កម្រ​ណាស់! ដោយសារតែ​រឿង​មួយ​នេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា សរសើរ​គុយ​លី មិន​ដាច់​ពី​មាត់ថា តែ​ហាម​…

មួយរយៈ​ចុងក្រោយ​នេះ លោកអ្នក​ប្រហែលជា​បាន​ស្គាល់ គុយ​លី ចម្រៀង​ពលករ កាន់តែ​ច្រើន​ហើយ​មើល​ទៅ ក្រោយពី​លោក បានបង្ហាញ​វត្តមាន​និពន្ធ បទ​ចម្រៀង​ឲ្យ​តារា​ចម្រៀង​សំឡេង​ស្អក​លោក​ខេ​ម ជា​បន្តបន្ទាប់ ផ្ទុះ​ការចាប់អារម្មណ៍​ពេញ​ហ្វេ​ស​ប៊ុ​ក​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ទម្រាំ​ឈាន​ជើង​មិន​ដល់​ចំណុច​នេះ គុយ លី ធ្លាប់​ឆ្លងកាត់​រឿង​លំបាក​ជាច្រើន តែ​លោក​នៅតែ​តស៊ូ​ជម្នះ​បាន​រាល់​គ្រប់​បញ្ហា​ទាំងអស់​។ គុយ​លី ទទួលបាន​ការស្រឡាញ់​ពី​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ដូចជា​ប្អូនបង្កើត​អញ្ចឹង ហើយ​បច្ចុប្បន្ន លោក​ក៏​ជំនួស​ដៃជើង​អ្នកឧកញ៉ា បាន​ច្រើន​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ថ្មីៗ​នេះ អ្នក​ឧកញ៉ា​ឡេង ណា​វ៉ា​ត្រា បាន​បង្ហោះ​រូបថត​២​សន្លឹក​កាត់ត​ទន្ទឹមគ្នា​តែមួយ ជាមួយ គុយ​លី ទំនងជា​ការសន្ទនា​គ្នា​តាមរយៈ​វីដេអូ​ខ​ល ភ្ជាប់​ជាមួយ​ខ្លឹមសារ​លើក​សរសើរ​គុយ​លី ខណៈ​កន្លងមក អ្នកឧកញ៉ា កម្រ​នឹង​បង្ហោះ​រូបថត និង​សារ​សរសើរ​អ្នកណាម្នាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១​កន្លងទៅនេះ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​សរសេរ​សារ​លើកសរសើរ​គុយ​លី​យ៉ាងខ្លី​បែបនេះ​ថា «​ប្រុស​ពូកែ ងរ គាត់​មកពីណា​ជា​អ្នកណា​មិន​សំខាន់​អតីតកាល សំខាន់​ពេលនេះ​គាត់​តស៊ូ​ប្រឹងប្រែង​ស្មោះត្រង់ ពិបាក​រក​មនុស្ស​បែប​នេះ​ក្នុងពេល​បច្ចុប្បន្ន ( ហាម​បានចិត្ត​គុយ​លី​)»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ អ្នកគាំទ្រ បាន​បញ្ចេញមតិ​ព្រោងព្រាត ក្នុងនោះ បាន​លើកឡើងថា «​យើង​កើត​មកពី​ពោះ ម្ដាយ​ទីទៃ តែ​បេះដូង​នឹង​ការគោរព​ស្រលាញ់​ភាពស្មោះត្រង់​គឺ​ដូច​ពោះ​ម្ដាយ​តែមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ខ្ញុំ​គាំទ្រ បង​ទាំងពីរ យេ​យេ​យេ​, បងប្រុស ណា​វ៉ា​ត្រា ជួយ​រកប្រពន្ធ​អោយ​បងប្រុស គុយ​លី​ផង បងប្រុស​គុយ​លី អាយ​ដល​ខ្ញុំ​នៅ​រអ៊ូ ចង់បាន​ប្រពន្ធ​, សុទ្ធ​តា​ហាម​មុន​ទៀត​,ខ្ញុំ​ចង់ឃើញ​គាត់​ច្រៀង​ក្នុង Galaxy Navatray, មានសំណាង​ណាស់​, ហាម​បានចិត្ត ពេល​បាន​ថត​ជាមួយ​មេ​, សូម​អបអរសាទរ​ផង លោក គុយ លី ការតស៊ូ​គង់​បានសម្រេច​, ងរ​មើល​តែ​ខ្ទើយ​ហើយ អ្នកនាង គុយ​លី​, សួរ​ស្ដី​បង​បាទ​បង​នូវមាន​មួយចំនួន​តូច​​មនុស្ស​ចេះ​ត​ស៊ូ​អត់ធ្មត់​ព្យាយាម​រហូត ប៉ុន្តែ​មិនទាន់​ជោគជ័យ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*