ម្យ៉ាង​ម្នាក់! អ្នកស្រី ទ្រី ដា​ណា រវល់​ពេក ភ្លេច​សេដ ខណៈ​ លោក​បង ម៉ៅ ស្រស់ស្រាយ​ជាមួយ​…(មានវីដេអូ)

គេ​សង្កេត​ឃើញ​ថា បើ​ទោះ​គ្រួសារ​មាន​បញ្ហា​បែបណាក៏ដោយ ក៏​រហូត​មក​ដល់ពេលនេះ អ្នកស្រី​ទ្រី ដា​ណា បន្ត​ធ្វើ​ការងារ​មនុស្ស​ធម៌​ជា​រៀងរាល់ថ្ងៃ ជាមួយ​នឹង​ការ​ធ្វើ​ជំនួញ​ស្ទើរ​គ្មាន​ពេល​សម្រាក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​មមាញឹក​នេះ​ហើយ ធ្វើ​ឲ្យ​អ្នកស្រី ភ្លេច​កើតទុក្ខ បាត់ទៅហើយ។ជាក់ស្ដែង អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​រូបថត​១​សន្លឹក​របស់ខ្លួន​ស្ថិតក្នុង​ស្នាមញញឹម កាលពី​ព្រលប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ អម​ដោយសារ​យ៉ាងខ្លី​ថា «​រវល់​ពេក ភ្លេច​សេដ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេល​ថ្មីៗ​នេះ​ដែរ នៅក្នុង​វីដេអូ​មួយ អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ដែរ​ថា «…​បងប្អូន​កុំ​គិតថា ខ្ញុំ​លែង​ប្ដី សង្ស័យ​ខ្ញុំ​ពិបាកចិត្ត វេទនា​ចិត្ត ជួនកាល​អាច​នៅ​ម្នាក់ឯង សប្បាយចិត្ត​ជាង​មាន​គ្នា​ក៏​ថា​បានដែរ​…»​។ដោយឡែក ព្រះតេជព្រះគុណ ហ៊ីង បញ្ញា​រិ​ទ្ធ ហៅ ពូ​ម៉ៅ ក្រោយ​បួស​បាន​១​ថ្ងៃ ក៏បាន​និមន្ត​បិណ្ឌ​បាត្រ តាម​ភូមិ ជាមួយ​នឹង​លោកគ្រូ ព្រះ​ចៅ វត្ត​ពោធិ​អណ្តែត​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅ​ព្រលប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ លោក​បង ម៉ៅ បាន​បង្ហោះ​សារ​បង្ហាញ​ភាព​ស្រស់​ស្រាយ​ថា «​ស្រស់ស្រាយ​ជាមួយ​ភាព​ស្ងប់ស្ងាត់​»​។​ជុំវិញ​ការសម្រេចចិត្ត​បួស​របស់លោក​បង​ម៉ៅ ក៏​មានមតិ​មួយចំនួន​ធ្វើការ​រិះគន់​ផងដែរ ហើយ​ទំនងជា​ការ​ឆ្លើយតប​ចំពោះ​រឿងនេះ គណនី​ហ្វេ​ស​ប៊ុ​ក​មួយ​ឈ្មោះ​«Sothea Seng» បានបញ្ជាក់​ពី​កិច្ច​របស់​អ្នកបួស​ថា «​ជន​ជា​បណ្ឌិត រមែង​គិត​រឿង​ជា​កុសលអង្គ​លី​មា​រ៍ ទម្លាក់​កាំបិត ចាប់យក​ព្រះធម៌ គង់​បានសម្រេច​ជា​ព្រះអរហន្ត មាន​និស្ស័យ​សាង​ភ្នួ​ស ទោះ​បួស​យូរ ឬ​ឆាប់​តាម​និស្ស័យ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ច​នៃ​អ្នកបួស​មាន ៖ ១ បួស​លាបំណន់ ២ បួសមុខភ្លើង ៣ បួស​សងគុណ​ឪពុកម្តាយ ៤ បួស​ដើម្បី​រៀនសូត្រ​ធម៌​វិន័យ ៥​បួស​នឿយណាយ​នឹង​ផ្លូវលោក ។​ល​។ការ​ជ្រះថ្លា​ក្នុងការ​បួស​នៃ​កិច្ច​ណាមួយ​ជា​កុសល​ដ៏​ប្រពៃ ការគិត​អវិជ្ជា​មាន​ដល់​អ្នកដទៃ​ណាមួយ​ដោយ​ខ្វះ​ការពិចារណា