បងប្អូនណាដែលមានចេកប្រភេទនេះ ដឹងតែមានបានឆាប់ៗ(វីដេអូ)

ថៃ៖នៅថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២១ បុរសម្នាក់ជាអ្នកលក់រថយន្ដមួយទឹក ហើយក៏ជាម្ចាស់មុខជំនួញជាច្រើននៅក្នុងខេត្តរាជបុរី បានបង្ហោះសារថា ចេកប្ដូររថយន្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់បងប្អូនណាមានដើមចេកអាល់កាឡាំង អាចមកប្ដូរជាមួយរថយន្ដបាន ក្រោយមកអ្នកដែលមានចេកប្រភេទនេះ ក៏បានសាកសួរសួរព័ត៌មានជាច្រើន ផងដែរ។ក្រោយពីបានសាកសួរលោក ជិរ៉ាយុ អាយុ៤៩ឆ្នាំ ជាថៅកែលក់រថយន្ដមួយទឹក ជាអ្នកបង្ហោះសារខាងលើ បានឲ្យដឹងថា បច្ចុប្បន្ន លោកមានពូជចេកជាង ៣០ ប្រភេទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភេទនីមួយៗក្នុង១ដើមតម្លៃខ្ទង់ពាន់រហូតដល់ខ្ទង់ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជិរ៉ាយុ បានទម្លាយថា ដែលខ្លួនបានបង្ហោះថាបើអ្នកណាមានចេកអាចមកប្ដូរយករថយន្ដបាននោះគឺជាការពិត ពីមុនខ្លួនបើកជំនួញច្រើនយ៉ាង មានតែលក់ចំណីសត្វ និងមានតង់លក់រថយន្ត២កន្លែង រហូតមកដល់ឆ្នាំទៅខ្លួនបានជួបបញ្ហាស្ថានភាពកូ.វិដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបធ្វើឲ្យគាត់មិនបាននាំរថយន្តចូលតង់ លក់រថយន្ដក៏មិនបាន ដោយសារកូ.វិដ។លោក ជិរ៉ាយុ បានបន្ថែមទៀតថា ចំណែកការយកចេកមកប្ដូរយករថយន្ដ សូមឲ្យចំពូជប្រភេទចំរុះពណ៍ មានដើមដែលខ្លួនចង់បាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាចមកប្ដូរនៅតង់រថយន្ដរបស់ខ្លួន ដោយម្ចាស់ចេកដាក់តម្លៃចេកមក ហើយមកធៀបជាមួយនឹងតម្លៃរថយន្ដដែលខ្លួនចង់បាន ប្រសិនបើតម្លៃចេកមិនស្មើនឹងតម្លៃរថយន្ដ ម្ចាស់ចេកត្រូវយកចេកមកបន្ថែម ឬគិតជាលុយបន្ថែមក៏បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*