ក្ដៅៗ​! តារា​ចម្រៀងល្បីឈ្មោះ អ៊ី​ណូ ជំពាក់​លុយ​គេ ត្រូវ​ម្ចាស់បំណុល​តាម​ទារ ផ្អើល​មហាជន ហើយ​ចុង​ក្រោយ​ក៏​សម្រេច​ថា​…(​មាន​វីដេអូ​)

ប្រិយមិត្ត បានជា​បាន​ជ្រាប​រួចមកហើយ​ថា កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក អ៊ី​ណូ បានធ្វើ​ពិធី​ខួបកំណើត​របស់ខ្លួន ជាមួយនឹង​ការបើក​សម្ពោធ​ឃ្លាំង​រថយន្ត​ក្នុងពេលនោះ​តែម្ដង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិធី​នោះ ធ្វើឡើង​នៅ​ចំណុច​ទីតាំង​ឃ្លាំង​លក់​រថយន្ត​របស់​លោក​អ៊ី​ណា ផ្ទាល់​តែ​ម្តង ដែល​មាន​ទីតាំង​ស្ថិតនៅ​ម្តុំ​ផ្សា​ទំនើប​អ៊ី​អន​២​។ លោក​អ៊ី ណូ បាន​បញ្ជាក់​នៅ​ពេល​នោះ ថា ចំពោះ​មុខ​ជំនួញ​ថ្មី​នេះ គឺ​ប្រើ​ដើមទុន​អស់​រហូតដល់​ជាង​ទៅ​កន្លះ​លាន​ដុល្លារ​ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បញ្ជាក់​ទៀត​ថា ម្យ៉ាងទៀត​ការសម្រេចចិត្ត​បើក​ឃ្លាំង​លក់​រថយន្ត​នេះ ក៏​ព្រោះតែ​លោក​ធ្លាប់​ទទួល​បាន​បទពិសោធន៍​ច្រើន​នៅ​ក្នុង​មុខរបរ​លក់​រថយន្ត ​និង​មានការ​ចូលរួម​ពី​ក្រុម​គ្រួសារ​របស់​លោក ទើប​លោក​សម្រេចចិត្ត​តែ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅវេលា​ម៉ោង​៦ល្ងាច ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២១​នេះ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយមាន​អ្នកកាសែត និង​ម្ចាស់បំណុល មក​ទារ​លុយ​លោក​ដល់​មុខ​ឃ្លាំង​តែម្ដង ដោយ​មានការ​ប្រកែក​គ្នា​ទៅមកៗ​រឿង​លោក​អ៊ី ណូ ខ្ចីលុយ​គេ​១​ម៉ឺន​ដុល្លារ មិន​ត្រឹមតែ​មិន​ឲ្យ​ថ្លៃដើម​ទេ ថ្លៃ​ការ ក៏​មិន​ឲ្យ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់បំណុល បាន​និយាយថា លោក​អ៊ី​ណូ​ខ្ចី ១​ម៉ឺន​ដុល្លារ​នោះ ការប្រាក់​១​ខែ ១៥០​ដុល្លារ តែ​លោក​អ៊ី​ណូ បាន​ត្រឹមតែ​ឲ្យ​បូក​លុយ​ការ មិនដែល​ឃើញ​ឲ្យ​លុយ​ទេ ឲ្យការបានតែម្ដងគត់ ហើយ​ទាល់តែ​ខ្លួន​ជា​ម្ចាស់បំណុល​សួរ​ទើប ឲ្យ​បូក​លុយ​ការប្រាក់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ លោក​ អ៊ី​ណូ វិញ ក៏បាន​ធ្វើការ​បកស្រាយ​ជាច្រើន​ផង​ដែរ ជុំវិញ​រឿង​នេះ ដូចជា​ការ​ឆាត ទៅ​ប្រាប់​រឿង​សុំ​ពន្យារពេល​ជាដើម ដោយសារតែ​លោក​ជាប់​បង្វិល​ដី​នៅ​បាត់ដំបង​ដែរ។ទោះ​យ៉ាង​ណា ចុងក្រោយ​លោក អ៊ីណូ ​ក៏​សម្រេច​ថា នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២១ នឹង​ធ្វើ​ការ​ប្រគល់​ទាំង​ថ្លៃ​ការ និង​ថ្លៃដើម៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្តល់សិទ្ធដោយ https://osjanass.com/

Be the first to comment

Leave a Reply

Your email address will not be published.


*