អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ សម្រាលកូន​ដោយ​ជោគជ័យ ក្រុមគ្រូពេទ្យបាន​យក​សំណាកទារិកា​ទៅ​ពិនិត្យ ​ហើយលទ្ធផល​បង្ហាញ​ថា…

ភ្នំពេញ​ ៖ អ្នកជំងឺ​កូ​វីដ​១៩ ម្នាក់​ទៀតហើយ បាន​សម្រាលកូន​ដោយ​ជោគជ័យ​នៅ​មន្ទីរពេទ្យ​ជប៉ុន នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ ខណៈ​ទារិកា​ទើបនឹង​កើត មាន​លទ្ធផល​តេស្ដ​អវិជ្ជមាន មានន័យថា មិនមាន​ផ្ទុកមេរោគ​នេះឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ជា​ម្ដាយ មានឈ្មោះ ហ៊ូ អម​រ៉ា អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​មាន​ស្វាមី ឈ្មោះ​លឿ​ត ណា​រិ​ទ្ធ អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​នគរបាល សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រី​ម្នាក់នេះ ជា​អ្នកជំងឺ​កូ​វីដ ហើយ​មាន​មុខរបរ ជា​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​រូបនាង បាន​រក​ឃើញ​វិជ្ជមាន កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ ហើយ​ត្រូវបាន បញ្ជូន​មក​ព្យាបាល​នៅ​វិទ្យាល័យ ហ៊ុន សែន ភ្នំពេញ​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​ពេល​កំពុង​សម្រាក​ព្យាបាល រូប​នាង​ក៏​ឈឺពោះ​ឆ្លងទន្លេ ទើប​ត្រូវគេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជប៉ុន រហូត​សម្រាល​បាន​ជោគជ័យ​តែម្ដង។បើតាម​បុរស​ជា​ប្ដី ស្ត្រី​ខាងលើ បាន​បញ្ជាក់​ថា កូនស្រី​របស់​ខ្លួន​ពេល​ ដែល​កើត ក្រុមគ្រូពេទ្យ បាន​យក​សំណាក​ទៅ​ពិនិត្យ​ហើយ ជា​លទ្ធផល​បង្ហាញ​ថា អវិជ្ជមាន​ជំងឺ​កូ​វីដ​១៩ តែ​រង់ចាំ​ការ​យក​សំណាក​ធ្វើតេស្ត​បន្ត​ចំនួន​២​លើក​ទៀត​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*