តារា​សម្ដែង តូ​តា ថ្វាយ​ភ្លេងពិណពាទ្យ​លាបំណន់​,៣​ថ្ងៃក្រោយ​ស្រាប់តែ​ជួប​រឿង​…

ជា​ការ​កត់សម្គាល់ ចាប់តាំង​ពី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក មុំ វិ​បូរ មក​, តារា​សម្ដែង ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា ត្រូវបាន​គេ​មើលឃើញថា នាង​បាន​ទទួល​នូវ​សុភមង្គល​យ៉ាងខ្លាំង​ពី​ការផ្តល់អោយ​របស់​ស្វាមី ជាមួយនឹង​ការរស់នៅ​ក្នុង​ភាព​ស៊ី​វិ​ល័យ និង​ការបង្កើត​ជំនួញ​ផ្ទាល់ខ្លួន​ចំណាយ​ទុក​រាប់​សិន​ម៉ឺន​ដុល្លារ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​រៀបការ មិនយូរប៉ុន្មាន តូ​តា ក៏បាន​ពពោះ​កូន​ដំបូង ដែលជា​ការសម្រេច​បំណង​របស់​នាង និង​ស្វាមី ដែល​ចង់​មានកូន​ឲ្យ​បាន​ឆាប់​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់ សែន​សូ​នី​តា បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព​កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នៅ​មន្ទីរពេទ្យ​មន្ទីរពេទ្យ​អ​រៀន​ដា កោះ​ពេជ្រ បន្ទាប់ពី​រៀបការ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅនេះ តូ​តា និង​ស្វាមី បាន​ថ្វាយ​ភ្លេង​ពិណពាទ្យ​ជូន​ព្រះ​ម៉ែ​ទាំង​២​អង្គ និង​មេទ័ព​ភ្នែក​៣ ដើម្បី​លាបំណន់ និង​សុំ​ឲ្យ​ជួយ​ថែរក្សា​គ្រួសារ​ខ្លួន មាន​សេចក្ដីសុខ មាន​លាភ មានជ័យ មាន​គេ​ចូលចិត្ត​ស្រឡាញ់​ជាដើម​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​រូប​ជាច្រើន​សន្លឹក តូ​តា បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​លាបំណន់​ ថ្វាយ​ភ្លេងពិណពាទ្យ​ជូន​ព្រះ​ម៉ែ​ទាំង​2​អង្គ​រួមទាំង​លោក​មេទ័ព​ភ្នែក​3 សូមជួយ​តាម​ថែរក្សា​ក្រុមគ្រួសារ​កូនចៅ​ទាំងសងខាង អោយ​ជួបតែ​សេចក្តីសុខ សុខភាព​ល្អ ជ័យ​មង្គល ទៅ​ទីជិត​ទី​ឆ្ងាយ​ជួបតែ​អ្នក​ចូលចិត្ត​អាណិត​ស្រលាញ់​នឹង​ស្មោះត្រង់ សូមអោយ​មាន​សិរី​សួស្តី​ជា​រៀងរហូត​…​ជូន​លាភ​ជ័យ​ទៅកាន់​អ្នក​ទាំងអស់គ្នា​ផង​ចា៎​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ថ្វាយ​ភ្លេង​ពិណ​ពេទ្យ​បាន​៣​ថ្ងៃ ពោល​នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ ស្រាប់តែ​នាង បាន​បង្ហោះ​សារ​ក្ដៅក្រហាយ​ទាំង​ព្រឹក​ថា «​ព្រឹក​នេះ ប្តី : ហ៊ឹម​…​យប់មិញ​បង​យល់សប្តិ​អាក្រក់​ណាស់​អូន​, Me : យល់សប្តិ​ម៉េចបង​…, ប្តី : ពេល​បើកភ្នែក​ឡើង​បង​ខឹង​ខ្លួនឯង​ណាស់ មិនគួរ​បង​លួច​មាន​ស្រី​ក្បត់​អូន​ឯង ខំ​លាក់​ខ្លាំង​ប៉ុណ្ណា​ក៏​អូន​ឯង​នៅ​ដឹង​ទៀត​…, Me : …….»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នេះ ទំនងគ្រាន់តែជាការបង្ហោះលេងសើចបង្កើនបរិយាកាសរីករាយពេលព្រឹកប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ https://osjanass.com/
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.

*