សូមប្រុងប្រយ័ត្ន! នៅដើមខែធ្នូនេះ តារាប្រុសស្រី K-Pop ល្បីៗ ៥នាក់ តេស្ដរកឃើញមានផ្ទុកកូវីត ១៩

នៅចុងខែវិច្ឆិកា និង ដើមខែធ្នូ ឆ្នាំ ២០២០ នេះ ក្នុងវិស័យ K-Pop ហាក់ត្រូវបានរងការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ក្រោយពីការធ្វើតេស្តរកឃើញវិជ្ជមានកូវីដ ១៩ លើសមាជិកក្រុមតារាចម្រៀង និង តារាចម្រៀងទោលជាបន្តបន្ទាប់ ។ តួយ៉ាងថ្មីៗនេះ មានតារាចម្រៀង K-Pop ប្រុសស្រីចំនួន ៥ ដួង ហើយ ដែលបានតេស្តរកឃើញវិជ្ជមានកូវីដ ១៩ ។
តារាទាំងនោះរួមមាន ៖

១- BITTO សមាជិក UP10TION BITTO បានរកឃើញវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ។ តារាប្រុសរូបនេះ មិនត្រូវបានបញ្ជាក់ថាឆ្លងវីរុសនេះពីប្រភពណានោះទេ ប៉ុន្តែក្រោយពីបានរកតេស្តឃើញវិជ្ជមានកូវីដ ១៩ ភ្លាមនោះ សមាជិកនៃក្រុម UP10TION ផលិតករកម្មវិធី ក្រុមការងារ និង សិល្បករជាច្រើន ដែលបានចូលរួមកម្មវិធីតន្ត្រីជាមួយលោក ត្រូវដាក់ខ្លួនដាច់ដោយឡែក និង ពិនិត្យរកវីរុសនេះភ្លាមៗដូចគ្នា ។

២- KOGYEOL សមាជិក UP10TION សមាជិក UP10TION «KOGYEOL» បានធ្វើតេស្តភ្លាមៗ បន្ទាប់ពីសមាជិកក្រុម UP10TION «BITTO» បានតេស្តឃើញវិជ្ជមានកូវីដ ១៩ ។ នៅព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ KOGYEOL បានប្រកាសថារកឃើញវីរុសនេះ ហើយប្រភពចម្លងគឺមកពី BITTO ដែលជាសមាជិករួមក្រុមជាមួយគ្នា ។

៣- Yiren សមាជិក EVERGLOW Yiren ត្រូវបានប្រកាសរកឃើញវិជ្ជមានកូវីដ ១៩ នៅយប់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ដោយនាងត្រូវបានធ្វើតេស្តរកវីរុសនេះ បន្ទាប់ពីបានចូលរួមការប្រគំតន្ត្រីរួមគ្នាជាមួយនឹងសមាជិកក្រុមចម្រៀង UP10TION ។

៤- Yuehua សមាជិក EVERGLOW Yuehua សមាជិក EVERGLOW រូបនេះ ក៏មិនខុសពីមិត្តរួមក្រុម Yiren នោះទេ នាងបានប្រកាសរកឃើញវិជ្ជមានកូវីដ ១៩ នៅយប់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ដូចគ្នា ដោយបានពាក់ព័ន្ធបន្ទាប់ពីបានចូលរួមការប្រគំតន្ត្រីរួមគ្នាជាមួយនឹងសមាជិកក្រុមចម្រៀង UP10TION ។

៥- CHUNGHA តារាចម្រៀងទោល K-Pop «CHUNGHA» ត្រូវបានប្រកាសនៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ ថានាងបានតេស្តរកឃើញវិជ្ជមានកូវីដ ១៩ បន្ទាប់ពីមានភាពស្និទ្ធស្នាលជាមួយនឹងអ្នកផ្ទុកវីរុសនេះ ហើយប្រភពចម្លងរូបនោះជានរណា ក៏មិនបានបញ្ជាក់នៅឡើយនោះទេ ៕

ប្រភព៖ ប្រជាប្រិយ

Be the first to comment

Leave a Reply

Your email address will not be published.


*