ដឹងការពិតហើយ! ការលាឈប់របស់ខ្ញុង​ពី​CTN​ ក៏ព្រោះតែ … (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត ឪពុក​ម៉ែ​បងប្អូន បាន​ជ្រាប​រួចមកហើយ​ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង បាន​ឡាយ​វីដេអូ ដោយ​ដាក់​Caption​យ៉ាង​ភ្ញាក់ផ្អើល​ថា «​បើ​ខ្ញុំ​ឈប់​ពី​សិល្បៈ តើ​បងប្អូន​នៅ​គាំទ្រ និង​ស្រឡាញ់​ខ្ញុំ​អត់​?»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​នោះ អ្នកនាង​ខ្ញុង បាន​បញ្ជាក់ថា ទោះ​ខ្លួន​ឈប់​ពី​សិល្បៈ​ក៏ពិតមែន តែ​អ្នកនាង​នៅតែ​ថត​វីដេអូ​កំប្លែង​បែប​ខ្លីៗ​បម្រើ​អារម្មណ៍​ទស្សនិកជន​ដដែល​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា នៅពេលនោះ អ្នកនាង ទំនងជា​អន់ចិត្ត​ខ្លាំង​ហើយ ទើប​ដាក់​Caption និង និយាយ​ពី​ការ​ចង់​ឈប់​ពី​សិល្បៈ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ អ្នកនាង​ខ្ញុង បានប្រកាស​ហើយ​ថា នាង​គ្រាន់តែ​ឈប់​ពី​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបម្រើ​ការងារ​នៅ​ស្ថានីយទូរទស្សន៍​CTN​ប៉ុណ្ណោះ​។ ចំ​ណែ​ការងារ​សិល្បៈ អ្នកនាង គ្មាន​ថ្ងៃ​បោះបង់​នោះឡើយ ហើយ​បើ​CTN​នៅតែ​ហៅ​នាង​ថត នាង​នៅតែ​ថត​ដដែល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​បទសម្ភាសន៍​នោះ ដៃគូ ដ៏​ស​ក្ដ​សិ​ម​របស់លោក​ពែ​កមី រូបនេះ បាន​បញ្ជាក់ថា «​ដែលមាន​ការ​យល់ច្រឡំ​ថា នាង​ខ្ញុំ​ឈប់​ពី​សិល្បៈ​នេះ ជា​កំហុស​របស់ខ្ញុំ ដែល​ខ្ញុំ​សរសេរ​Caption​ខាងលើ​ដាក់ថា (​បើ​ខ្ញុំ​ឈប់​ពី​សិល្បៈ តើ​បងប្អូន​នៅ​គាំទ្រ និង​ស្រឡាញ់​ខ្ញុំ​អត់​?) វា​ជា​កំហុស​របស់ខ្ញុំ ខ្ញុំ​សូមទោស​ផងដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុង​បន្ត​ថា «​តាមពិត​ទៅ ខ្ញុំ​មិនមែន​លាឈប់​ពី​សិល្បៈ​ទេ តែ​ខ្ញុំ​បំណង គឺ​លាឈប់​ពី CTN, ចឹ​ង​ខ្ញុំ​សូម​និយាយ​ពី​មូលហេតុ​។ ជាដំបូង ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​CTN, My TV , CNC, និយាយ​រួម​CBS​ទាំងមូល​តែម្ដង​។ សូម​អរគុណ​ដល់​លោក​ពុក​វ៉ិ​ច​ទ័​រ , សូម​អរគុណ​ដល់​ក្រុម​កំប្លែង​, និយាយ​រួម​អរគុណ​ខ្លាំង​ដល់​បុគ្គលិក​CTN​ទាំងអស់ ដែល​ខ្ញុំ​ធ្វើការ​នៅ​ទីនោះ​រយៈពេល​១២​ឆ្នាំ​ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចឹ​ង​បងប្អូន​ខ្លះ គាត់​ឆ្ងល់​ថា ចុះ​ហេតុអ្វី​បាន​ដក​ខ្លួន​ចេញពី​កុងត្រា មានបំណង​ចង់ទៅ​ណា​មែន​, សម្រាប់​ខ្ញុំ គឺ​អត់​មានបំណង​ចង់​ទៅ​ណា​ទេ ខ្ញុំ​អត់​បោះបង់ចោល​សិល្បៈ​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​ស្រឡាញ់​ណាស់ ខ្ញុំ​តស៊ូ​តាំងពី​អូន​ពីង​នៅ​បី​ទទឹង រហូតដល់​កូន​ខ្ញុំ​បាន​១០​ឆ្នាំ ជាង​ហើយ ចូល​១២​ឆ្នាំ ដែល​ខ្ញុំ​តស៊ូ ជាមួយ​សិល្បៈ​នេះ ហើយ​មានមុខ​មានមុខ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ បង​ប្អូន​ស្គាល់​ទូទាំងប្រទេស ដោយសារតែ​CTN»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​កំប្លែង​ដ៏​ល្បី​រូប​នេះ​បន្ត​ទៀតថា « ដោយសារតែ​CTN​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ តែ​ខ្ញុំ​បែរជា​បោះបង់ចោល​CTN អត់​យក​ប្រាក់ខែ ដោយសារតែ តាំងពី​ខ្ញុំ​ចាប់ផ្ដើម​ទម្ងន់​កូន​ខ្ញុំ​ក្រោយនេះ​មក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺ​ខ្ញុំ​ត្រូវ​មាន​ភារកិច្ច​ខ្លាំង​បំផុត ថែរក្សា​កូន​ខ្ញុំ ព្រោះ​បងប្អូន​ដឹង​ហើយ កូន​ខ្ញុំ​កើត​អត់​គ្រប់​គីឡូ​ទេ កូន​ខ្ញុំ​កើត​អត់​គ្រប់​ខែ​ទេ អីចឹង​ត្រូវ​ការ​មើល​ការខុសត្រូវ​ដិតដល់​ពី​នាង​ខ្ញុំ​ណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ​វា​ចូល​ដល់​សម័យ​កូ​វីដ​ចេះ​ទៀត គឺ​ខ្ញុំ​អត់​អាច​យក​អ្នក​ក្រៅ​មក​មើល​កូន​ខ្ញុំ​បានទេ ខ្ញុំ​រាល់ថ្ងៃ​ជាមួយ​ប្ដី​ប្រពន្ធ​តទល់​។ ចឹ​ង​ភារកិច្ច ដែល​ខ្ញុំ​ត្រូវ​មើល​កូន គឺ​ម្នាក់ឯង​សុទ្ធសាធ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុង​បន្តថា «​អ៊ីចឹង​ការដែល​បើកប្រាក់​ខែ​ពី CTN ខ្ញុំ​រអៀសខ្លួន​ណាស់ ទាំង​ដែល​ខ្ញុំ​ធ្វើការ​អត់​បាន​ដិតដល់ ស៊ីប្រាក់ខែ​របស់ CTN ប៉ុន្តែ​ថ្ងៃ​ខ្លះ​ខ្ញុំ​អត់​សូវ​បាន​ទៅលេង​ឲ្យ CTN ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីចឹង​ខ្ញុំ​មានការ​រអៀសខ្លួន ទើប​ខ្ញុំ​សុំ​ពុក វ៉ិ​ច​ទ័​រ សុំ​បញ្ឈប់​កុងត្រា​របស់ខ្ញុំ​ពី CTN តែបើ​ហៅ​ខ្ញុំ​ទៅ​ថត​គ្រប់​កម្មវិធី របស់ CTN ខ្ញុំ​នៅតែ​ទៅ នៅតែមាន​វត្តមាន​ខ្ញុំ​ទៅ បើ​នៅតែ​ទទួល​ខ្ញុំ​ថត​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅនឹង​សំណួរ ដែលថា​ខ្លួន មាន​មកដល់​ចំណុច​នេះ ដោយសារ​សិល្បៈ​នោះ ខ្ញុង​ឆ្លើយថា «​ខ្ញុំ​ទទួលស្គាល់ ខ្ញុំ​មកដល់​ចំណុច​នេះ ដោយសារ​សិល្បៈ​។ ខ្ញុំ​បដិសេធ​ទាំង​សម្រាប់ ចំពោះ​បងប្អូន ដែលថា ចាប់ផ្ដើម​មានបាន មានទ្រព្យ​សម្បត្តិ​ច្រើន បោះបង់​សិល្បៈ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន អាច​នឹង​មើល​មក​ថា​ខ្ញុំ​ធូរធារ តែ​ខ្ញុំ​អត់​អាច​បរិយាយ​បាន​នៅ​ពេល​នេះ​ទេ ខ្ញុំ​ទុក​ឲ្យ​បងប្អូន​ស្វែងយល់ បើ​សិន​ខ្ញុំ​ធូរធារ ខ្ញុំ​ស្រួល ខ្ញុំ​អត់​លក់​ប្រហុក លក់​ផ្អក ដែល​ចំណេញ​តិច​ហ្នឹង​ទេ​, ប៉ុន្តែ​ចង់​និយាយថា ចង្កៀង​ផ្ទះ​អ្នកណា ភ្លឺ​ផ្ទះ​អ្នក​ហ្នឹង បងប្អូន​អត់​អាច មើល​មក​ខ្ញុំ​ភ្នែក​ទទេ ទេ ខ្ញុំ​ប្រឹង​ណាស់​រាល់ថ្ងៃ ខំ​ណាស់…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្លើយ​ទៅ​នឹង​សំណួរ​ថា​តើ ទៅ​ថ្ងៃ​ខាងមុខ ខ្ញុង នឹង​អាច​បោះបង់​អាជីព​ជា​អ្នក​សិល្បៈ​ដែរ ឬ​យ៉ាងណា​នោះ​, តារា​កំប្លែង​ស្រី ដ៏​ល្បី​រូបនេះ បញ្ជាក់ថា «​ខ្ញុំ​គ្មាន​ថ្ងៃ​បោះបង់ចោល​សិល្បៈ​ដាច់ខាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​សិល្បៈ​ជា​បេះដូង សិល្បៈ​ជា​ជីវិត សិល្បៈជា​អ្វី​គ្រប់យ៉ាង​របស់ខ្ញុំ​នៅ​ពេលនេះ កាលដែល​ខ្ញុំ​ប្រកាស​ចង់​ឈប់​ពី​សិល្បៈ​ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន ដែល​ធ្វើការ​ឲ្យ​ស្ថាប័ន​មួយ មិនបាន​ល្អ​ហើយ បើក​លុយ​គាត់​រាល់​ខែ​, ហើយ​មាន​អារម្មណ៍​តូចចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើ​ឲ្យ​ពុក​ពិបាក ពុក វ៉ិច​ទ័​រ ត្រូវ​ដោះស្រាយ គ្រប់​បញ្ហា ពេល​ខ្ញុំ​អត់​ទៅលេង​កម្មវិធី​រាត្រី​កម្សាន្ត ពុក​ពិបាក​ណាស់ ត្រូវ​ដោះស្រាយ ផ្លាស់ប្តូរ​តួ ផ្លាស់ប្តូរ​លុយ​…»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រភព: Osjanass

Be the first to comment

Leave a Reply

Your email address will not be published.


*