ប្រពៃណាស់! ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បានជួយឧបត្ថម្ភ​ដល់​សាលាឃុំ​វិហារ​សួគ៌ មានចំនួនរហូតដល់…​

ក្រោយពី​បាត់​មុខ​មួយ​រយៈ​ពេលនោះ កាលពីដើម​ខេ​មេសា ឆ្នាំ​២០២១ លោកជំទាវ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ លើក​សរសើរ​ម្ដង​រួច​មក​ហើយ ក្រោយពេល​ប្រកាស​មិន​យក​ថ្លៃ​ជួល​តូប និង បន្ទប់ រយៈពេល​៣​ខែ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ចុងខែ​មេសា ឆ្នាំ​២០២១​នេះ លោកជំទាវ​ឧកញ៉ា​វ័យក្មេង ដែល​មាន​ដើមកំណើត​ពី​ខេត្ត​ព្រៃវែង​រូបនេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ធ្វើការ​សរសើរ និង​ពេញចិត្ត​សកម្មភាព​របស់​លោក​ជំទាវ​ទៀតហើយ ដោយសារតែ​លោកជំទាវ ​បាន​បន្ត​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌ តាមរយៈ​ការ​យក​អំណោយ​ចែក​ជូន​ដល់​សាលាឃុំ​វិហារ​សួគ៌។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​ក្នុង​សកម្មភាព​មនុស្សធម៌​នោះ លោកជំទាវ​ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី បាន​សរសេរ​រៀបរាប់​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ​ថា «​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​26​ខែ​មេសា ​ឆ្នាំ​2021 ​ក្រុមការងារ​របស់​ក្រុមហ៊ុន​ស៊ៀ​វ​ម៉ី​អន​ឡាញ៍​ហ្ស​ប​ បាន​ចុះ​យក​អំណោយ​រួមមាន​អង្ករ​និង​ត្រីខកំប៉ុង​ដែលជា​ទឹកចិត្ត​ដ៏​ប្រពៃ​របស់លោក​ជំទាវ​ឧកញ៉ា​អ៊ា​ន​ស៊ៀ​វ​ម៉ី​យកទៅ​ចែកជូន​ដល់​សាលាឃុំ​វិ​ហ៌ា​សួគ៌​ផងដែរ​សូម​ជូន​បុណ្យ​ដល់​បងប្អូន​ទាំង​អស់​គ្នា​ផង​ ហើយក៏​សូម​ជូនពរ​ដល់​បងប្អូន​ទាំង​អស់​គ្នា​ជួប​តែ​សេចក្តីសុខ​ និង​សុខភាព​ល្អ​ និង​ជៀស​ផុតពី​ជំងឺ​កូ​វិត​ទាំង​អស់​គ្នា​ផង​ណា​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ ​អ្នកគាំទ្រ បាន​លើក​សរសើរ និង​ជូនពរ​ថា «សាធុ សាធុ សាធុ ចែម៉ី ពិតជា​ជួយ​ដល់​ខេត្ត​កណ្តាលច្រើន​ណាស់​ ដែល​មិន​អាច​គណនា​បាន​ សូម​ជូនពរ​ចែម៉ី​ជួប​តែ​សេចក្ដី​សុខ​ក្នុង​ក្រុម​គ្រួសារ​និង​សុខភាព​ល្អ, ល្អ​ណាស់​បងស្រី, សូម​ឲ្យ​សម្លាញ់​មាន​សុខភាព​ល្អ​ព្រមទាំង​បុត្រ​ក្នុងផ្ទៃ​មាន​សុខភាព​រឹងមាំ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*