អ្នកជំងឺ​ជាសះស្បើយ​៨៣៤​នាក់ ទន្ទឹមនឹង​ការ​ជាសះស្បើយ​ដ៏​ច្រើន​នេះ លោកជំទាវ បាន​កត់​សម្គាល់​នូវ​រឿង​មួយ​នៅ​យប់​នោះ…

កាលពី​យប់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោកជំទាវ ពេជ្រ ចាន់​មុន្នី ភរិយា​ឯកឧត្ដម​ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​ថា អ្នកជំងឺ​ចំនួន​៨៣៤​នាក់ ដែល​សម្រាក​ព្យាបាល​នៅ​កោះ​ពេជ្រ បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹមនឹង​ការ​ជាសះស្បើយ​ដ៏​ច្រើន​នេះ លោកជំទាវ បាន​កត់​សម្គាល់​នូវ​រឿង​មួយ​នៅ​យប់​នោះ ដោយ​ព្រះ​ចន្ទ​រះ​ពេញ​វង់​ល្អ​តែម្ដង​។ ទោះ​រឿង​ល្អ​កើតឡើង​បែបនេះ​ក៏ពិតមែន តែ​លោកជំទាវ​នៅតែ​ទទូច​ដល់​បងប្អូន ដែល​បានជា​សះស្បើយ ហើយ​ត្រលប់​ទៅផ្ទះ​វិញ​នោះ មេត្តា​បន្ត​ធ្វើ​ត្តា​ឡី​ស័ក​នៅផ្ទះ​បន្ត ដោយ​អនុវត្ត​នូវ​ដំបូន្មាន​របស់​គ្រូពេទ្យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​ បាន​បង្ហោះ​រូបថត​ព្រះ​ចន្ទ​ពេញ​វង្ស អម​ដោយ​ការប្រកាស​ដំណឹង​ល្អ​បែបនេះ​ថា ​ថ្ងៃនេះ​ព្រះចន្ទ​រះ​ពេញ​វង់​ល្អ​ណាស់ ហើយ​ក៏​ជា​ថ្ងៃ​ដែល​ល្អ​ពីព្រោះ​អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​Covid កោះ​ពេជ្រ​ចំនួន​834​នាក់ បានជា​សះ​ស្បើយ ​និង​ត្រូវ​ធ្វើ​ចា​ត្តា​ឡី​ស័ក​បន្ត​នៅផ្ទះ​ចំនួន​១៤​ថ្ងៃ​បន្ត​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​បន្ត​ថា សូម​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ប្រឆាំង​Covid 19 និង​ក្រុម​សេវា​ជួរមុខ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់ ថែទាំ​ព្យាបាល​អ្នកជំងឺ ទាំងអស់​ដោយ​យកចិត្តទុកដាក់ ព្រមទាំង​ក្រុម​កងកម្លាំង ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ការពារ រៀបចំ​និង​សម្រួល​សណ្ដាប់ធ្នាប់​នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ​នេះ​សូម​អបអរ​ដល់​បងប្អូន​ ដែល​បានជា​សះ​ស្បើយ ​និង​សូម​ជូនពរ​ដល់​បងប្អូន​ដែល​នៅ​បន្ត​ការ​ព្យាបាល​នេះ​ឆាប់​ជា​នឹង​អាច​ត្រលប់​ទៅផ្ទះ​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ប៉ុន្តែ​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ដល់​បងប្អូន​ដែល​បានជា​សះស្បើយ​ ហើយ​ត្រលប់​ទៅផ្ទះ​វិញ​នោះ សុំ​មេត្តា​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​បន្ត​ និង​បន្ត​អនុវត្តន៍​នូវ​ដំបូន្មាន​របស់​គ្រូពេទ្យ និង​ត្រូវ​ត្រលប់​មក​យក​សំណាក​វិញ​នៅ​ថ្ងៃ​ទី​១៣៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*