ខ្លាំងអីទៀត! ទីបំផុត ពូ​ឈឹម ចូលខ្លួន​ទទួល​កំហុសហើយ ខណៈ​សមត្ថកិច្ច​កំពុងតែ​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ម្ចាស់ ឱសថស្ថាន​បុរាណ ភ្នំ​ទ្រទ្រង់ ដែល​គេ​ហៅថា ពូ​ឈឹម បានធ្វើ​ការ​និយាយ​ទូរ​សព្ទ​ឆ្លើយឆ្លង​ជាមួយ​ជន​អនាមិក​ម្នាក់​ ដែល​អះអាង​ថា ជា​អធិការ​ខណ្ឌ​មានជ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ​នោះ ជន​អនាមិក ដែល​ប្រើ​ឈ្មោះ​អធិការ​ខណ្ឌ​មានជ័យ បានធ្វើ​ការនិយាយ​ណែនាំ​ទៅកាន់​ពូ​ឈឹម​ពាក់ព័ន្ធ​នឹង​ការ​លេង​ទីកតុក ហើយ​ត្រូវ​បាន​ពូ​ឈឹម​​​​ ឆ្លើយតប​ទៅវិញ​ខ្លាំង​ៗ ​ដោយ​សួរនាំ និង​ពន្យល់​ជុំវិញ​ការ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​លេង​បណ្ដាញ​សង្គម​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​០៩ ឧសភា ២០២១ បាន​ចេញ​សេចក្តីប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ស្នើ​ឲ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ទូរស័ព្ទ​លេខ 069 359757 រួមទាំង​បុរស​ម្នាក់ទៀត​ឈ្មោះ​«​ឈឹម​»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឱសថ​បុរាណ​ភ្នំ​ទ្រទ្រង់ បញ្ឈប់​សកម្មភាព​នេះ​ជាបន្ទាន់ និង​ធ្វើការ​បកស្រាយ សុំទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ លោក​អធិការ​ខណ្ឌមានជ័យ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​បដិសេធ​បែបនេះ ​ទីបំផុត បុរស​ម្នាក់ ដែល​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ ឱសថស្ថាន​បុរាណ ភ្នំ​ទ្រទ្រង់ ​នៅរសៀលថ្ងៃទី១១ ខែឧសភា ​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កោះហៅ​ឲ្យ​ចូលខ្លួន មក​បំភ្លឺ ធ្វើ​កិច្ចសន្យា ទទួលកំហុស និង​បាន​ថត​ជា​វីដេអូ​សុំទោស​ជា​សាធារណ​:​នូវ​កំហុស​របស់ខ្លួន ដែល​បាន​ចោទប្រកាន់​ខុសពី​ការពិត​មកលើ​លោក​អធិការនគរបាល​ខណ្ឌ​មានជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​ប្រភព​ពី​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពេលនេះ​ សមត្ថកិច្ច​ជំនាញ​កំពុងតែ​ស្រាវជ្រាវ​រក​ម្ចាស់​លេខ​ទូរស័ព្ទ​ម្នាក់ទៀត ដែល​បន្លំ​ខ្លួន​ជា​អធិការ​ខណ្ឌ​មានជ័យ ​ដើម្បី​ចូលខ្លួន​មក​បកស្រាយ​បំភ្លឺ​​លើ​​ករណី​បន្លំ​ខ្លួន​ជា​អធិការ​នេះ​ផងដែរ​៕ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្តល់សិទ្ឌដោយ : https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*