តារា​ចម្រៀង​អែប​កៀន! អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និពន្ធ​ខ្លួនឯង ច្រៀង​ខ្លួនឯង ដល់​ថ្នាក់ គុយ​លី ទប់​អារម្មណ៍​មិន​ជាប់ តែ​ផលិតកម្ម បញ្ជាក់​ថា​…(មានវីដេអូ)

នេះ​ជា​រឿង​មួយ​ដ៏​កម្រ និង​ប្លែក​ភ្នែក ប្លែក​ត្រចៀក​សម្រាប់​ទស្សនិកជន ខណៈ​ម្ចាស់​ផលិតកម្ម​Galaxy Navatra អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា មិន​ត្រឹមតែ​និពន្ធ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នោះទេ ថែមទាំង​ច្រៀង​ដោយ​ខ្លួន​ថែមទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​បែក​គ្នា​ព្រោះ​ចិត្ត​ឆេវឆាវ​» និពន្ធ Melody និង​ទំនុកច្រៀង​៖ ឡេង ណា​វ៉ា​ត្រា​, និពន្ធ​បទ​ភ្លេង​៖ ណាំ ប៊ុណ្ណា​រ័ត្ន​, ដឹកនាំ​សម្តែង​៖ យឹម តា​ស្រង់​, កាត់ត​ដោយ​៖ Jonathan, ច្រៀង​ដោយ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានចេញ​ជា​MV​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​បទ​ចម្រៀង​ខាងលើនេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ផលិតកម្ម​Galaxy Navatra មានការ​ចាប់អារម្មណ៍ ហើយ​ចូលរួម​បញ្ចេញមតិ​ព្រោងព្រាត ក្នុងនោះ ពួកគេ បាន​លើកឡើងថា «​តាមពិត អ្នក ឧកញ៉ា ឡេង​ណា​វ៉ា​ត់​ត្រា លួច​មក​ច្រៀង​ថត mv, តា​រាច​ម្រៀ​ង​អែប​កៀន មក​រត់​ម៉ូតូឌុប​ជាមួយ​ខ្ញុំ​, មេ​ច្រៀង​ពីរោះ​ចឹ​ង​បាន​កូនចៅ​ចេញ​បទ​មក​សុទ្ធតែ​ផ្ទុះ​,កូនចៅ​នៅ​អោយ​ស្ងៀម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទុកអោយ​មេ​ច្រៀង​អោយមើល​ម្តង​, ចាំ​អ៊ុត​មើល​តិច​ទៀត​បង យឹម តា​ស្រង់ ច្រៀង​ម្តង​ហើយ​, Wow អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ច្រៀង​ចុះ​តារា​ផ្សេងទៀត​មករ​ត់​ម៉ូតូ​ឌុប​ជាមួយ​ខ្ញុំ​, Wow ទីបំផុត​បាន​ស្តាប់​មេធី​ម​ច្រៀង​ហើយ​, ស្គាល់​យូរហើយ​អត់​ដឹង​លោកពូ​ចេះ​ច្រៀង​សោះ​, ម្ដងនេះ អ្នកឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​បញ្ចេញ​សំនៀង​ខ្លួនឯង​ម្ដង​ពីរោះ​ណាស់​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គុយ​លី ចម្រៀង​ពលករ ដែល​ត្រូវបាន​អ្នកឧកញ៉ា​រាប់អាន​ដូចជា​បងប្អូន​បង្កើត​នោះ ក៏បាន​ចូលទៅ​បញ្ចេញមតិ​ផងដែរ ដោយ​លើកឡើងថា «​អ្នកចម្រៀង​ត្រៀមខ្លួន​ទៅ ឥលូវ​បងប្រុស ណា​វ៉ា​ត្រា ច្រៀង​ហើយ តិច​ទៀត បង យឹម តា​ស្រង់ ច្រៀង​ទៀត​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹម​នឹង​​មាន ​​​ការ​លើក​សរសើរ​នោះ ក៏មាន​មតិ​ខ្លះ​រិះគន់ថា «​សំឡេង​មិនសូវ​ពីរោះ​សោះ​សុំទោស​នេះ​គ្រាន់តែ​ជាការ​យល់ឃើញ​របស់ខ្ញុំ​ទេ​យ៉ាង​ណាក៏​ខ្ញុំ​ជា​អ្នកគាំទ្រ​គាត់​ដែរ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប ផលិតកម្ម​Galaxy Navatra បញ្ជាក់​ទៅវិញ​ថា «​មនុស្ស​គ្រប់គ្នា​មិនល្អ​ឥត​ខ្ចោះ​ទេ​ ប៉ុន្តែ​គាត់​សម្រេច​បាន​ក្តី​សុបិន​​​របស់គាត់​»​។​បន្ថែម​លើ​នេះ ផលិតកម្ម​ថ្មី ល្បីឈ្មោះ​ខាងលើនេះ បានបញ្ជាក់​បន្ថែមថា «​បទ​ចម្រៀង​១​បទ​នេះ​គ្រាន់តែ​ជាការ​បង្ហោះ​ទុកជា​អនុស្សាវរីយ​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​គាត់​ធ្លាប់​តែមាន​ក្តី​ស្រឡាញ់​វិស័យ​ចម្រៀង​តាំងពី​ធំ​ដឹងក្តី​មក​»៕ សូមទស្សនាបទចម្រៀងខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តលសិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*