យុវជន ហុង ភា​រិ​ន ដែលល្បីល្បាញខាងការចងចាំ ពេលទទួល​បាន​តួនាទី​ដ៏​អស្ចារ្យ​​មួយ​ទៀត​គឺ​…

លោកអ្នក​ប្រហែលជា​នៅចាំ យុវជន​ម្នាក់​ឈ្មោះ ហុង ភា​រិ​ន ដែល​ធ្លាប់​បាន​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​នៃ​ការ​ចងចាំ​របស់ខ្លួន នៅក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ «Super 100» ដោយ​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​យ៉ាងខ្លាំង​ពី​គណៈកម្មការ ក៏ដូចជា​មហាជន​ជាច្រើន ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​នោះ​។​លើសពីនេះ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅនោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​យុវជន ហុង ភា​រិ​ន ដែល​គេ​ចាត់ទុកថា​ជា​អច្ឆរិយ​កម្ពុជា ដោយសារតែ​ភាព​អស្ចារ្យ​ក្នុងការ​ចងចាំ ទៅ​ជួប​ដល់​គេហដ្ឋាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចនាយក​រដ្ឋមន្ត្រី ចង់ដឹងថា យុវជន​ឆ្នើម​រូបនេះ មាន​ចង់​ក្លាយជា​អ្វី​ទៅ​អនាគត​។​សម្តេច​តេ​ជោ បាន​សរសេរ​សារ​ដោយ​អម​ជាមួយនឹង​រូបភាព លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅពេលនោះ យ៉ាង​ដូច្នេះ​ថា ៖ «​គោលបំណង​នៃ​ការជួប​របស់ខ្ញុំ គឺ​ចង់​ឈ្វេងយល់​នូវ​បំណង​និង​គោលដៅ ដែល​ហុង ភា​រិ​ន ចង់ទៅ ដើម្បី​ងាយស្រួល​ដល់​ការជួយ​របស់​យើង ឲ្យ​ស្រប​ជាមួយ​បំណង​ដែល​ភា​រិ​ន​ចង់ទៅ​និង​ចង់បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​បាត់​មុខ​មួយរយៈ​ ស្រាប់តែ​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ យុវជន ហុង ភា​រិ​ន បានប្រកាស​ដំណឹង​ដ៏​អស្ចារ្យ​មួយ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា «​ជំរាបសួរ​បងប្អូន​ទាំងអស់គ្នា ថ្ងៃនេះ​ខ្ញុំ​បានទទួល​តួនាទី​មួយទៀត​គឺជា អាជ្ញាកណ្តាល​ការប្រកួត​ការចងចាំ (Arbiter of Memory) ក្នុងការ​ប្រកួត​ការចងចាំ​លំដាប់ថ្នាក់​អន្តរជាតិ​និង​លំដាប់​ពិភពលោក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផ្តល់​តួនាទី​ជា​អាជ្ញាកណ្ដាល​ការប្រកួត​ការ​ចងចាំ (Arbiter of Memory) នេះ ក្នុង​មួយ​ប្រទេស​អាច​មាន​ត្រឹមតែ ២ នាក់​ប៉ុណ្ណោះ​។ ខ្ញុំ​នៅតែ​ជា​អត្តពលិក​ការ​ចងចាំ​ដដែល គ្រាន់តែ​បន្ថែម​តួនាទី​មួយទៀត​ដើម្បី​អោយ​ពិភពលោក​ទទួលស្គាល់​ក្រុម​ការ​ចងចាំ​កម្ពុជា​នាពេល​អនាគត​»៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្តល់សិទ្ធដោយ https://osjanass.com/

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*