ក្ដៅៗ! លោក ​ដួង តារា ចូល​ខ្លួន​ដោះស្រាយ​ករណី​នេះ ប៉ុន្តែ ​ប្ដី​អ្នកស្រី ទ្រី ដាណា ​លើក​ឡើងថា…

លោក​អ្នក បាន​ជ្រាប​រួច​មក​ហើយថា ស្ត្រី​ម្នាក់​ឈ្មោះ ណើ ចាន់​ត្រា ​អតីត​តំណាង​លក់​ផលិតផល CTM (​គ្រឿង​សំអាង​) របស់លោក​ស្រី ទ្រី ដា​ណា ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​​ពី​បទ​ឆបោក តាម​ពាក្យបណ្ដឹង​កូន​ក្រុម​ចំនួន​១២​នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាប់ខ្លួន​នោះ ធ្វើឡើង តាម​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក គុជ គីម​ឡុង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ពាក្យបណ្ដឹង​បទ ឆបោក ដោយ​តម្រូវ​ឲ្យ​ចូល​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្ដែ​មិនបាន​ចូលខ្លួន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដីកា​​នេះ បាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ប្រើប្រាស់​កម្លាំង​ឃាត់ខ្លួន​ជាក់ស្ដែង បើ​នៅតែ​រឹងរូស​មិន​ចូលខ្លួន។រហូតដល់​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ណើ ចាន់​ត្រា ស្ថិតនៅ​បូរី​ពិភពថ្មី​២ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ប្ដី​របស់​អ្នកស្រី ណើ ចាន់​ត្រា ក៏ដូចជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​អ្នកប្រមាញ់​យុត្តិធម៌​» តែងតែ​បង្ហាញ​ភស្ដុតាង​ជាច្រើន ដើម្បី​ជួយ​ស្វែងរក​យុត្តិធម៌​ជូន អ្នកស្រី ណើ ចាន់​ត្រា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​នៅតែ​មិនទាន់​ទទួលបាន​ផ្លែផ្កា​។​ដោយឡែក​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២១​កន្លងទៅនេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​អ្នកប្រមាញ់​យុត្តិធម៌​» បាន​ចែករំលែក​សារ​មួយ របស់​លោក ដួង តារា ភ្ជាប់​ជាមួយ​ការ​បង្ហាញ​ក្ដីសង្ឃឹម​ថា «​សង្ឃឹមថា ឯកឧត្តម ជួយ​រក​យុត្តិធម៌​អោយ ណើ​ចាន់​ត្រា ផង​ចុះ​»​។​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការបង្ហាញ​ក្ដីសង្ឃឹម​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ពោល​នៅ​យប់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១ ស្រាប់តែ​លោក ដួង តារា បាន​បង្ហោះ​រូបថត​ក្នុងជំនួប​រក​ដំណោះស្រាយ​ចំពោះ​ករណី​ខាង​លើ​នេះ ជាមួយ​អ្នកស្រី ទ្រី ដា​ណា ភ្ជាប់​ជាមួយ​ការ​សរសេរ​រៀបរាប់​ដូច្នេះ​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​អរគុណ​សន្តិភាព​កាលពីពេល​ថ្មីៗ​នេះ លោកយាយ រី​ម វណ្ណា​រី អាយុ​៦៧​ឆ្នាំ បានដាក់​ពាក្យ​គោរព​សុំ​ជំនួយ​អន្តរាគមន៍​មកកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​កូនស្រី​គាត់​ឈ្មោះ ណើ ចាន់​ត្រា ដែល​កំពុង​ជាប់​នៅក្នុង​ពន្ធ​ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​ប្អូនស្រី ទ្រី ដា​ណា និង​ស្វាមី ហើយ​ស្តាប់​រឿងរ៉ាវ​ទាំងសងខាង​បាន​យល់​មួយចំនួនធំ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​។ ខ្ញុំ​នឹង​បន្ត​ជួបពិភាក្សា​ជាមួយ​ប្អូនស្រី​ថែមទៀត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ល្អ​សមរម្យ​ជូន​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រវាង​ប្អូនស្រី ទ្រី ដា​ណា និង ប្អូនស្រី ណើ ចាន់​ត្រា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណ​បងប្អូន​ដែល​ឈឺឆ្អាល​បានស្នើ​សុំ​ខ្ញុំ​អោយជួយ​ពិនិត្យ​ដោះស្រាយ​រឿង​វិវាទ​នេះ​។ ខ្ញុំ​នឹង​ជួយ​ពិនិត្យ​សំណុំរឿង​មួយ​នេះ​អោយបាន​ល្អិតល្អន់​បំផុត​។ ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​កុំ​ចាក់​សាំង​បន្ថែម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ខ្ញុំ​ស្វែង​រកតែ​ការពិត​ត្រឹមត្រូវ​ដោយ​មិន​លំអៀង​ឬ​កាន់ជើង​ទៅលើ​ភាគី​ណាមួយ​ឡើយ​។ ដំណោះស្រាយ​ដែល​ល្អ​បំផុត​ពេលនេះ​គឺ​ឈរលើ​គោលការណ៍​ឈ្នះ​-​ឈ្នះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​យប់​ថ្ងៃ​ដដែល​នោះ ហ៊ា រិ​ទ្ធ ប្ដី​របស់​អ្នកស្រី ទ្រី​ដា​ណា ក៏បាន​បង្ហោះ​សារ​ជុំវិញ​រឿងនេះ​ដែរ​ថា «​អ្នកណា​ក៏មាន​ម្តាយ​ចាស់ អ្នកណា​ក៏មាន​កូនតូច​ដែរ​តែ​សូមកុំ​យក​ពួកគាត់​មក​លុបលាង​កំហុស​និង​ភាព​លោភលន់​របស់​អ្នក សាង​អី​បាន​នឹង នេះ​ជា​មេរៀន​សម្រាប់​អ្នក​លោភលន់​ភ្លេច​កំណើត​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*