មួយ​គ្រួសារ​៦​នាក់បាត់បង់​ជីវិត​ក្នុង​ភ្លើងទាំង​ម្ដាយ​និង​កូនសល់​តែ​ប្ដី​ម្នាក់ ​អ្នកស្រី​ទ្រី ដា​ណា ក៏បាន​បង្ហាញ​ក្ដី​រន្ធត់​ផង​ដែរ​ថា…

កាលពី​យប់​ថ្ងៃទី​០៩ ខែឧសភា មាន​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង នៅ​ចំណុច​ភូមិ​ដើម​ជ្រៃ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​បណ្តាល​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​ចំនួន​៦​នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស​ស្រាល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង គ្រោះ​អគ្គិភ័យ​នេះ បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង ស្រប​ពេលដែល​ម្ចាស់ផ្ទះ​កំពុង​ដេក​លង់លក់ ខណៈ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡានទឹក​ចំនួន​៣​គ្រឿង​ទើប​ភ្លើង​រលត់​ទាំងស្រុង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះ​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​បែបណាក៏ដោយ ប៉ុន្តែ​ករណី​ឆេះ​ផ្ទះ​ខាងលើនេះ បណ្តាល​ឲ្យ​សមាជិកគ្រួសារ​ចំនួន​៦​នាក់​ បាន​ឆេះ​ស្លាប់​ក្នុង​អណ្តាតភ្លើង (​ប្រពន្ធ កូន​) ដោយ​រត់​រួចខ្លួន​ដោយ​នៅរស់ តែ​បុរស​ជា​ប្ដី​ម្នាក់​ឈ្មោះ នួន សារ៉េត តែប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះ បានធ្វើ​ឲ្យ​មាន​មហាជន មាន​ក្ដី​រន្ធត់​ជា​ពន់ពេក និង​សម្ដែង​ការ​អាណិតអាសូរ​យ៉ាងខ្លាំង​ចំពោះ​គ្រួសារ​ខាង​លើនេះ ដែល​ត្រូវ​បាត់បង់​សមាជិក​រហូតដល់​ទៅ​៦​នាក់​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​ ​តើ​បុរស​ជា​ប្ដី ជា​ឪពុក​ទទួល​យក​ម្ដេច​នឹង​បាន​ទៅ​លោក​អើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​អ្នកស្រី​ទ្រី ដា​ណា ក៏បាន​បង្ហាញ​ក្ដី​រន្ធត់​ផង​ដែរ​ថា «​ពុទ្ធោ មួយ​គ្រួសារ ៦​នាក់ បាត់បង់​ជីវិត​ក្នុង​ភ្លើង ទាំង​ម្ដាយ​និង​កូន សល់​តែ​ប្ដី​ម្នាក់​រួចខ្លួន ពិតជា​សង្វេគ​ណាស់​។ នៅ​ខេត្តកំពង់ឆ្នាំង មើលទៅ​អស់រលីង​ហើយ ជីវិត​គ្រួសារ​ដែល​ខំ​កសាង​មក ទ្រ​ព​ដែល​ប្រឹង​រកបាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះ មានតែ​ការផ្ដល់​កម្លាំងចិត្ត​ដល់​គាត់ និង​ការយកចិត្តទុកដាក់ ជួយ​រំលែក​ទុក្ខ​ប៉ុណ្ណោះ​។ នាង​ខ្ញុំ​ចូលរួម​រំលែក​ទុក្ខ 1000$ ដើម្បី​រៀបចំ​ធ្វើបុណ្យ​ឱ្យបាន​សមរម្យ​ជូន​ពួកគាត់​ទាំង​៦​នាក់​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ពួកគាត់​ទៅបាន​ស្ងប់​សុខ​»​។​ក្រោយមក​នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១​ដដែល​នេះ អ្នកស្រី​ ក៏​បាន​បង្ហោះ​សារ​បញ្ជាក់​ទៀត​​ថា «​បាន​ដល់ដៃ​គាត់​ហើយ ផ្ញើ​ថវិកា​ចូលរួម​រំលែក​ទុក្ខ​1000$ ដើម្បី​រៀបចំ​បុណ្យ​សព ឱ្យ​ពួកគាត់​ទៅ​បាន​ស្ងប់​សុខ​ អាណិត​បងប្រុស បាត់បង់​ប្រពន្ធ និង​កូន​ទាំងអស់ ៦​នាក់​ មើល​ហើយ​ខ្លោចចិត្ត​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង គេ​ប្រាប់ថា គាត់​ជា​អ្នក​ដឹក​ក្អម ចានឆ្នាំង​លក់ តាម​រ៉ឺម៉ក ខំប្រឹង​ណាស់ ទម្រាំ​ទិញ​ស័ង្កសី​មក​បិទបាំង​ផ្ទះ កុំឱ្យ​ត្រូវ​ទឹកភ្លៀង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខំ​ចាប់ដៃគ្នា​តស៊ូ មាន​ជម្រក​ប៉ុណ្ណឹង បែរ​ត្រូវ​ភ្លើង​ឆាបឆេះ យក​ទាំង​ជីវិត​ប្រពន្ធ កូន​គាត់​អស់​ទៀត​ ធ្លាប់ជួយ​បងស្រី​ម្នាក់​នៅ​ខេត្តព្រៃវែង​កាល​មុន មានរឿង​ដូចគ្នា អាណិត​ពួកគាត់​ណាស់​។ អរគុណ​អាជ្ញាធរ សមត្ថកិច្ច ជួយ​រៀបចំ​បុណ្យ​គាត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​លំបាក ត្រូវ​ជួយ​គ្នា ផ្ដល់​កម្លាំងចិត្ត​»៕​ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*