សួស វី​ហ្សា ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មក​យក​សំណាក​ទៅ​ពិនិត្យ​លើក​ចុងក្រោយ កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា នាង​បានជា​១០០​ភាគរយ​ពី​ជំងឺ​កូ​វីដ​១៩​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​យក​សំណាក​ទៅ​ពិនិត្យ​បាន​រយៈពេល​ប្រមាណ​៥​ថ្ងៃ ពោល​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ តារា​ចម្រៀង​មាន​ដើមកំណើត​ពី​ខេត្ត​ស្វាយរៀង​រូប​នេះ បាន​បញ្ជាក់​ថា រូប​នាង បានជា​សះស្បើយ​១០០​ភាគរយ​ពី​ជំងឺ​កូ​វីដ​១៩ និង​អាច​ប្រើ​ជីវិត​រស់នៅ​ជាមួយគ្នា​គ្រួសារ ជុំ​ប្ដី និង​កូន ដូចដើម​វិញ។ដូច​ការគ្រោងទុក នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ សួស វី​ហ្សា បាន​ជួប​កូន​ជាទី​ស្រឡាញ់​របស់ខ្លួន ដោយ​ឱប ថើប យ៉ាង​មាន​ក្ដី​សុខ ពោរពេញ​ដោយ​ស្នាមញញឹម ហើយ​បាន​បង្ហោះ​សារ​បញ្ជាក់​ដូច្នេះ​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​រយៈពេល​៤៧​ថ្ងៃ​គត់ ដែល​ម្តាយ​បែក​ពី​កូន​បែក​ពី​គ្រួសារ តែ​ថ្ងៃនេះ​អ្វីៗ​គ្រប់យ៉ាង​បាន​វិល​មករក​សភាព​ដើម​វិញ​ហើយខ្ញុំ​ពិតជា​រំភើប​រក​ពាក្យ​អ្វី​យក​មក​និយាយ​មិន​ត្រូវ​ទេ​ដឹង​ត្រឹមតែ​ថា​ពេលនេះ​ខ្ញុំ​បាន​ជីវិត​ដ៏​ស្រស់បំព្រង​របស់ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ ​(​នៅផ្ទះ​ឈ្នះ​កូ​វីដ​)(​កុំ​ភ្លេច​៣​កុំ ៣​ការពារ​) អរគុណ​សន្តិភាព»។លុះ​នៅ​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ អ្នកនាង​សួស វី​ហ្សា បាន​ងូតទឹក​ជាមួយ​ស្វាមី និង​កូនស្រី ប្រកបដោយ​ក្ដី​រីករាយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង បាន​បង្ហោះ​រូបថត​ទាំងនោះ​ជាច្រើន​សន្លឹក ហើយ​ឃើញថា កូន​របស់​អ្នកនាង​ពិតជា​រីករាយ​ខ្លាំងណាស់ បន្ទាប់ពី​បែក​អ្នក​ម្ដាយ​រយៈពេល​ជិត​៥០​ថ្ងៃនោះ។បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​នោះ សួស វី​ហ្សា បាន​រៀបរាប់​ថា «​សួស្ដី​ថ្ងៃអាទិត្យ ថ្ងៃនេះ​លេង​ទឹកជា​មួយ​កូន ​និង​ប្តី​នៅផ្ទះ ហើយ​ថ្ងៃនេះ​ក៏​ជា​ថ្ងៃ​ដែល​រីករាយ​បំផុត​សម្រាប់​ខ្ញុំ​ មើល​ទៅ​កូនស្រី​ខ្ញុំគេ​មាន​ក្តី​សុខ​ និង​រីករាយ​ណាស់​ នៅ​ពេល​ ដែល​គេ​មាន​ទាំង​ប៉ា​មាន​ទាំង​ម៉ាក់​ត្រឡប់​មក​នៅ​ក្បែរ​មើល​ថែ​ផ្តល់​ភាព​កក់​ក្តៅ​ឲ្យ​គេ​វិញ​បែបនេះ​បើ​មិន​ចង់​មាន​វិប្បដិសារី ឬ​មិន​ចង់​បែកបាក់​គ្រួសារ ​យើង​ត្រូវតែ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៃ​វិធាន​ការណ៍​របស់​រាជរដ្ឋាភិបាល (៣​កុំ ៣​ការពារ​)(​នៅផ្ទះ ឈ្នះ​កូ​វីដ​)​ទ្រាំ​លំបាក​រយៈពេល​ខ្លី ពួក​​យើង​នឹង​ជោគជ័យ​រយៈពេល​វែង​)៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*