គិត​ដោយ​ភាព​ច្រណែន ឬ ស្អប់ វា​គឺជា​អកុសលកម្ម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះ​យើង​គិត​អាក្រក់​ពី​គេ ថ្ងៃក្រោយ​អ្នកដទៃ​ក៏​គិត​អាក្រក់​ពី​យើង ព្រោះនេះ​ជា​អំពើ​កម្ម ការគិត​ល្អ ធ្វើ​ល្អ ទើប​យើង​មាន​សេចក្តីសុខ​»​។​គួរ​បញ្ជាក់ថា មុននឹង​សម្រេចចិត្ត​បួស ពូ​ម៉ៅ បាន​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត ក្នុងការ​ផ្សះផ្សា​ជាមួយ​ភរិយា តែ​ហាក់​មិន​ទទួលបាន​ផល​សោះ​។ vដោយហេតុនេះ មុន​បួស លោក​បង​ម៉ៅ បានចេញ​វីដេអូ សុំទោស​ជា​សាធារណៈ​១ ដោយ​រៀបរាប់ថា «​ដោយសារតែ​ខ្លួន​អស់ជម្រើស សូម្បីតែ​ហ្វេ​ស​ប៊ុ​ក​, តេ​ឡេ​ក្រាម​, ប្រព័ន្ធ​ទាក់ទង​ទាំងអស់ ភរិយា​របស់លោក បាន​ប្លុក​ចោល​អស់ហើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​លោក​គ្មាន​ជម្រើស​អ្វី ក្រៅពី​ធ្វើ​វីដេអូ​នេះឡើយ ដើម្បី​បង្ហាញជូន​ភរិយា​បានឃើញ​។​ពូ​ម៉ៅ បាន​បញ្ជាក់​ថា កន្លងមក ខ្លួន និង​ភរិយា បាន​ឈ្លោះ​គ្នា​ពិត​ប្រា​មែន រហូត​ឈានដល់​ការដាក់​ពាក្យបណ្ដឹង​មិន​ឲ្យ​លោក​ចូល​ផ្ទះ​។ លោក​ថា ​នេះ​មិន​មែន​ជា​ការសម្ដែង​ដើម្បី​ប្រយោជន៍ ដូច​ការ​លើកឡើង​មួយចំនួន​នោះឡើយ គ្មាន​អ្នកណា​យក​កិត្តិយស​គ្រួសារ​មក​សម្ដែង​នោះទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​ដោយសារ​ការ​ខឹង​មួយ​ឆាវ ឈាន​ទៅដល់​ចំណុច​នោះ។ពូ​ម៉ៅ បញ្ជាក់​ទៀត​ថា នេះ​ក៏​ជា​វីដេអូ​មួយ ដែល​លោក​ធ្វើការ​សុំទោស​ជា​សាធារណៈ ក៏ដូចជា​ការ​សុំទោស​ដល់​ភរិយា​របស់​លោក ព្រោះ​រយៈពេល​កន្លងមក​នេះ លោក​រស់នៅ​ផ្ទះ​ម្ដាយ​របស់​លោក​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​រយៈពេល​រស់នៅ​បែក​គ្នា​នេះ លោក​ បានគិត​ឃើញ​ពី​ចំណុច​ខ្វះខាត និង​កំហុស​របស់ខ្លួន​។លោក​នឹងធ្វើ​ការ​កែប្រែ​ដើម្បី​គ្រួសារ ភរិយា និង​កូន។ពូ​ម៉ៅ បាន​បន្ថែម​ទៀត​ថា លោក​សុំ​ធ្វើ​វីដេអូ​នេះ ដើម្បី​សុំ​អភ័យទោស​ដល់​ភរិយា​​ ដើម្បី​ឲ្យ​គាត់​បាន​ឃើញ ​ហើយ​ដក​ពាក្យបណ្ដឹង​ពី​តុលាការ ឲ្យ​លោក​បាន​ចូល​ផ្ទះ មើលថែ​ប្រពន្ធ និង​កូន ដូចដើម​វិញ។ពូ​ម៉ៅ បញ្ជាក់​នៅ​ចុង​វីដេអូ​ថា ខ្លួន​ទៅ​បួស​មួយ​រយៈពេល ដើម្បី​យក​ធម៌ មក​ដាក់​ក្នុង​ខ្លួន រក​អ្វី​ដែល​ស្ងប់​។ បន្ទាប់មក​លោក នឹង​ធ្វើ​អ្វីៗ​ដើម្បី​គ្រួសារ​របស់​លោក»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Be the first to comment

Leave a Reply

Your email address will not be published.


*