អង្គុយ​សុខៗ អ៊ី​វ៉ា នឹកឃើញ​ច្រៀង​គោក​ រំលឹក​កាល​នៅ​ក្មេង អ្នក​ខ្លះ​ស្ដាប់​ហើយ​ថា​ អត់​ពីរោះ​…

គេ​នៅ​ចាំបាន​ថា កាលពី​ចុងឆ្នាំ​២០២០ កន្លងទៅនេះ តារាចម្រៀង​អ៊ី​វ៉ា បាន​បង្ហើរ​សំនៀង​មួយ​បទ ជា​ចម្រៀង​ភ្លេង​ការ មាន​ចំណងជើង​ថា «​ស្វត​កន្ទុំរុយ​» ធ្វើ​ឲ្យ​ផ្ទុះ​ការចាប់អារម្មណ៍​ម្ដង​រួចមកហើយ ដោយសារ​ពេលនោះ បទ​នេះ កំពុងតែ​ល្បី​ខ្លាំង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ តារាចម្រៀង​មាន​ដើមកំណើត​នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ បាន​ច្រៀង​ចម្រៀង​មួយ​បទ​ទៀត មាន​ចំណងជើង​ថា «​ផ្កា​ដុះ​លើ​ថ្ម​» ដែលជា​សំនៀម​ដើម​របស់​អ្នកនាង ម៉េង កែវពេជ្ជតា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ​ចម្រៀង​នេះ នៅលើ​បណ្ដាញ​សង្គម​ទីក​តុ​ក និង​ហ្វេ​ស​ប៊ុ​ក តារាចម្រៀង​អ៊ី​វ៉ា បានដាក់​Caption​ថា «​អង្គុយ​សុខៗ ក៏​នឹកឃើញ​បទ​ចម្រៀង​មួយ​បទ​នេះ ដែល​នាង​ខ្ញុំ​ចូលចិត្ត​ច្រៀង​លេង​កាលពី​នៅ​តូច ឥលូវ​សូម​រំលឹក​គោក​ពី​ឃ្លា​ជូន​បងប្អូន​ស្ដាប់​លេង ខុសឆ្គង​កុំ​ប្រកាន់​ណា​បងប្អូន​»​។​ក្រោយ​ស្ដាប់​បទ​នេះ​ អ្នកគាំទ្រ​នៅ​លើ​ហ្វេសប៊ុក​ បាន​លើក​ឡើង​ថា «​ពីរោះ​ខ្លាំង​ណាស់​, ពីរោះ​ណាស់ ឡើង​គ្រលួច​, ពីរោះ​ណា​ស់​សំណប់​ចិត្ត​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​ការ​សរសើរ​នេះ បើ​ផ្អែម​តាម​ខំ​មិន​លើ​ទីក​តុ​ក បាន​បញ្ចេញ​​​យោបល់​ថា «​បង​អឺ​ន​ខុស​បទ​ហើយ គេ​អត់​ស្ទីល​វែង​ចឹ​ង​ទេ​, ប្រឹង​បើកភ្នែក​បន្តិច ប្រហែល​ពីរោះ​»៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ស្ដាប់​បទ​នេះ​ខាងក្រោម​ទាំង​អស់​គ្នា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*