ឆ្លាតណាស់!ឃើញ ណា​ណាឆ្លាត​អញ្ចឹងដល់​សួរនាំទើបកុមារី​រូប​នេះប្រាប់​ថានាង​ទើបតែ​រៀន​…(មាន​វីដេអូ)

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហោះ​វីដេអូ​មួយ​របស់​ក្មួយ​ស្រី​ម្នាក់ ឈ្មោះ​ណា​ណា ដោយ​ក្នុង​វីដេអូ​នោះ ក្មួយ​ស្រី​រូបនេះ បាន​និយាយ​រៀបរាប់​ពី​ចាក់​វ៉ាក់សាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ណា​ណា រៀបរាប់ថា «​ណា​ណា ពិបាកចិត្ត​ណាស់ ដោយសារតែ​ណា​ណា ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ ប៉ុន្តែ ណា​ណា អត់​ទាន់​គ្រប់​អាយុ​ចាក់​ទេ ចឹ​ង ពេលណា​ណា ទៅ​ចាក់ គេ​អត់​ទទួល​ទេ ហើយ​បើ​ណា​ណា អត់​បាន​ចាក់ ណា​ណា រស់​ដោយ​ភាព​ភ័យខ្លាច​ម៉​ង​….»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​វីដេអូ​នេះ បានធ្វើ​ឲ្យ​មហាជន មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជាខ្លាំង ខណៈ ណា​ណា នៅ​ក្មេង​សោះ មានគំនិត​ចាស់ទុំ យល់ដឹងបាន​ច្រើន​គួរ​ឲ្យ​សរសើរ សម្ដីសម្ដៅ​គួរ​ឲ្យ​ស្រឡាញ់ និង​បង្កប់​គំនិត​អប់រំ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ ឧកញ៉ា ហ៊ួ​ត ជា បាន​ជួប ណា​ណា ដោយផ្ទាល់ ថែមទាំង​បាន​ជូន ថវិកា ទូរទស្សន៍ សម្ភារ​សិក្សា និង​កាដូ ជាច្រើន​ទៀត ជាមួយនឹង​ការ​បង្ហោះ​សារ​បញ្ជាក់ថា «​ថ្ងៃនេះ​សប្បាយចិត្ត​ជួប​ក្មួយ ណា​ណា មាន​ដុង​ទេពកោសល្យ ពី​ធម្មជាតិ កម្រ​រកបាន និង​បាន​ស្តាប់​សម្តី​ផ្ទាល់ សែន​ស្រលាញ់ ពូ​មានតែ​របស់​អនុស្សាវរីយ៍​បន្តិចបន្តួច​ជូន​ក្មួយ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ស្ងើចសរសើរ​ទៀត​នោះ ណា​ណា មិន​ត្រឹមតែ​យល់ដឹងបាន​ច្រើន​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​នោះទេ ថែមទាំង​មាន​វីដេអូ អប់រំ​ជាច្រើន​ទៀត ស្ដាប់​ហើយ​មាន​អារម្មណ៍​ថា ណា​ណា មិន​ដូច​កូនក្មេង​នោះទេ សម្ដីសម្ដៅ​មានការ​យល់ដឹង គួរ​ឲ្យ​គោរព ស្រឡាញ់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ឃើញ​ណា​ណា ឆ្លាត​អញ្ចឹង​ក៏ពិតមែន តែ​តាមរយៈ​វីដេអូ បទសម្ភាសន៍​ជាមួយ​ឧកញ៉ា ហួត ជា ឃើញថា ណា​ណា ទើបតែ​រៀន​ថ្នាក់​មតេយ្យ​ប៉ុណ្ណោះ មិនទាន់​ទាំង​ចេះ​អាន​អក្សរ​ផង តែ​គំនិត​វិញ មនុស្ស​ចាស់​សុំ​ខ្មាស​តែម្ដង​៕ ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*