អនិច្ចា! ងួន ចាន់ដេវីត ជូនដំណើរ​អតីតកូនក្រុមខ្លួនលើកចុងក្រោយអម​ដោយសារ​បង្ហាញ​ការឈឺចាប់​បំផុត​ចំពោះ​រឿង​មួយថា…

កាលពី​យប់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ហេតុ ការ ណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​Zoomer ពាក់​ស្លាក​លេខ​2GS-7122​រអិល​ខ្សាច់​ដួ.ល​ចូល​ក្រោម​រថយន្ត​ដឹក​ខ្សាច់ កិ.ន​ដា.ច់​ជើង​ជា​២​រងរ.បួស​ធ្ងន់ ហើយ​ក្រោយ​មក ​ក៏បាន​បង់​បង់ជីវិត​នៅ​យប់​ថ្ងៃ​ដដែល​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​កើតហេតុ​ភ្លាមៗ គេ​មិនដឹងថា បុរស.រង.គ្រោះ ជា​អ្នកណា​ឡើយ ហើយ​ក្រោយមក​នៅ​យប់​ថ្ងៃ​ដដែល​នោះ ស្រាប់តែ​តារាចម្រៀង​ពេជ្រ សោភា​, កញ្ញា​ទេព បូ​ព្រឹក្ស​, លោក​ងួន ចាន់​ដេវីត បាន​បង្ហោះ​រូបថត អម​ដោយសារ​ចូលរួម​រំលែក​ទុក្ខ បង្ហាញ​ពី​ការឈឺចាប់​ចំពោះ​ការបាត់បង់​នេះ ទើប​គេ​ដឹងថា បុរស​ម្នាក់​នោះ ជា​អតីត​ក្រុម​រាំ​របស់​ពួកគេ ធ្លាប់​ធ្វើការ​សាង​អនុស្សាវរីយ​ជាមួយគ្នា​រាប់​ភ្លេច​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហាញ​ការឈឺចាប់​នេះ​, នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១​នេះ តារាចម្រៀង​ងួន ចាន់​ដេវីត និង​កញ្ញា​ទេព បូ​ព្រឹក្ស ក៏បាន​ទៅ​ចូលរួម​បុណ្យសព​លោក​គីម សែ ដើម្បី​ជូន​ដំណើរ​ជា​លើកចុងក្រោយ អម​ដោយសារ​បង្ហាញ​ការឈឺចាប់​បំផុត​ចំពោះ​រឿង​មួយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​លោក​ងួន ចាន់​ដេវីត បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ពេល​ទៅ​ចូលរួម​បុណ្យសព​ជាមួយ​កញ្ញា​ទេព បូ​ព្រឹក្ស អមដោយ​សារ​ជូន​ដំណើរ​លើកចុងក្រោយ​ដូច្នេះ​ថា «​ការជូន​ដំណើរ​លើកចុងក្រោយ​ជាការ​ជូន​ដំណើរ ដែល​មនុស្ស​គ្រប់គ្នា​មិន​ចង់​ជួប មិន​ចង់​ពាល់ តែ​មិនអាច​ជៀសផុត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​អ្វី​ដែរ​ឈឺចាប់​នោះ​គឺ​សក់ស​ជូន​ដំណើរ​សក់ខ្មៅ​។ សូម​ប្អូន​ទៅកាន់​សុគតិភព គីម សែ​»​។​ដើម្បី​ឲ្យ​ជ្រាប​កាន់តែច្បាស់​នូវ​ទិដ្ឋភាព​នៃ​ការរៀបចំ​ពិធី​បុណ្យសព​របស់លោក​គីម សែ ប្រព្រឹត្តទៅ​យ៉ាងណា​នោះ សូម​ទស្សនា​រូបភាព​ជាច្រើន​ដូចខាងក្រោម​នេះ​ទាំងអស់គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*