បច្ចេកទេស​សំខាន់ៗ ដើម្បី​ដាក់​អារម្មណ៍ យំ​ឲ្យ​បាន​លឿន ពេល​សម្ដែង​តួ​កម្សត់របស់នី មុនីនាថ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន​ពិតជា​ដឹង​ហើយ​ថា នី មុនីនាថ គឺជា​តារា​សម្តែង​មួយរូប ដែល​ទស្សនិកជន​គ្រប់គ្នា សុទ្ធសឹងតែ​បាន​ស្គាល់​ពី​ទេពកោសល្យ​ពិសេស​របស់​នាង ក្នុងការ​សម្តែង​ភាពយន្ត និង មាន​ភាពប៉ិនប្រសព្វ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​បញ្ចូល​អារម្មណ៍​ទៅតាម​សាច់រឿង​នីមួយៗ ពោលគឺ​ពេល​សម្តែង​ជា​តួ​កំសត់ ស្ទើរតែ​ធ្វើ​ឲ្យ​ទស្សនិកជន​ហូរ​ទឹកភ្នែក​ទៅតាម​សាច់រឿង របស់​នាង​សម្ដែង​។ អ្វីដែល​ពិសេស ទាំង​មហាជន និង​ផលិតករ​សុទ្ធតែ​ដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​មាន​ទេពកោសល្យ​ពិសេស ក្នុងការ​សម្តែង​ភាពយន្ត និយាយ​រួម​ពេល​សម្តែង​ជា​តួ​កំសត់ ទឹកភ្នែក​របស់​នាង​ហូរ​មក​ឯងៗ​មួយ​រំពេច​តែម្តង រហូត​ជាប់​ងារ​ថា​ជា «​តារា​ទឹកភ្នែក​»​។ ប៉ុន្តែ​អ្វីដែល​ទស្សនិកជន​ភាគ​ច្រើន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ផលិតករ​ទូទៅ​មិនទាន់​បានដឹង​នោះ​ថា តើ នី មុនីនាថ មាន​បច្ចេកទេស​យ៉ាងណា ក្នុង​ការដាក់​អារម្មណ៍​ឲ្យ​យំ​បាន លឿន និង​ត្រឹមត្រូវ​ទៅតាម​សាច់រឿង​ដែល​នាង​សម្តែង​? តាមរយៈ​ចូលរួម​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​អាថ៌កំបាំង​ក្រៅ​ឆាក របស់​តារា​» កញ្ញា នី មុន្នីនាថ បាន​ទម្លាយ​ពី​វិធីសាស្ត្រ​បង្ហូរទឹកភ្នែក​យ៉ាង​ឆាប់រហ័ស ពេល​ថត​ភាពយន្ត​ជា​តួ​ទឹកភ្នែក យ៉ាង​ដូច្នេះ​ថា ពេលណា​សម្តែង​ជា​តួ​ទឹកភ្នែក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវ​មើល​សាច់រឿង​ដែល​ត្រូវ​សម្តែង​ដោយ​យកចិត្តទុកដាក់​ថា តើ​ត្រូវ​យំ​បែបណា ឲ្យ​មហាជន​មើលទៅ​ឃើញថា ពិតជា​មានការ​ឈឺចាប់​ចេញពី​ចិត្ត បែបនេះ​គេ​ហៅថា កា​រយំ​លាក់​អារម្មណ៍​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នី មុនីនាថ បន្តថា ការ​យំ​គឺ​ត្រូវការ​កែវភ្នែក មិនមែន​បានន័យថា គ្រាន់តែ​សម្រក់​ទឹកភ្នែក​ឲ្យ​គេ​យំ​តាម​នោះទេ ពោលគឺ​ត្រូវ​ការប្រើ​ក្រសែ ភ្នែក​។ សូម្បីតែ​អ្នក​ថត (Camera Man) ក៏​ថត​ផ្តោតទៅលើ​កែវភ្នែក​ដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី​បង្ហាញ​ដល់​មហាជន ពី​ភាពឈឺចាប់​របស់​តួអង្គ​កំសត់​ដែល​កំពុង​សម្តែង​។ បន្ថែម​ពីនេះ ការប្រើ​អារម្មណ៍​ជា​រឿង​ដ៏​សំខាន់បំផុត ពោលគឺ​ផ្តោតអារម្មណ៍​លើ​សាច់រឿង ដែល​កំពុង​សម្តែង​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​ពេលណា​ត្រូវ​និយាយ​ទាំង​អួលដើមក ដោយ​មិន​សម្រក់​ទឹកភ្នែក ពេលណា​គ្រាន់តែ​សម្រក់​ទឹកភ្នែក ហើយ​ពេលណា​ត្រូវ​ទ្រហោ​រយំ​តែម្តង ដូច្នេះ​ត្រូវការ​សមាធិ ដើម្បី​ផ្តោតអារម្មណ៍​លើ​សាច់រឿង​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​និយាយ​ដល់​ចំណុច​នេះ កញ្ញា នី មុន្នីនាថ បាន​សង្កត់ធ្ងន់ថា ម្យ៉ាងវិញទៀត ទោះបីជា​អ្នក​សម្តែង​នោះ ខំ​សម្ដែង​បានល្អ​យ៉ាងណាក្ដី ប៉ុន្តែ​ក៏ត្រូវ​មាន​ជំនួយ​ខ្លះ​បន្ថែម​ពី អ្នកបច្ចេកទេស ថត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​អ្នក​កាត់ត​ផងដែរ ពោលគឺ​មានការ​សហកា​រ​គ្នា ទើប​រឿង​មួយ​ចេញមក​បានល្អ ជាពិសេស​ការបង្ហូរ​ទឹក​ភ្នែក​មក​ស្ទើរតែ​ធ្វើ​ឲ្យ​អ្នកទស្សនា​យំ​តាមតែ​ម្តង​។​ ​តាមរយៈ​ចូលរួម​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​អាថ៌កំបាំង​ក្រៅ​ឆាក​របស់​តារា​» កញ្ញា នី មុន្នីនាថ ក៏បាន​រំឭក​ទៅ​ជីវិត​កាលពី​កុមារភាព​ថា នាង​តែងតែ​ចូលចិត្ត​ទស្សនា​ខ្សែភាពយន្ត​បែប​កម្សត់ ហើយ យំ​ទៅតាម​សាច់រឿង​ដែល​កំពុង​ទស្សនា​នោះ រហូត​បាន​ចូល​ធ្វើជា​តារា​សម្តែង ក៏មាន​បច្ចេកទេស​ខាង​បង្ហូរទឹកភ្នែក​មួយ​រំពេច ពេល​ដល់​វគ្គ​កំសត់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​ជម្រាប​ថា តារា​សម្តែង​កែវភ្នែក​មុត​ស្រួច នី មុន្នីនាថ ត្រូវបាន​គេ​ដឹងថា ជា​សិល្បការិនី​មួយរូប​ដែលមាន​ទេពកោសល្យ មិនធម្មតា​ក្នុងការ​សម្តែង​ភាពយន្ត ពោលគឺ​មិន​ថា​សាច់រឿង​ប្រភេទ​ណា​នោះទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​តែងតែ​រក្សារ​បាន​នូវ​ភាពបត់បែន ប្រកបដោយ​សមត្ថភាព​ខ្ពស់​ក្នុងការ​សម្តែង​។ ក្រៅពី​មាន​ងារ​ជា​តួ​ទឹកភ្នែក សម្រាប់​តួអង្គ​ប្រភេទ​កាច​ឆ្នាស់​ក៏​នាង មាន​ជំនាញ​មិន​ណ​យ​ដែរ ព្រោះ​កែវភ្នែក​ដ៏​មុត​ស្រូ​ច​របស់​នាង បាន​ទម្លុះ​បេះដូង​គូសត្រូវ ស្ទើរតែ​ធ្វើ​ឲ្យ​មហាជន​ទស្សនាការ​សម្តែង​ហើយ ស្អប់​នាង​ដល់​ឆ្អឹង​តែម្តង​៕ ប្រភព ៖ ហ្វ្រេស​ញូ​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្តល់សិទ្ឌដោយ : https://osjanass.com/
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*