មិនធម្មតាទេ! បុរសសុំទានម្នាក់ ចេះ​ទាំងអស់​គ្លេ​ស សុំ​៣​ថ្ងៃ​បាន​១​លាន មានប្រពន្ធពីរថែមទាំងមានកូនចំនួន…(វិដេអូ)

នេះ​ជា​រឿង​ដ៏​កម្រ​, គួរ​ឲ្យ​អស់សំណើច​, គួរ​ឲ្យ​ចាប់អារម្មណ៍ មួយ ខណៈ​លោកពូ ជា​អ្នកសុំទាន​ម្នាក់ បាន​អះអាងថា ខ្លួន​រក​៣​ថ្ងៃ បាន​១​លាន​រៀល ចេះ​និយាយ​ទាំង​ភាសា​អង់គ្លេស ហើយ​ថែមទាំង​ប្រដៅ​ម្ចាស់​ទៀន ដែល​ឲ្យ​លុយ​ខ្លួន​ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាព​អស់សំណើច និង​ចាប់អារម្មណ៍​ខ្លាំង​នេះ បានកើត​ឡើង បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ «Chendalen Phoneshop» បាន​បង្ហោះ​វីដេអូ លោកពូ​ខាងលើ កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅនេះ ដោយ​ដាក់​Caption​ថា «​ស្តាប់​ពូ​គាត់​និយាយ​បន្តិច​គាត់​ជា​អ្នក​សូមទាន​2021»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​វីដេអូ និង​Caption​នេះ មាន​អ្នក​ចុច​React ជាង​៥​ពាន់ , ចែករំលែក​បន្ត​ជាង​១​ម៉ឺន និង​បញ្ចេញមតិ​ជិត​៥០០ ហើយ​ក្នុងចំណោម​អ្នក​React ជាច្រើន​នោះ មាន​អ្នក​React​អស់សំណើច​ជាង​១​ពាន់​, មេដៃ​ជាង​៣​ពាន់​, ភ្ញាក់ផ្អើល​ជាង​១០០ និង​បេះដូង​ជិត​៦០​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​វីដេអូ​រយៈពេល​ប្រមាណ​៤​នាទី​នេះ គេ​ឃើញ​លោកពូ​ម្នាក់ ដែល​អះអាងថា ខ្លួន​ឈ្មោះ យ៉េន វាសនា បាន​ទៅ សុំទាន​អ្នកលក់​ទូរ​សព្ទ​ដៃ ហើយ​ម្ចាស់​ហាង​លក់​ទូរ​សព្ទ​ដៃ​២​នាក់ ឮ​តែ​សំឡេង​ទំនង​ប្ដី​ប្រពន្ធ បាន​សួរ​លោកពូ​នោះ​ថា ១​ថ្ងៃ​រក​បាន​ប៉ុន្មាន​?​ស្រាប់តែ​លោកពូ​នោះ ឆ្លើយថា កាលពី​មិនទាន់​កូ​វីដ ៣​ថ្ងៃ​១​លាន ឥឡូវនេះ សល់​ត្រឹមតែ​៧០​ម៉ឺន​ទេ បាត់ៗ​ហៅ​មិនឮ​តែម្ដង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លៀត​ក្នុងពេលនោះ លោកពូ បាន​និយាយ​ពី​ប្រវត្តិ​សុំទាន​របស់ខ្លួន ជាមួយ​ជនបរទេស ដោយនិយាយ​ជា​ភាសា​អង់គ្លេស​ទៀតផង​។​ពេល​សួរថា រាល់ថ្ងៃ​មាន​ប្រពន្ធ​ប៉ុន្មាន​នោះ លោកពូ​ម្នាក់​នេះ ឆ្លើយថា ប្រពន្ធ​២ កូន​៦​នាក់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ លោកពូ​ក៏បាន​និយាយ​ពី​រឿងរ៉ាវ​របស់​ខ្លួន​កន្លង​មក​ថា ថ្ងៃមុន ប៉ូលិស​សម្ភាសន៍​ខ្លួន​ថា ធ្វើការ​អី​គេ ជក់​សុទ្ធតែ​៣​លេខ , លោក​ក៏​ឆ្លើយថា ខ្លួន​សុំទាន​គេ​មែន តែ​ជក់​អា​៣​លេខ ផឹក​ABC ។ លោកពូ​ថា អត់​មាន​ថោកទាប​ទេ សំខាន់​កុំ​តែ​ដើរ​លួច​គេ​ទៅបាន​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​អ្នកលក់​ជា​ម្ចាស់​ទាន ជំរុញ​ឲ្យ​ពាក់​ម៉ាស់​នោះ លោកពូ​ម្នាក់​នោះ បាន​ឆ្លើយ​យ៉ាង​ឡូយ​ថា អត់​ចេះ​ពាក់​ទេ ហើយ​បើ កូ​វីដ អី Chivak​មួយដង​ទៅ​ វា​លែង​ហ៊ាន​ហើយ វា​មេ​ជាតិ​អាកុល​តើ​។ ពេល​រៀបនឹង​ដើរ​ទៅ​ហើយ ​ស្រាប់តែ​ម្ចាស់​ទាន​សួររក​​​ពរ នោះ លោកពូ​នោះ​ ក៏​ឲ្យ​ពរ ​ឲ្យ​រកស៊ី​មានបាន អាយុ​វែង​…​។ តែ​ម្ចាស់​ហាង​ ឆ្លៀត​សួរនាំ​បន្ថែម​ពាក់ព័ន្ធ​នឹង​លុយ​សុំទាន​នោះ​ទៀត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេលនោះ លោកពូ​បាន​ឆ្លើយ​ថា រក​ច្រើនពេក​អត់​កន្លែង​ដាក់​លុយ ហើយ​ខ្លួន​បើ​ដាក់ចិត្ត​ថា សន្សំ​លុយ លោកពូ​សន្សំ​តែ​៥​ខែ ឡើង​ឡាន ហាយ​ឡែ​ន​ឌ័​រ​បាត់​ទៅហើយ មាន​ប៉ុន្មាន​២ ៤០០០​ដុល្លារ​ចេញ​ដំបូង ឥឡូវ​សល់​តែ​១៨​ហ្នឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ជិះ​ឡាន​ទាល់តែ​ជួល​អង្គរក្ស​មួយ​ខែ​៤០​ម៉ឺន​ទៀត ព្រោះ​បើក​អត់​កើត ដៃ​ម្ខាង​លើក​អត់​រួច​។​ពេល​មាន​ការ​ជំរុញ​ទុក​ឲ្យ​ប្រពន្ធ​ជា​អ្នក​បើក ដោយសារ​លោក​មាន​ប្រពន្ធ​ដល់​ទៅ​២​នាក់ ស្រាប់តែ​លោកពូ ឆ្លើយ​យ៉ាង​ឡូយ​ទៅ​ម្ចាស់​ទាន​ថា លោក​ខ្ជិល​ណាស់ មាន​ស្រី​បើកបរ​តា​ទី​ស​តា​ទា​សអី ជួនកាល​ខ្លួន​ត្រូវការ​ផឹកស៊ី​អី ប្រពន្ធ​មក​តាម​អី ខ្លួន​មិន​ចេះ​ទេ។ លោកពូបន្ត​ថា ឲ្យ​តែ​ខឹង​មួយ ​​​ ​លែង​ទាំង​២ យក​២​ទៀត ព្រោះ​មានអី​ស្រី​ឥឡូវ ៧-៨​ពាន់​ដុល្លារ​ការ​បាន​ហ្នឹង​អី​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេល​ម្ចាស់​ទាន​២​នាក់​នោះ​ និយាយ​បន្ទរ​ថា​ ស្រួល​នោះ​ ស្រាប់តែ​រូបគេ ឆ្លើយតប​យ៉ាង​ឆ្ងាញ់​ថា ស្រួល​ចំពោះតែ​ខ្លួន​ទេ​ ដូច​បង​ឯង ធ្វើ​ដូច​ខ្លួន​អញ្ចឹង ធ្វើ​កើត​ យើង​កុំ​ឃើញ​ដំរី​ជុះ​ ជុះ​តាម​ដំរី​ អត់​ល្អ​ទេ ដំរី​វា​ធំ ហើយ​មាឌ​យើង​ប៉ុន្មាន​ទៅ​តាម​ដំរី​នោះ។ស្ដាប់​ តែ​ការ​សរសេរ​ខាង​លើ​នេះ មិនទាន់​ អាច​ឲ្យ​លោកអ្នក​ជក់ចិត្ត​នោះ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ ទើប​ដឹង​ថា ​គួរ​ឲ្យ​អស់សំណើច និង​ជក់ចិត្ត​ដិតអារម្មណ៍​ប៉ុណ្ណា​នោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តលសិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*