ក្រោយពី​ទទួល​ដំណឹង​ថា តារា​ចម្រៀង​សុគន្ធ និសា បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វា​មី​ នាងបានបង្ហោះសារថាមិន…

កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២១​កន្លងទៅ​នេះ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ក្រោយពី​ទទួល​ដំណឹង​ថា តារា​ចម្រៀង​សុគន្ធ និសា បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វា​មី​នោះ។កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២១​កន្លងទៅ​នេះ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ក្រោយពី​ទទួល​ដំណឹង​ថា តារា​ចម្រៀង​សុគន្ធ និសា បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជាមួយ​ស្វា​មី​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​ពេល​សុខៗ ស្រាប់តែ កញ្ញា ណាក់ ស្រី​ណា បាន​បង្ហោះ​រូបថត​ជូន​ដំណើរ​អ្នកនាង​សុគន្ធ និសា ជាច្រើន​សន្លឹក ជាមួយ វីដេអូ អម​ដោយសារ​ដូច្នេះ​ថា «​គ្រាន់តែ​ឃ្លាត​គ្នា​មួយរយ​: ហើយ​គ្រាន់តែ​មិនដឹងថា ថ្ងៃ​ណា​ជួបគ្នា​វិញ ដូច្នេះ​ប្អូន​គ្រាន់តែ​គិតថា ការ​ទៅកាន់​ទឹកដី​ថ្មីរ​បស់បង បងស្រី​និង​មាន​ភាព​រីករាយ​និង​ល្អប្រសើរ សូម​ប្រកបដោយ​ភាពសុខសាន្ត​ណា បងប្រុស បងស្រី love my beloved both»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​យប់​ឆ្លង​ចូល​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ អ្នកនាង​សុគន្ធ និសា បាន​បង្ហោះ​រូបថត​ពេល​ទៅដល់​សហរដ្ឋអាមេរិក អម​ដោយសារ​បញ្ជាក់​ច្បាស់​ៗ​ថា «ខ្ញុំ​បាន​មក​ដល់ Boston ថ្ងៃទី 16,04,2021 មានការ​ចាំបាច់​ត្រូវតែ​មក ពេល​រួចរាល់​ការងារ​ប្រចាំ​គ្រួសារ​ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ប្រទេស​យើង​វិញ​ ជិត 10​ឆ្នាំ​ហើយ​ដែល​មិន​បានមក។ ( អ្វីៗ​ប្រគល់​ឲ្យ​ដំណើរ ខ្ញុំ​អស់​ភារកិច្ច​)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ស្រាប់ នៅ​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ តារា​ចម្រៀង​សុគន្ធ និសា បាន​បង្ហោះ​រូបថត​ចំនួន​៣​សន្លឹក ហើយ​ប្រាប់​ថា «​ជម្រាប​សួ ពុក​ម៉ែ​បងប្អូន ខ្ញុំ​មានការ​នឹករលឹក​ស្រុក​ខ្មែរ​ណាស់​🇰🇭 មិនយូរ​ទេ ​ខ្ញុំ​នឹង​វិលត្រឡប់​ទៅវិញ នឹក​ម៉ាក់ នឹង បងប្អូន​ក្មួយៗ​ខ្ញុំ នឹក​ហ្វេ​នៗ នឹក​ការងារ នឹក​ផ្ទះ នឹក​កូនៗ​​នឹក​ផ្លូវ​គ្រប់កន្លែង​ដែល​ធ្លាប់​បើកឡាន​ខ្លួនឯង​ទៅគ្រប់​កន្លែង​ដែល​ខ្លួនឯង​ចង់ទៅ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា គិត​រហូតមកដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១​នេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​អ្នកនាង សុគន្ធ និសា និង​ស្វាមី​ ទៅ​សហរដ្ឋអាមេរិក ទើបតែ​បាន​រយៈពេល​១៣​ថ្ងៃ​ប៉ុណ្ណោះ​។ពេល​ទទួល​ដំណឹង​ថា​រូបនាង​ទៅ​អាមេរិក​ភ្លាម​នោះ មតិ​មួយចំនួន​គិតថា រូបនាង​ទៅ​រស់នៅ​ទីនោះ​។ ប៉ុន្តែ​ពេល​នេះ ទៅ​ទើបតែ​បាន​ជាង​១០​ថ្ងៃ ស្រាប់តែ​នាង​ប្រាប់​ថា ជិត​មក​ខ្មែរ​វិញ​បាត់​ទៅហើយ​៕ សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ​ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*