ខ្លាំងបាត់! ពេល​ម្ដាយ បកស្រាយ​រឿង​ដ៏​រសើបចប់ កូនបង្កើត និង​អតីត​កូនប្រសា​ ទ្រាំមិន​បាន​ក៏​ដាក់​ចំៗថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​ទី​១៤​ ខែ​ឧសភា ឆ្នាំ​២០២១ កន្លងទៅនេះ នៅក្នុងសន្និសីទសារព័ត៌មាន, លោក​ជំទាវ ខុង លី​ស៊ី​អាណា ភរិយា​ឧកញ៉ា ឌួង ងៀប បាន​ទម្លាយ​រឿងផ្ទៃក្នុងគ្រួសារខ្លួនជាច្រើន ដើម្បី​ទទូច​សុំ​យុត្តិធម៌​សម្រាប់​ខ្លួន និង​ព្រះតេជព្រះគុណ ​ឌួង ឆាយ ជា​កូន​ប្រុស​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ លោកជំទាវ ខុង លី​ស៊ី​អាណា បាន​លើក​ឡើង​ថា អតីត​កូនប្រសា​ ដេ​ត ម៉ាលី​ណា និង​ឪពុកក្មេក ឌួង ងៀប បាន​ចូល​ដៃ​ចូល​ជើង​គ្នា​ ដើម្បី​រៀប​ចំ​គម្រោង​ការ​ជាន់​ឈ្លី​កេរ្តិ៍ឈ្មោះ លោក ឌួង ឆាយ ឲ្យ​វិនាស​ខ្ទេចខ្ទី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​ញុះញង់​ឲ្យ​មាន​បទល្មើស​ហិង្សា​ទៀត​ផង។ លើស​ពីនេះ លោក​ជំទាវ ក៏បាន និយាយ​ពី​រឿង​ប្ដី​របស់​ខ្លួន គឺ​ឧកញ៉ា ឌួង ងៀប ​លួចលាក់​មាន​ស្រី​ នៅ​ខាងក្រៅ​រហូត​មាន​កូន​ជាមួយ​គ្នា​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​សន្និសីទ​នោះ ត្រូវ​បាន​បញ្ចប់ ហើយ​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​នោះ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ លោកស្រី ដេត ម៉ាលីណា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដូច្នេះ​ថា «មនុស្ស​ថ្លៃថ្នូរ​គេ​មិន​ដែល បង្អាប់​អ្នក​ដទៃ​ដើម្បី​លើក​តម្លៃ​ខ្លួន​ឡើយ​គិត​រឿង​ល្អ​អោយ​បាន​ច្រើន​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​អោយ​ចិត្ត​យើងរីករាយដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាងណា គេ​មិន​ដឹង​ថា លោកស្រី ដេ​ត ម៉ាលី​ណា អតីត​កូនប្រសា លោកជំទាវ ខុង លី​ស៊ី​អាណា និង​ជា​អតីត​ភរិយា ព្រះតេជព្រះគុណ ឌួង ឆាយ និយាយ​ចង់​សំដៅ​ឆ្លើយតប​នឹង​រឿង​ខាងលើ​នេះ ឬក៏​និយាយ​ក្នុង​ន័យ​ទូទៅ ដើម្បី​អប់រំ​ផ្លូវចិត្ត​អ្នកគាំទ្រ​របស់​ខ្លួន​នោះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​ប្អូនស្រី​បង្កើត​របស់​ព្រះតេជព្រះគុណ ឌួង ឆាយ នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ ក៏បាន​បង្ហោះ​សារ​មួយ​ផង​ដែរ ដោយ​រៀបរាប់​ថា «​គេ​និយាយ​កា​ពិត​មិនបាន ត្រឹម​សមត្ថភាព​ថែ​កូន​ផ្ដល់​ពេលវេលា​អោយ​កូន​មើល​ថែ​កូន​អោយ​ល្អ​នាក់​ឯង​គ្មាន​ផង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះ​អន់​ខ្លួនឯង គ្មាន​ទាំង​សមត្ថភាព​រក​ប្រេន​ខ្លួនឯង ថា​គេ​និយាយ​បន្ទាប​វា ហួសចិត្ត ម៉ា​ស្រុក​ខ្មែរ នរណា​មិនដឹង​ខ្ញុំ​បើក​ខោអាវ នាង ខោអាវ ដែល​ខ្ញុំ​លក់​តែ​គជ់​តែ​គជ់​ ដែល​នាង ហើយ​មួយវិញទៀត​ប្រេន​ខោអាវ ទាំង​២​រាល់ថ្ងៃ​ខ្ញុំ​ទេ​អ្នក​អោយ កុំ​អី​ស្មាន​នាង​បាន និយាយ​អី​មិន​ឈ្នះ​ហៅ​ប្តី​មក​ជួយ​និយាយ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ និង​គ្រួសារ​ដោយសារ​អាណិត​ក្មួយ​ទេ ចង់​បញ្ជាក់​ខ្ញុំ​មិនបាន​និយាយ​លើក​ខ្លួនឯង​ដើម្បី​បន្ទាប​នរណា​ទេ តែ​ខ្ញុំ​និយាយ​អ្វី ដែលជា​កាពិ​ត មាន​មនុស្ស​ជាច្រើន​គេ​ស្គាល់​ខ្ញុំ​ពួកគាត់​ដឹង​ច្បាស់​ណាស់​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សំណេរ​របស់​ប្អូនស្រី ព្រះតេជព្រះគុណ ឌួង ឆាយ ខាងលើ នេះ ក៏​មិនដឹងថា ជាការ​ឆ្លើយតប​ទៅ​អ្នកណាម្នាក់​ដែរ​។ តែ​ក្នុង​សំណេរ មាន​ប្រើ​ពាក្យ​អាណិត​ក្មួយ ដូច្នេះ​អាច​ជា សំដៅ​លើ​មនុស្ស​ក្នុង​រង្វង់​គ្រួសារ​របស់​នាង​ក៏​ថា​បាន​៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ផ្តល់សិទ្ឌដោយ : https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*