បុរស​ម្នាក់ ដែល​កាត់​.​ត​ប្រសាសន៍​សម្ដេច​តេ​ជោ បង្ហោះ​តាម TIKTOK​ថា បន្ត​បិទ​៣​ខែ​ទៀត (​មាន​វីដេអូ​)

សមត្ថកិច្ច នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​កាត់ត​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បង្ហោះ​តាម TIKTOK ញុះញង់​បង្កអោយមាន​ភាពចលាចល​ក្នុងសង្គម​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀរ ប៊ុនធឿន ស្នងការរង និង​ជា​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យ ដែល​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នេះ ឈ្មោះ ភឹម ផាយផាត់ អាយុ​៣៩​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​លោក​ផែង វណ្ណៈ បាន​បញ្ជាក់​ថា នៅ​ក្នុង​ខ្លឹមសារ ដែល​បុរស​ខាងលើ​បង្ហោះ​នោះ គឺថា សម្ដេច​នឹង​បន្ត​បិទ​រយៈពេល​៣​ខែ​ត​ទៅ​មុខ​ទៀត ក្នុង​នោះ​បុរស​ម្នាក់នេះ បាន​អត្ថាធិប្បាយ​ថា កម្មក កម្មការិនី នឹង​ដាច់​បាយ​ហើយ តែ​ធាតុ​ពិត​សម្ដេច មិនបាន​មានប្រសាសន៍​ដូច្នេះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសាសន៍​ដើម​របស់​សម្ដេច​គឺថា បន្ត​ទៅមុខ​៣​ខែ​ទៀត ដើម្បី​ដោះស្រាយ ជួយ​កម្មករ កម្មការិនី ដែល​អត់​មានការ​ងារ​ធ្វើ​តែប៉ុណ្ណោះ តែ​បុរស​រូប​នេះ យក​មក​កាត់ត យក​មក​បំភាន់ ដែល​ធ្វើ​ឲ្យ​មហាជន​យល់​ច្រឡំ និង​បង្ក​ចលាចល​ពេញ​នៅ​ក្នុង​សង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​ជនសង្ស័យ ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​៕​ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*