សង្វេគណាស់ ! ពេជ្រ សោភា , ទេព បូព្រឹក្ស , G-Devith សុទ្ធតែឈឺចាប់ចំពោះការបង់បង់បុរសម្នាក់នេះ ព្រោះថា…

បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ធ្លាប់ជា​អ្នករាំ​ឲ្យ​តារាចម្រៀង​ពេជ្រ សោភា ហើយ​ក្រោយមក បានសម្រេច​ចិត្ត​មក​ជា​មួយ​តារាចម្រៀង​ទេព បូ​ព្រឹក្ស វិញ​នោះ បាន​បង់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​យប់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការបាត់បង់​នេះ តារាចម្រៀង​ទេព បូ​ព្រឹក្ស និង​លោក​ងួន ចាន់​ដេវីត សុទ្ធតែ​បង្ហាញ​អារម្មណ៍​ឈឺចាប់​ដូចគ្នា តាមរយៈ​ការ​បង្ហោះ​រូបថត អមដោយ​សារ​នៅ​យប់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១​នេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​តារា​ចម្រៀង ពេជ្រ សោភា ដែល​ធ្លាប់​រួម​ការងារ​ជាមួយគ្នា សាង​អនុស្សាវរីយ​ជាច្រើន​នោះ មុន​កើតហេតុ​១​ថ្ងៃ បាន​យក​រូបថត​អតីតកាល ដែល​ថត​ជាមួយគ្នា មក​មើល ហើយ​ញញឹម​ម្នាក់ឯង តែ​ថ្ងៃនេះ បាន​មើលរូប​ទាំងនោះ​ម្ដងទៀត តែ​បែរជា​បង្ហូរទឹកភ្នែក​ទៅវិញ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេជ្រ សោភា បាន​បង្ហោះ​រូបថត​សាង​អនុស្សាវរីយ៍​ជាមួយគ្នា​ជាច្រើន​សន្លឹក អម​ដោយសារ​រៀបរាប់​យ៉ាង​កម្សត់​ដូច្នេះ​ថា «​រូបថត​ទាំងនេះ បង​តែង​ទុក​វា​ពេល​នឹក​ក៏​យក​មក​មើល ហេតុ​អី​បង​ទើប​មើល​ពី​ម្សិលមិញ​ទេ មើល​ហើយក៏​ញញឹមតែ​ថ្ងៃនេះ​មើល​ហើយ​ហូរ​ទឹកភ្នែក ការចាកចេញ​គ្មាន​ថ្ងៃ​ត្រលប់ តែ​ការ​ចង់ចាំ​នៅតែមាន​រឿង​ល្អៗ​ពួក​ធ្លាប់​ដើរកាត់​ជាមួយគ្នា លា​ហើយ លា​រហូត លា​គ្មាន​ថ្ងៃ​ត្រលប់​សុំអោយ​ទៅអោយ​បាន​សុខ​ណា អូន​🥺​បងៗ​បើកបរ​ឡាន​ធំ​មួយ​ចំនួន​ហេតុ​អី​មិន​គិត​សោះ​ចឹ​ង​គេ​បាត់​ជីវិត​ដោយសារ​តែ​ស្នាដៃ​បង​ហើយ RIP»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​Zoomer ពាក់​ស្លាក​លេខ​2GS-7122​រអិល​ខ្សាច់​ដួល​ចូល​ក្រោម​រថយន្ត​ដឹក​ខ្សាច់​ កិន​ដាច់​ជើង​ជា​២​រង​របួស​ធ្ងន់ ហើយ​ក្រោយ​ម​ក៏បាន​បង់​បង់ជីវិត​នៅ​យប់​ថ្ងៃ​ដដែល​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថត​នៅ​កន្លែង​កើតហេតុ ​របស់​បុរស​ជួប​គ្រោះថ្នាក់​នេះ ត្រូវ​បាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ ខំ​មិន​ក្រោម​ការ​បង្ហោះ​តារា​ចម្រៀង ពេជ្រ សោភា ដោយ​អះអាង​ថា ជា​អ្នក ដែល​តារា​ចម្រៀង​​ពេជ្រ សោភា ​ចូលរួម​រំលែក​ទុក្ខ​នោះ៕ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.

*